ព័តមានអន្តរជាតិ
-
លើវិមានធានអានមិន កាយវិការរបស់លោកXi Jinpingមួយនេះគួរឱ្យរំភើបចិត្ត
Cambodia News ថ្ងៃទី ៣ ខែកញ្ញា នៅលើវិមានធានអានមិន មានទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍មួយ។ មុន បើកពិធីរំលឹកខួបទី ៨០ នៃថ្ងៃជ័យជម្នះលើសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពាន របស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ពេលឡើងលើវិមានធានអានមិន លោកXi Jinping ប្រធានរដ្ឋចិនបានចាប់ដៃយ៉ាងស្និទ្ធស្នាលជាមួយតំណាងសមមិត្តចាស់និងអតិតយុទ្ធជនដែលធ្លាប់ចូលរួមសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន ដើម្បីសម្តែងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះពួកគេ។ ៨០ ឆ្នាំមុន វីរជនទាំងនេះបានប្ដូរជីវិតតស៊ូប្រយុទ្ធ…
Read More » -
ចិនរៀបចំពិធីព្យុហយាត្រានិងត្រួតពលយ៉ាងឱឡារិកនៅទីលានធានអានមេននៅទីក្រុងប៉េកាំង ដើម្បីរំលឹកខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន
Cambodia News នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែកញ្ញា ពិធីរំលឹកខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសបានរៀបចំឡើងនៅទីលានធានអានមេននៅទីក្រុងប៉េកាំង ដែលមានពិធីព្យុហយាត្រានិងត្រួតពលដ៏ឱឡារិក។ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះនិងអញ្ជើញត្រួតពល។ ពិធីលើកនេះធ្វើក្រោមប្រធានបទ “ចងចាំពីប្រវត្តិសាស្ត្រ រំលឹកវិញ្ញានក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត”។ តបតាមការអញ្ជើញរបស់លោកXi Jinpingប្រធានរដ្ឋចិន ប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃប្រទេស២៦បានអញ្ជើញចូលរួមពិធីនេះ។តបតាមការអញ្ជើញនៃរដ្ឋាភិបាលចិន ប្រធានសភា ឧបនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃប្រទេសមួយចំនួន…
Read More » -
«៣ កញ្ញា» ទិវាជ័យជម្នះរបស់មនុស្សជាតិ៖ ផ្តើមពីស្មារតីភក្តីភាពសន្តិភាពនៃហ្សែនរបស់ប្រជាជាតិចិន
Cambodia News «៣ កញ្ញា» (១៩៤៥-២០២៥) ជារយៈពេល៨០ឆ្នាំដែលមនុស្សជាតិបានចងចាំឥតបំភ្លេចបាននូវសមិទ្ធផលអស្ចារ្យមួយនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ និងបានបន្សល់ទុកនូវកេរ្តិ៍មរតកដ៏សម្បូរបែបដោយផ្តើមចេញពីស្មារតីនៃសេចក្តីស្នេហាចំពោះគុណតម្លៃសន្តិភាព និងយុត្តិធម៌ពិភពលោក ដែលត្រូវបានបង្កើតឡើងដោយជីវិត និងឈាមរបស់ប្រជាជនចិន។ ស្មារតីតស៊ូដើម្បីសន្តិភាពរបស់ប្រជាជនចិននេះមិនត្រឹមសម្រេចបាននូវការរំលត់ទាំងស្រុងនូវសង្គ្រាមលោកប្រឆាំងហ្វាស៊ីសដែលជាសង្គ្រាមសកលមានទំហំធំជាងគេនិងបង្កការខូចខាតខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងបានរំលេចយ៉ាងច្បាស់នូវវីរភាពដ៏អង់អាចក្លាហានរបស់បុព្វការីជនជាតិចិនលើជនជាតិជប៉ុនដែលជាជនឈ្លានពាន ដោយបានបង្ហាញថាគុណូបការៈរបស់ជនជាតិចិននៅក្នុងការតស៊ូយ៉ាងស្វិតស្វាញរវាងយុត្តិធម៌និងភាពអយុត្តិធម៌ រវាងពន្លឺសុភមង្គលនិងភាពងងឹតអពមង្គល រវាងវឌ្ឍនភាពសង្គ្រាមនិងអំពើឈ្លានពានសាហាវយង់ឃ្នង។ «៣ កញ្ញា» (១៩៤៥-២០២៥) ជារយៈពេល៨០ឆ្នាំដែលពិភពលោករំលឹកដល់សន្តិភាពនៅក្នុងសមរភូមិអាស៊ីបូព៌ាដោយប្រជាជនចិនបានផ្តើមមុនគេ ជាលទ្ធផលប្រជាជាតិចិនដណ្តើមបានជ័យជម្នះដ៏មហិមាលើសង្គ្រាមតស៊ូប្រឆាំងការឈ្លានពានរបស់ជប៉ុន…
Read More » -
លោកបណ្ឌិតជាមុនី ឫទ្ធិ៖ គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលរបស់ចិនជាស្ពានមេត្រីភាពរវាងចិនជាមួយបណ្តាប្រទេសផ្សេងៗ
Cambodia News ភ្នំពេញ៖អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបង្ហាញការចាប់អារម្មណ៍ចំពោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលប្រកាសដោយ លោក Xi Jinping ប្រធានរដ្ឋចិននៅក្នុងកិច្ចប្រជុំកំពូលលើកទី២៥ របស់អង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ថា (SCO) ពេលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២៥ នឹងក្លាយជា ស្ពានមេត្រីភាពរវាងចិនជាមួយបណ្តាប្រទេសផ្សេងៗ។ ថ្លែងក្នុងកិច្ចសម្ភាសពិសេសជាមួយអ្នកសរព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិតជាមុនី ឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន…
Read More » -
បទវិភាគ៖ គំនិតផ្តួចផ្តើមថ្មីរបស់ចិនជំរុញដំណោះស្រាយ”ឱនភាពអភិបាលកិច្ច”សកល
Cambodia News ថ្ងៃទី ១ ខែកញ្ញាឆ្នាំ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលក្នុងកិច្ចប្រជុំ”អង្គការសហប្រតិបត្តិការសៀងហៃ+”នៅក្រុងធានជីនប្រទេសចិន។ នេះគឺជាផែនការជាប្រព័ន្ធមួយទៀតរបស់ប្រទេសចិនសម្រាប់ឆ្លើយតបនឹងបញ្ហាប្រឈមរួមរបស់មនុស្សជាតិបន្ទាប់ពីគំនិតផ្តួចផ្តើមសកលទាំងបី។ ខណៈពេលដែលនិម្មាបនកម្មពិភពលោកមានការប្រែប្រួលយ៉ាងស៊ីជម្រៅ គំនិតផ្តួចផ្តើមមួយនេះបានតម្រង់ទិសដៅសម្រាប់បង្កើតប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌ និងសមហេតុផល និងបានផ្តល់ជាការណែនាំសម្រាប់ការអនុវត្ត។ …
Read More » -
“មហោស្រពភាពយន្តរុស្ស៊ីឆ្នាំ២០២៥” បើកធ្វើនៅក្រុងប៉េកាំង
Cambodia News ថ្ងៃទី ១ ខែកញ្ញា “មហោស្រពភាពយន្តរុស្ស៊ីឆ្នាំ២០២៥”ដែលសហការរៀបចំដោយរដ្ឋបាលជាតិខ្សែភាពយន្តចិន និងក្រសួងវប្បធម៌នៃសហព័ន្ធរុស្ស៊ី បានបើកធ្វើនៅបណ្ណសារដ្ឋានភាពយន្តចិន ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួមពិធីបើក ព្រមទាំងថ្លែងសុន្ទរកថា ។…
Read More » -
លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនិងថ្លែងសុន្ទរកថាគន្លឹះ
Cambodia News នៅថ្ងៃទី ១ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនិងថ្លែងសុន្ទរកថាគន្លឹះ ។ លោក Xi Jinping បានលើកឡើងថា យើងបាននាំមុខគេក្នុងការបង្កើតជាយន្តការទំនុកចិត្តខាងវិស័យយោធានៅតាមតំបន់ព្រំដែនដើម្បីកសាងព្រំដែនដែលលាតសន្ធឹងរាប់ពាន់គីឡូម៉ែត្រឱ្យទៅជាចំណងមេត្រីភាព ចំណងទំនុកចិត្តទៅវិញទៅមកនិងចំណងសហប្រតិបត្តិការ ។ យើងបាននាំមុខគេក្នុងការចាប់ដំណើរការនូវកិច្ចសហប្រតិបតិ្តការស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ដើម្បីបំពេញបន្ថែមកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់…
Read More » -
បទវិភាគ៖សារសំខាន់ជាសកលនៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន
Cambodia News ថ្ងៃទី ៣ ខែកញ្ញា ជាទិវារំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ជាទិវាដ៏មហិមាដើម្បីរំលឹកជ័យជម្នះដែលភាពយុត្តិធម៌ឈ្នះលើអំពើអាក្រក់ ភាពភ្លឺស្វាងឈ្នះលើភាពងងឹត និងវឌ្ឍនភាពឈ្នះលើការដើរថយក្រោយ ហើយក៏ជាថ្ងៃបុណ្យដ៏សំខាន់របស់ប្រជាជនចិន ក៏ដូចជាប្រទេសនិងប្រជាជនទាំងអស់នៅលើពិភពលោកដែលស្រឡាញ់សន្តិភាព ។ ៨០ឆ្នាំមុន ប្រជាជនចិនបានធ្វើពលីកម្មយ៉ាងធ្ងន់ធ្ងរ ដើម្បីធ្វើប្រយុទ្ធនៅសមរភូមិបូព៌ាដ៏សំខាន់ក្នុងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស មិនត្រឹមតែបានធ្វើប្រយុទ្ធដើម្បីអនាគតនិងជោគវាសនារបស់ប្រជាជាតិចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើប្រយុទ្ធដើម្បីអនាគតនិងជោគវាសនារបស់មនុស្សជាតិទាំងមូលផងដែរ ។ ឆ្លងតាមរយៈការតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហានអស់រយៈពេល១៤ឆ្នាំ…
Read More » -
ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន៖ « ទំនាក់ទំនងចិន-កម្ពុជាឆ្លងកាត់ពេលវេលារឹតតែយូរ រឹតតែរឹងមាំ »
Cambodia News កាលពីទី៣១ ខែសីហា លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៥ នៅទីក្រុងប៉េកាំង។ ថ្លែងក្នុងកិច្ចជំនួប លោក Wang Huning បានលើកឡើងថា…
Read More » -
ពិធីជប់លៀង ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៥
Cambodia News កាលពីថ្ងៃទី ៣១ ខែសីហា លោកXi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ភរិយារបស់លោកបានរៀបចំពិធីជប់លៀងនៅទីក្រុងTianjin ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៥ នៅប្រទេសចិន។ ពេលថ្លែងសុន្ទរកថានៅក្នុងពិធីជប់លៀង លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ន…
Read More »