ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសជាច្រើនចាប់អារម្មណ៍អំពីករណីដែលប្រទេសកាន់តែច្រើនឡើងៗលើពិភពលោកមានចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនមានការកើនឡើងជាបន្តបន្ទាប់
Cambodia News
តាមលទ្ធផលនៃការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបង្ហាញឱ្យឃើញថា ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៦ ប្រជាជនដែលមកពីប្រទេសចំនួន ២១ ដែលបានចូលរួមការស្ទង់មតិមានចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនខ្លាំងឡើងៗ ឯប្រជាជនដែលមានចំណាប់អារម្មណ៍ល្អចំពោះសហរដ្ឋអាមេរិកមានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ។
វេបសាយកាសែត«New York Times»របស់អាមេរិកបានផ្សាយដំណឹងថា លទ្ធផលនៃការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រទេសចិនក្នុងការពង្រីកអំណាចទន់របស់ខ្លួន ក្នុងនោះបូករួមទាំងសកម្មភាពវប្បធម៌និងសេដ្ឋកិច្ចនៅអាហ្វ្រិក ទ្វីបអាមេរិកនិងតំបន់ផ្សេងៗទៀត ។
វេបសាយនៃកាសែត«The Hill»របស់អាមេរិកបានចុះផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះថា លទ្ធផលនៃការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew ជាសញ្ញាព្រមានដែលបង្ហាញថា ជំនឿចិត្តរបស់សហគមន៍អន្តរជាតិចំពោះភាពជាអ្នកដឹកនាំរបស់អាមេរិកកំពុងថមថយចុះ ។ ពីការធ្វើអន្តរាគមន៍យោធានៅអ៊ីរ៉ង់និងវេណេស៊ុយអេឡានិងបង្កសង្គ្រាមពាណិជ្ជកម្មដល់ការនិយាយទាំងចំហអំពីការដណ្តើមយកកោះហ្គ្រីនឡែននិងព្រែកជីកប៉ាណាម៉ា រដ្ឋាភិបាលអាមេរិកកំពុងអនុវត្តផែនការវាតទីនិយមតាមបែបផែនអាមេរិកដោយមិនលាក់លៀម ។ ប្រការនេះអាចលទ្ធភាពដែលថា ហេតុអ្វីបានជាឋានៈនៃភាពជាអ្នកដឹកនាំសកលរបស់អាមេរិកមានការធ្លាក់ចុះជាបន្តបន្ទាប់ ៕
