ការស្ទង់មតិរបស់បណ្តាញ CGTN丨 កុំប្រើ“អតិរេក​ផលិត​កម្ម​”សម្រាប់បិទបាំងគាំពារនិយម

Cambodia News

នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកមចិនបានចេញផ្សាយឯកសារ «ជំហររបស់ប្រទេសចិនស្តីពីអ្វីដែលត្រូវបានគេហៅថា “អតិរេកផលិតកម្ម” » ដោយបញ្ជាក់ច្បាស់លាស់ជាប្រព័ន្ធអំពីការចោទប្រកាន់មិនពិតជាច្រើនចំពោះប្រទេសចិនស្តីពី“អតិរេកផលិតកម្ម”។ តាមការស្ទង់មតិដែលបណ្តាញទូរទស្សន៍CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំឡើងចំពោះអ្នកលេងអ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨១,៧% ប្រឆាំងនឹងប្រទេសមួយក្តាប់តូចដែលធ្វើឱ្យមានលក្ខណៈទូទៅនៃនិយមន័យពាក្យ “អតិរេកផលិតកម្ម” ក្នុងគោលបំណងជាក់លាក់ដូចជា ភូមិសាស្ត្រនយោបាយ ឬការគំាពារនិយមផ្នែកពាណិជ្ជកម្ម ព្រមនិងប៉ុនប៉ងដាក់វាទៅលើប្រទេសដទៃទៀតដោយបង្ខំ ។ ហើយអ្នកផ្តល់បទសម្ភាសន៍ក៏បានរិះគន់ចំពោះទង្វើដែលធ្វើនយោបាយនីយកម្មលើបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងធ្វើ​ឱ្យ​មាន​ភាព​ទូទៅ​នូវ​បញ្ហា​សន្តិសុខ​ផងដែរ។

ការស្ទង់មតិនេះត្រូវបានចេញផ្សាយលើវេទិកាជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញទូរទស្សន៍CGTN ដែលមានអ្នកលេងអ៊ីនធឺណិតចំនួន ៣៧០៣ នាក់បានចូលរួមក្នុងការបោះឆ្នោតនិងបញ្ចេញមតិរបស់ខ្លួនក្នុងរយៈពេល ២៤ ម៉ោង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close