ព័តមានអន្តរជាតិ
-
បំផ្ទុះគ្រាប់បែកក្នុងវិហារគ្រឹស្ដមួយកន្លែងនៅអេហ្ស៊ីបស្លាប់មនុស្ស២១នាក់
សារព័ត៌មាន Cambodia News/ អេហ្ស៊ីប (១០ មេសា ២០១៧) ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានឲ្យដឹងថា មានករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកប្រឆាំងនឹងវិហារអ្នកកាន់សាសគ្រឹស្ដមួយកន្លែងស្ថិតនៅភាគខាងជើងប្រទេសអេហ្ស៊ីបបានបណ្តាលឲ្យមនុស្សចំនួន២១នាក់ស្លាប់ និងជាង៤២នាក់បានរងរបួស។
Read More » -
មនុស្ស ៥៨នាក់ស្លាប់ និងជាង ៦០នាក់រងរបួសក្នុងការវាយប្រហាររបស់កងទ័ពស៊ីរីលើទីក្រុង Khan Sheikhoun
សារព័ត៌មាន Cambodia News/ ស៊ីរី (០៦ មេសា ២០១៧) ៖ រូបភាពវីដេអូដែលគេបានបញ្ជូនតាមប្រព័ន្ធអ៊ីនធឺណេតកាលពីថ្ងៃអង្គារ មានបំណងចង់ឲ្យឃើញអំពីលទ្ធផលនៃការមន្ទិលសង្ស័យ ពីការវាយប្រហារដោយអាវុធគីមីលើទីក្រុង Khan Sheikhoun ក្នុងខេត្តអ៊ីតលីប ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម។ ក្នុងរូបភាពនេះក៏បានឲ្យឃើញអំពីសកម្មភាពក្រុមការពារជនស៊ីវិលស៊ីរី ដែលគេបានស្គាល់ថាជាក្រុមមួកស បានបាញ់ទឹកទៅលើអ្នកដែលគេជឿថាជាជនរងគ្រោះដោយការវាយប្រហារ។
Read More » -
អ្នកស្លាប់ក្នុងករណីរអិលបាក់ដីនៅកូឡាំប៊ីកើនឡើងដល់២៧៣នាក់
សារព័ត៌មាន Cambodia News/ បូកូតា (០៤ មេសា ២០១៧) ៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរអិលបាក់ដី និងទឹកជំនន់ដ៏អាក្រក់នៅទីក្រុង Mocoa ភាគខាងត្បូងប្រទេសកូឡុំប៊ីដែលកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានកើនឡើងដល់២៧៣នាក់ហើយ ដោយក្នុងនោះមានកុមារចំនួន៤៣នាក់ ខណៈជិត ២០០នាក់ទៀតបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
Read More » -
មនុស្សជាង២០០នាក់ស្លាប់ដោយបំណាក់ដីនៅកូឡុំប៊ី
សារព័ត៌មាន Cambodia News/ កូឡុំប៊ី (០៣ មេសា ២០១៧) ៖ មនុស្សជាង២០០នាក់ត្រូវបានសម្លាប់និងប្រមាណ៤០០នាក់ទៀតរងរបួសក្រោយពីធ្លាយទឹកនិងភក់មកពីទន្លេដែលហូរហៀរចំនួន៣នៅទីក្រុងម៉ូកូនៅកូឡុំប៊ី។ ទឹកជំនន់និងការបាក់ដីនៅក្នុងទីក្រុងនេះបានរុញទឹកនិងកំទេចកំទីសង្កត់លើផ្ទះរាប់រយកាលពីព្រឹកថ្ងៃសៅរ៍។ស្ថានភាពគ្រាអាសន្នត្រូវបានប្រកាសឡើងនៅពេលផ្ទះរាប់រយត្រូវបានបំផ្លាញនិងមនុស្សជាង២៥០នាក់កំពុងបាត់ខ្លួន។
Read More » -
វៀតណាមថ្កោលទោសកោះតៃវ៉ាន់ចំពោះការធ្វើសមយុទ្ធនៅកោះមានជម្លោះ
សារព័ត៌មាន Cambodia News/ ហាណូយ (៣១ មីនា ២០១៧) ៖ ប្រទេសវៀតណាមកាលពីម្សលមិញបានប្រកាសថ្កោលទោសកោះតៃវ៉ាន់ចំពោះ ការធ្វើសមយុទ្ធយោធានៅតំបន់កោះកំពុងមានជម្លោះ នៅតំបន់សមុទ្រចិនខាងត្បូង និងថែមទាំងបានហៅ ទង្វើខាងលើនេះថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះដែនអធិបតេយ្យវៀតណាម និងសន្តិសុខនាវាចរថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ។
Read More » -
តុលាការសម្រេចចេញដីកាចាប់ខ្លួនលោកស្រី ផាក គីនហេ អតីតប្រធានាធិបតីកូរ៉េខាងត្បូង
សារព័ត៌មាន Cambodia News/ កូរ៉េខាងត្បូង (៣១ មីនា ២០១៧) ៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គីនហេ ត្រូវបានតុលាការក្នុងទីក្រុងសេអ៊ូល សម្រេចចេញដីកាចាប់ខ្លួនដោយជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ រំលោភអំណាច និងធ្វើឱ្យលេចធ្លាយឯកសាររដ្ឋាភិបាលជាដើម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
Read More » -
ម៉ាឡេស៊ីសម្រេចនឹងប្រគល់សពលោក គីម ជុងណាម ឲ្យទៅកូរ៉េខាងជើង
សារព័ត៌មាន Cambodia News/ គូឡាឡាំពួរ (៣១ មីនា ២០១៧) ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ បាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងបញ្ជូនសាកសពលោក គីម ជុងណាម បញ្ជូនទៅឲ្យប្រទេសកូរ៉េខាងជើង តាមការស្នើសុំពីសំណាក់ក្រុមគ្រួសារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ លោក…
Read More » -
រដ្ឋាភិបាលយោធាថៃរៀបចំបង្កើតច្បាប់ថែរក្សាការពារព្រះពុទ្ធសាសនា
សារព័ត៌មាន Cambodia News/ បាងកក (៣០ មីនា ២០១៧) ៖ រដ្ឋាភិបាលយោធាថៃបាននិងកំពុងរៀបចំបង្កើតច្បាប់ថ្មីមួយដើម្បីជួយថែរក្សាការពារព្រះពុទ្ធសាសនា ដោយសារប្រទេសនេះយល់ថា ពុទ្ធសាសនាជាសរសរទ្រូងយ៉ាងសំខាន់ក្នុងការទ្រទ្រង់សង្គម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ការស្នើច្បាប់នេះឡើងបន្ទាប់ មានបញ្ហាចម្រូងចម្រាស់ជុំវិញវិស័យពុទ្ធសាសនា ដែលប្រទេសនេះពលរដ្ឋ៩៥% ប្រតិបត្តិតាមព្រះពុទ្ធសាសនា
Read More » -
យន្តហោះចុះចតខុសផ្លូវ ផ្ទុះឆេះសន្ធោសន្ធៅ តែសំណាងល្អ អ្នកដំណើរ ១៤១នាក់ រត់គេចទាន់ពេល
សារព័ត៌មាន Cambodia News/ ប៉េរូ (២៩ មីនា ២០១៧) ៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយនៅព្រឹកថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៧ ថាយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ប្រភេទ Boeing 737 ដែលមានផ្ទុកមនុស្សចំនួន ១៤១នាក់ បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីចុះចតខុសផ្លូវ កាលពីវេលាម៉ោង៤…
Read More » -
៥នាក់ស្លាប់ និង ៤០នាក់រងរបួសក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងឡុងចក្រភពអង់គ្លេស
សារព័ត៌មាន Cambodia News/ ភ្នំពេញ (២៣ មីនា ២០១៧) ៖ អង់គ្លេស៖ ស្ត្រីម្នាក់, មន្ត្រីនគរបាលម្នាក់ និងមនុស្ស ៣នាក់ផ្សេងទៀតត្រូវបានគេបញ្ជាក់ថាបានស្លាប់ ក្នុងការវាយប្រហារភេរវកម្មមួយក្បែររដ្ឋសភាអង់គ្លេស នៅភាគកណ្ដាលទីក្រុងឡុងកាលពីថ្ងៃពុធម្សិលមិញ។ សេចក្ដីរាយការណ៍ពីសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា មានរថយន្តមួយគ្រឿងបានបើកបុកហ្វូងមនុស្ស ដែលកំពុងដើរនៅតំបន់វេសមីនធឺច្រីតបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង ហើយជាច្រើននាក់ទៀតរងរបួស។ ចំណែកមន្ត្រីនគរបាលក៏បានរាយការណ៍ថា
Read More »