​ថ្ងៃនេះ ចិន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា ៧​ករណី​បន្ថែម​

សារព័ត៌មាន​ Cambodia News/

ចិន (១៣ ឧសភា ២០២០) ៖ តាម​ការបញ្ជាក់ របស់​អាជ្ញាធរ​សុខាភិបាល​ចិន នៅ​ថ្ងៃ​ពុធ​នេះ​ បាន​អោយ​ដឹង​ថា កាលពី​ថ្ងៃ​អង្គារ ម្សិល​មិញ​ ចិនបាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ៧​នាក់​បន្ថែម ​ ខណៈដែល​ថ្ងៃ​ចន្ទ មានការ​ឆ្លង​ត្រឹម ១​ករណី​ប៉ុណ្ណោះ​។

​​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី មាន ៦​ករណី​ជាការ​ឆ្លង​ក្នុងស្រុក ស្ថិតនៅក្នុង​ខេត្ត Jilin ខណៈ ១​ករណី​ទៀត ជា​ករណី​ឆ្លង​មកពី​ខាងក្រៅ នៅក្នុង​ទីក្រុង Shanghao​។​

ចិន​ក៏​រកឃើញ​អ្នកមាន​រោគសញ្ញា​ចំនួន ៨​ករណី​ផងដែរ ធៀប​ទៅនឹង​ថ្ងៃ​ចន្ទ មាន ១៥​ករណី​។​ ​វីរុស​មរណៈ​នេះ បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន កាលពី​ចុងឆ្នាំ ២០១៩​។ រហូតមកដល់​ពេលនេះ ចិន​មាន​អ្នក​ឆ្លង​សរុប ៨២.៩២៦​នាក់ និង​ស្លាប់ ៤.៦៣៣​នាក់​។

​ចិន​នៅមាន​អ្នកជំងឺ​ត្រឹមតែ ១០៤​នាក់​ប៉ុណ្ណោះ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ បន្ទាប់ពី​អ្នកជំងឺ​សរុប​ចំនួន ៧៨.១៨៩​នាក់ បានជា​សះស្បើយ​៕​ប្រភព​៖ Channelnewsasia

 

Related Articles

Back to top button
Close
Close