តូបលក់អាហារតាមផ្លូវនៅថៃ ចាប់ផ្តើមដំណើរការ ​និង​បន្ធូរបន្ថយការរឹតបន្តឹង​

សារព័ត៌មាន​ Cambodia News/

ថៃ (៥ ឧសភា ២០២០) ៖ ការរឹតត្បិតរបស់ប្រទេសថៃ បានបន្ធូរបន្ថយលើអាជីវកម្មមួយចំនួន បន្ទាប់ពីការទប់ស្កាត់វីរុសបានរីកចម្រើន ហើយបានចាប់ផ្តើមនាំយកជីវិតមកតាមផ្លូវមកវិញ រួមទាំងស្ថាននៃការលក់ម្ហូបអាហារនៅតាមដងផ្លូវក្នុងទីក្រុងចិន ឬ China-Town នៅបាងកក។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះរាជាណាចក្រមួយនេះ ជាប្រទេសដំបូងគេ ក្រៅពីប្រទេសចិន ដែលបានកត់ត្រាករណីឆ្លងវីរុសកូវីដ១៩ កាលពីខែមករា ប៉ុន្តែចំនួនករណីឆ្លងថ្មី គឺបានធ្លាក់ចុះដល់ខ្ទង់តែមួយ សម្រាប់សប្តាហ៍ ដែលបញ្ចប់នៅថ្ងៃអាទិត្យ ដោយមានការឆ្លងសរុបចំនួន ២.៩៦៩ នាក់ និង ៥៤ នាក់បានស្លាប់។

រដ្ឋាភិបាលបានស្វាគមន៍ចំពោះការរីកចម្រើននេះជាមួយនឹងការបន្ធូរបន្ថយច្បាប់មួយចំនួនដែលអនុញ្ញាតឱ្យតូបអាហារនិងភោជនីយដ្ឋាននៅខាងក្រៅផ្សារទំនើប បើកដំណើរការឡើងវិញ និងអនុញ្ញាតឱ្យហាង អាចលក់គ្រឿងស្រវឹង សម្រាប់យកទៅផឹកនៅផ្ទះ៕

Related Articles

Back to top button
Close
Close