ព័តមានអន្តរជាតិ
-
តុលាការវៀតណាមកាត់ទោសជនជាតិអាមេរិកពីរនាក់ដាក់ពន្ធនាគារ១៤ឆ្នាំ
សារព័ត៌មាន Cambodia News/ ហាណូយ (២៣ សីហា ២០១៨) ៖ តុលាការវៀតណាមបានសម្រេចផ្ដន្ទាទោសជនជាតិអាមេរិកដើមកំណើតវៀតណាមពីរនាក់កាលពីថ្ងៃទី២២ ខែសីហា ដោយម្នាក់ៗដាក់ពន្ធនាគារ១៤ឆ្នាំ ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មរៀបចំផែនការវាយប្រហារបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០១៨។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។ ជនជាប់ទាំងពីរនាកមានឈ្មោះ James Nguyen ភេទប្រុស និងឈ្មោះ…
Read More » -
ក្រុងបាងកកបង្កើនការយាមល្បាត ខណៈការរួមភេទតាមសួនច្បារកើនឡើង
សារព័ត៌មាន Cambodia News/ បាងកក (១៦ សីហា ២០១៨) ៖ បន្ទាប់ពីមានការកើនឡើងករណីរួមភេទតាមសួនច្បារសាធារណៈជាបន្តបន្ទាប់ សាលាក្រុងបាងកក កាលពីថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ បានចេញបញ្ជាឲ្យបង្កើនក្រុមសន្តិសុខយាមល្បាត និងបន្ថែមស្លាកសញ្ញាហាមឃាត់ជាភាសាថៃ និងអង់គ្លេស ព្រមទាំងបំពាក់កាមេរ៉ា នៅតាមទីសាធារណៈបន្ថែមទៀតផងដែរ។
Read More » -
នាយករដ្ឋមន្រ្តីថៃផ្ញើសារអបអរសាទរ សម្តេច ហ៊ុន សែន ដែលទទួលជ័យ ជំនះក្នុងការបោះឆ្នោត
សារព័ត៌មាន Cambodia News/ រាជធានីភ្នំពេញ (៩ សីហា ២០១៨) ៖ នាយករដ្ឋមន្ត្រីរបបយោធាថៃ ប្រាយុទ្ធ ច័ន្ទអូឆា បានផ្ញើសារលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះ និងការគាំទ្រយ៉ាងច្រើនលើសលប់ នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី០៦ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៩…
Read More » -
រលកកំដៅនៅជប៉ុន ស្លាប់៥នាក់ និង២ពាន់នាក់បញ្ជូនទៅមន្ទីរពេទ្យ
សារព័ត៌មាន Cambodia News/ ជប៉ុន (១៨ កក្កដា ២០១៨) ៖ រលកកំដៅបានបន្តកើនឡើងជាលំដាប់នៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃចន្ទដោយតំបន់ខ្លះមានសីតុណ្ហភាពឡើងដល់កម្រិតខ្ពស់បំផុតសម្រាប់ឆ្នាំនេះ។ នេះយោងតាមទីភ្នាក់ងារ Japantimes ចេញផ្សាយនៅព្រឹកនេះ។ យោងតាមភ្នាក់ងារឧតុនិយមបានឱ្យដឹងថារលកកម្ដៅបានកើនឡើងខ្ពស់ជាង ៣៨ អង្សារនៅក្នុងទីក្រុងមួយចំនួនដូចជា Ibi gawa និង Tajimi ជាដើមនៅភាគខាងលិចប្រទេសជប៉ុន។
Read More » -
ក្មេងៗ ដែលសង្គ្រោះចេញពីរូងភ្នំថំាលួងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះ
សារព័ត៌មាន Cambodia News/ បាងកក (១៨ កក្កដា ២០១៨) ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែកក្កដា នេះបានអេាយដឹងថា ក្មេងប្រុសទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេ ដែលត្រូវបានជួយសង្រ្គោះចេញពីរូងភ្នំថំាលួង នឹងត្រូវ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ហើយនឹងត្រូវចូលរួមក្នុងសន្និសីទសារព័ត៌មានជាលើកដំបូង…
Read More » -
ប៉ូលិសរកឃើញសារធាតុគីមីសំរាប់ធ្វើអោយធូរេនទុំ រាប់តោននៅវៀតណាមខាងត្បូង
សារព័ត៌មាន Cambodia News/ វៀតណាម (១២ កក្កដា ២០១៨) ៖ យោងតាមសារព័ត៌មានវៀតណាមTuoi Tre អាជ្ញាធរក្នុងខេត្តដុង ណាយ ជាប់ទីក្រុងហូជីមីញ បានរកឃើញកម្មករជាច្រើននាក់កំពុងលាបនិងជ្រលក់ថ្នាំពណ៌លឿងលើសំបកធូរេននៅឃ្លាំងផ្លែឈើមួយក្នុងពេលចុះត្រួតពិនិត្យកាលពីថ្ងស៦កក្កដា។
Read More » -
មនុស្សស្លាប់កើនដល់១៧៩នាក់ហើយ ក្នុងគ្រោះទឹកជំនន់នៅជប៉ុន
សារព័ត៌មាន Cambodia News/ តូក្យូ (១១ កក្កដា ២០១៨) ៖ ចំនួនមនុស្សស្លាប់ដោយសារបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុនបានកើនដល់១៧៩នាក់ហើយ ខណៈមនុស្សបាត់ខ្លួន៥៦នាក់ ទៀតត្រូវបានគេជឿជាក់ថា ជាប់ក្រោមល្បាប់ភក់ និងគំនរអគារ-លំនៅឋាន ដែលបាក់បែក។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា…
Read More » -
អតីតនាយករដ្ឋមន្រ្តីថៃ ឆាវវ៉ាលីត រៀបការលើកទី៤ក្នុងវ័យ៨៦ឆ្នាំ
សារព័ត៌មាន Cambodia News/ បាងកក (១១ កក្កដា ២០១៨) ៖ លោក ឆាវវ៉ាលីត យ៉ុងឆៃយុទ្ធ អតីតនាយករដ្ឋមន្រ្តីថៃ ដែលបច្ចុប្បន្នមានវ័យ៨៦ឆ្នាំហើយ បានរៀបការជាលើកទី៤ ជាមួយស្រ្តីវ័យ៥៣ឆ្នាំម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Orathai Sorakan បន្ទាប់ពីលោកបានលែងលះនឹងភរិយាមុនរបស់លោកប្រមាណ១០ឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok…
Read More » -
មនុស្សទាំង១៣នាក់ត្រូវបានយកចេញពីរូងភ្នំថាំលួងអស់ហើយ
សារព័ត៌មាន cambodia News/ បាងកក (១១ កក្កដា ២០១៨) ៖ ទីបំផុតក្មេងៗ និងគ្រូបង្វឹកបាល់ទាត់សរុប ១៣នាក់ ត្រូវបានក្រុមសង្រ្គោះយកចេញពីក្នុងរូងភ្នំថាំលួង នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ មកដល់ខាងក្រៅវិញហើយនាម៉ោង ៦ និង២២នាទីល្ងាច ថ្ងៃទី៣ ជាថ្ងៃចុងក្រោយនៃប្រតិបត្តិការជួយសង្រ្គោះមនុស្សចេញពីរូងភ្នំនេះ។ ពួកគេដំបូងចំនួន ០៨នាក់ កំពុងសម្រាកតាមដាននៅឯមន្ទីរពេទ្យ…
Read More » -
ក្មេង០៨នាក់ហើយត្រូវបានសង្គ្រោះយកចេញពីរូងភ្នំថាំលួង
សារព័ត៌មាន Cambodia News/ បាងកក (១០ កក្កដា ២០១៨) ៖ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីយប់មិញបានឲ្យដឹងថា ក្មេងប្រុសចំនួន០៨ហើយត្រូវបានសង្រ្គោះយកចេញពីរូងភ្នំថាំលួង នៃខេត្តឈៀងរ៉ាយ ភាគខាងជើងដោយសុវត្ថិភាព ក្នុងចំណោមមនុស្ស១៣នាក់ដែលជាប់ក្នុងល្អាងខាងលើនេះ។ បើតាមក្រុមជំនាញ ក្រុមសង្គ្រោះនឹងព្យាយាមយកមនុស្សទាំង ៥នាក់ទៀត ដែលកំពុងបន្តជាប់ក្នុងរូងភ្នំនៅឡើយ
Read More »