មនុស្ស០៨នាក់ស្លាប់ និង០៦នាក់ទៀតបាត់ខ្លួន ដោយសារជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូង​

សារព័ត៌មាន Cambodia News/

សេអ៊ូល ៖ ទីស្នាក់ការកណ្តាលប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយកូរ៉េខាងត្បូងបានឲ្យដឹងថា មនុស្ស០៨នាក់បានស្លាប់ និង០៦​នាក់​ផ្សេង​ទៀតបានបាត់ខ្លួន ខណៈដែលតំបន់ទីប្រជុំជនរបស់ប្រទេសមួយនេះ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង។

ភ្លៀងធ្លាក់ខ្លាំងជាង ១០០មីលីម៉ែត្រក្នុងមួយម៉ោង បានវាយប្រហាររដ្ឋធានីសេអ៊ូល ទីក្រុងកំពង់ផែភាគខាងលិច ខេត្ត Incheon និងខេត្ត Gyeonggi  កាលពីយប់ថ្ងៃចន្ទ។ ហើយទឹកភ្លៀងធ្លាក់ត្រូវបានគេព្យាករណ៍ថា មានរហូតដល់ ៣០០មីលីម៉ែត្រ​នៅតំ​បន់​ទី​ប្រ​ជុំ​ជន រហូតដល់ថ្ងៃពុធសប្តាហ៍នេះ។

ភ្លៀងធ្លាក់បានបណ្តាលឲ្យមនុស្ស ០៥នាក់ស្លាប់ និង ០៤នាក់បាត់ខ្លួននៅក្នុងទីក្រុងសេអ៊ូល ខណៈដែល ០៣នាក់ទៀតបានស្លាប់ និង០២នាក់ផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងខេត្ត Gyeonggi ។

មនុស្ស០៨នាក់បានរងរបួសនៅក្នុងខេត្តនេះ ហើយមនុស្ស៣៩១នាក់ទៀត ដែលមកពី២៣០គ្រួសារនៅក្នុងរាជធានី ត្រូវបានជម្លៀសខ្លួនទៅជ្រកកោននៅតាមកន្លែងសាធារណៈ៕

Related Articles

Back to top button
Close
Close