Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • ព្រះ​មហាក្សត្រ​ និង ​សម្តេច​ម៉ែ ​យាង​និវត្ត​ន៏​មក​ពី​ប្រទេស​ចិន ​នៅ​រសៀល​ម៉ោង​៣​នេះ​

    ភ្នំ​ពេញ​៖ នៅម៉ោង៣រសៀល​ថ្ងៃទី១១​ ខែកញ្ញា ​នេះ​ ព្រះ​មហា​ក្ស​​​ត្រ​សម្តេចព្រះ​រោ​ត្ត​ម​សីហមុនី​ ព្រះមហាក្សត្រនៃ​ព្រះ​រាជា​ណាចក្រ កម្ពុជា  និង សម្តេចម៉ែ​ ​នឹងយាងនិវត្តន៏​ពីពិនិត្យ​ព្រះ​រាជសុខភាព​​ក្នុងទីក្រុង​ប៉េកំាង​ ប្រទេសចិន​ ក្នុង​រយៈ​ពេល​៦​ខែ​ម្តង។ មកដល់ពេលនេះ​ នៅមិនទាន់ដឹងថា​តើ​ថ្នាក់​ដឹក​នំា​គណ​បក្ស​ប្រជាជន​កម្ពុជាប៉ុន្មានរូប​ នឹងទៅទទួលព្រះមហាក្សត្រ​ដល់​ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញនៅ​ឡើយទេ ។

    Read More »
  • យុគ ចិន្តា​ ប្រកាស​ដក​ខ្លួន​ចេញ​ពី​ប្រកួត​កម្ម​វិធី​ពាន​អាណាចក្រ​តារា​ឆ្នាំ​២០១៤​

    ភ្នំ​​ពេ​ញ​​៖​ ​ពិ​ធីកា​រិនីលេច​ធ្លោ​ ​អ្នកនា​ងយុគ ​ចិន្តា ​បាន​ប្រកាស​មិនចូលរួមការ​ប្រកួតប្រជែងកម្មវិធីអាណាច​ក្រតា​រា​សម្រាប់​​ឆ្នាំក្រោយ​នេះឡើយ​ ដោយសា​រតែនា​ងច​ង់ទុក​ឱកាសឲ្យ​ដល់អ្នក​សិល្បះជំនាន់ក្រោ​យ។ ​ការប្រកា​សរប​ស់ពិធី​ការិ​នី​មិនចេះរី​ង​ស្ងួ​នរូ​ប​នេះ​ធ្វើ​ឡើងបន្ទា​ប់ពី​នាងទើ​ប ​ទើប​​តែទទួ​លបានតំ​ណែង​ជាពិ​ធីការិ​នីឆ្នើ​ម​លេ​ច​ធ្លោ​ដា​ច់គេ ​ស​ម្រា​ប់ឆ្នាំ​២​០១​៣​នេះ​នៃ​ក​ម្ម​វិ​ធី​អាណា​ច​ក្រ​តា​រា​ ​។​ ​ផ្ទុ​យ​ពី​តា​រាមួ​យ​ចំ​នួ​ន​ ​អ្ន​កនា​ង​យុ​គ​ ​ចិ​ន្តាដែ​ល​បា​ន​អះ​អា​ង​ថា​នឹ​​​ង​មិ​នប​ញ្ចូ​ល​ឈ្មោះ​ធ្វើ​ជា​តារា​ប្រ​កួ​ត​ប្រ​ជែ​ង​អី​ទៀ​ត​ទេ​បើ​សិន​ជា​ក​ម្ម​វិធី​អា​ណា​ច​ក្រ​តា​រា​មា​ន​នៅ​ឆ្នាំ២​០​១​៤​ខា​ង​មុខ​។​នា​ងប​ញ្ជា​ក់​ថា​ ​កា​រទ​ទួ​ល​ពា​ន​ក​ន្ល​ង​ទៅល្ម​ម​ធ្វើ​ឲ្យ​យើ​​​ង​ស្ង​​​ប់ចិ​ត្ត​ទុ​ក​ឱកា​ស​ដ​ល់​អ្ន​ក​ថ្មី​វិញ​ម្ត​ង​ដើ​ម្បីចែ​ក​រំលែ​ក​ស្នា​ដៃ​អ្ន​កជំ​នាន់​ក្រោ​យ​។​

    Read More »
  • ក្រុមតាលីបង់​​ស្វាគម​​សំណើ​​ចរចា​​សន្តិភាព​​របស់​​រដ្ឋាភិបាល​​ប៉ាគីស្ថាន​​

    នៅថ្ងៃចន្ទម្សិលមិញ​នេះ គណបក្ស​នយោបាយ​សំខាន់ៗ​​ នៅប៉ាគីស្ថាន​បាន​​ព្រមព្រៀងគ្នា​សំរេច​អោយ​មាន​ដំណើរការ​ចរចា​ ស្វែងរកសន្តិភាព​ ជាមួយ​ក្រុមឧទ្ទាម​តាលីបង់ ដើម្បី​បញ្ចប់​អំពើ​ភេរវកម្ម​ដែល​បាន​សំលាប់​មនុស្ស​រាប់ពាន់នាក់ ក្នុង​ប្រទេស​តាំងពី​ឆ្នាំ​២០០៧មក។

    Read More »
  • ពួក​ឧទ្ទាម​ហ្វីលីពីន​ចាប់​មនុស្ស​ជា​ច្រើន​នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង​

    ក្រុម ​ឧទ្ទាម​នៃ​ចលនា​ឥស្លាម​ដែលជា​ ក្រុមប្រឆាំង​ទៅនឹង​កិច្ចចរចា​រ​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​​ម៉ានីល​​ បាន​ចាប់​មនុស្ស​ប្រមាណ​ជា ២០ នាក់​ធ្វើជា​ចំណាប់ខ្មាំង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​នេះ។ ការប្រយុទ្ធ​គ្នា​ក៏បាន​កើតឡើង​ផងដែរ​នៅឯ ​កោះ​មីន​ដា​ណាវ ​រវាង​ក្រុម​ ឧទ្ទាម​ជាមួយ​កងទ័ព​ហ្វីលីពីន។

    Read More »
  • ចិន និងអ៊ូសបេគីស្ថាន​ចុះហត្ថលេខា​បង្កើន​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា

    នៅ ​ថ្ងៃចន្ទ ទី៩ កញ្ញា លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ អ៊ូសបេគីស្ថាន​ដែល​មាន​ទឹកប្រាក់​សរុប ១៥ ០០០លានដុល្លារ។ កម្មវត្ថុ​របស់​ទីក្រុង​ប៉េកំាង គឺ​សំដៅ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​អតីត​រដ្ឋ​សហភាព​សូវៀត​មួយ​នេះ ​នៅ​អាស៊ីកណ្តាល ពិសេស​ក្នុង​វិស័យ​អាជីវកម្ម​ប្រេងឥន្ធនៈ។

    Read More »
  • មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ Labour មួយ​រូប​ទៀត​ស្នើ​ឲ្យ​លោក​ ខេវិន រ៉ាដ្ដ ចាក​ចេញ​ពី​សភា

    មន្ត្រី ​ជាន់​ខ្ពស់​គណបក្ស Labour បាន​ចូល​រួម​នៅ​ក្នុង​ការ​អំពាវ​នាវ​ឲ្យ​លោក​អតីត​នាយក​រដ្ឋ​មន្រ្តី អូស្រ្ដាលី​ Kevin Rudd​ លា​ឈប់​ពី​សភា​។

    Read More »
  • អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់​ខ្លួន​ជន​ជាតិ​អូស្ត្រាលី​មួយ​រូប​ស្ដី​ពី​បញ្ហា​គ្រឿង​ញៀន

    មេធាវី ​ការ​ពារ​ក្តីឲ្យ​ជន​ជាតិ​អូស្ត្រាលី​មួយ​រូប ដែល​តុលាការ​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​និង​ប្រកាស​ថា​គ្មាន​កំហុស​នៅ​ ប្រទេស​ម៉ាឡេស៊ី​កាល​ពី​សប្តាហ៍​មុន​មាន​ប្រសាសន៍​ថា លោក​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ដោះ​លែង​កូន​ក្តី​របស់​លោក​នៅព្រឹក​នេះ។

    Read More »
  • អូស្ត្រាលី​ដក​ទិដ្ឋា​ការ​ពី​វេជ្ជ​បណ្ឌិត​ជន​ជាតិ​ឥណ្ឌា

    ក្រសួង ​អន្តោប្រវេសន៍​អូស្ត្រាលី​បាន​បញ្ជាក់​ថា ​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​ដែល​នឹង​ចេញ​ពី​ដំណែង​បាន​ធ្វើ​លុប​ សុពលភាព​ទិដ្ឋាការ​របស់​វេជ្ជ​បណ្ឌិត​ម្នាក់​ដែល​មាន​ដើម​កំណើត​ពី​ ប្រទេសឥណ្ឌា​​ក្នុង​គោល​ដៅ​ដើម្បី​ប្រយោជន៍​ជាតិ។

    Read More »
  • ពល​រដ្ឋ​បឹង​កក់ ​តវ៉ា​ទាម​ទារ​ពន្លឿន​សវនា​ការ​លើ​អ្នក​ស្រី​យ៉ោម ​បុប្ផា​

    ភ្នំ​ពេញ​៖ នៅ​ថ្ងៃទី​១០ ខែកញ្ញា នេះ​ ប្រជា​សហគមន៍​បឹងកក់​ប្រមាណ​ជា​៧០​នាក់​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ ពន្លឿន​​សវនាការ​លើ​សកម្មជ​ន​ដីធ្លី អ្នកស្រី យ៉ោម បុប្ផា​។​ ប្រជា​សហគមន៍ បាន​បើក​បដា ដែល​មាន​ការ​ប្រៀបធៀប​ពី​ករណី អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត និង​ករណី​អ្នកស្រី​យ៉ោម បុប្ផា​។…

    Read More »
  • គណ​បក្ស​ប្រជា​ជន​កម្ពុជា ​កែ​ទម្រង់​រដ្ឋា​ភិបាល​ថ្មី ​ដោយ​ប្តូរ​រដ្ឋ​មន្ត្រី​មួយ​ចំនួន​

    ភ្នំ​ពេញ​៖ នៅសល់តែ​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះរដ្ឋសភា​ថ្មីនឹង​បើក​ សម័យប្រជុំលើកដំបូងតាម​ការ​កោះ​អញ្ជើញ​​​រប​ស់​ព្រះមហាក្សត្រនៅ​ ថ្ងៃទី២៣កញ្ញា​ ប៉ុន្តែ​មកដល់​ថ្ងៃ​អង្គារ​នេះ ​លោក ​ជាម​ យៀប ​សមា​ជិក​គណៈអចិន្ត្រៃយ៍​នៃ​ គណៈ កម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជាបាន​ឲ្យ​ដឹងថា រចនា​សម្ព័ន្ធ​ថ្នាក់ដឹកនាំទាំង​រដ្ឋសភានិង​ទាំង​រដ្ឋា​ភិបាលនៅ​មិនទាន់​ រៀបចំ​នៅឡើយ​ទេ។

    Read More »
Back to top button
Close
Close