Cambodia News
-
រដ្ឋាភិបាលរំឭកប្រជាពលរដ្ឋពីសិទ្ធិបញ្ចេញមតិ មិនអនុញ្ញាតឲ្យប៉ះពាល់ដល់ព្រះមហាក្សត្រ
ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៨ ខែកញ្ញាម្សិលមិញនេះ បានលើកឡើងថាប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិចំពោះការបញ្ចេញមតិ និងសេរីភាពផ្នែកសារព័ត៌មាន ក៏ប៉ុន្តែសិទ្ធិសេរីភាពទាំងនេះ មានលក្ខខណ្ឌកំណត់ ជាពិសេសត្រូវធ្វើឡើងដោយស្របតាមច្បាប់ និងធានាថាមិនមានការប៉ះពាល់ដល់ព្រះមហាក្សត្រ ឬស្ថាប័នព្រះមហាក្សត្រជាដាច់ខាត។ សេចក្តីថ្លែងការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រីនេះ បានបញ្ជាក់ពីការសង្កេតឃើញថា ក្នុងពេលបច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួន បានប្រើប្រាស់សិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មានរបស់ខ្លួន តាមរយៈបណ្តាញសារព័ត៌មាន, ជាពិសេសបណ្តាញសង្គម…
Read More » -
ប៉ូលិសសិង្ហបុរីបង្ក្រាបក្រុមឧក្រិដ្ឋកម្មប្រើល្បិចក្នុងការប្រកួតកីឡានៅជុំវិញពិភពលោក
ប៉ូលិសសិង្ហបុរីបានចាប់ខ្លួនជន សង្ស័យ ចំនួន ១៤រូប ដែលជាផ្នែកនៃក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការប្រើល្បិចកំណត់ លទ្ធផលនៃការប្រកួតកីឡាបាល់ទាត់នៅជុំវិញពិភពលោក។
Read More » -
តុលាការឥណ្ឌាបន្ទោសប៉ូលិសក្នុងការចាប់ឃុំខ្លួនបុរសម្នាក់ពីបទផឹកតែគួរឲ្យសង្ស័យ
តុលាការមួយនៅក្នុងប្រទេសឥណ្ឌា បានធ្វើ ការបន្ទោសដល់ប៉ូលិសក្នុងការចាប់ឃុំខ្លួនបុរសម្នាក់ ដែលប៉ូលិសបានចោទបុរសនោះថា បានផឹកតែនៅក្នុងឥរិយាបថគួរឲ្យសង្ស័យ។
Read More » -
កម្ពុជានឹងមានភ្លៀងបន្តធ្លាក់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកញ្ញា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង ចុះថ្ងៃទី១៨ ខែកញ្ញា ដល់ក្រសួង ស្ថាប័នពាក់ ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ឲ្យប្រុងប្រយ័ត្នពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ដែលនាំឲ្យមានជំនន់ទឹកភ្លៀងនៅអាងទន្លេមេគង្គ និងនៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ដោយសារតែសម្ពាធ មិនធម្មតាបានកើតឡើង នៅសមុទ្រចិនខាងត្បូងដែលកំពុងតែកំពុងបង្កើនឥទ្ធិពល។ តាម ការព្យាករវិសម្ពាធនេះ នឹងវិវត្តទៅជាកូនព្យុះ…
Read More » -
រដ្ឋមន្ត្រីក្រសួងព័ត៌៖ សមាសភាពគណៈរដ្ឋមន្ត្រីពិតជាបានរៀបចំហើយ
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញានេះ លោក ខៀវ កាញារីទ្ធ មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា បញ្ជីសមាសភាពគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអណត្តិទី៥ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ បានរៀបចំរួចអស់ហើយ។ ដោយឡែក ចំពោះបណ្ដាញព័ត៌មានដែលបានចុះផ្សាយថាមានការបែកធ្លាយបញ្ជី គណៈរដ្ឋមន្ត្រីថ្មី នៃគណបក្សប្រជាជនកម្ពុជារបស់សម្ដេច ហ៊ុន សែន នោះត្រូវបានមន្ត្រីនាំពាក្យដដែលខាងលើនេះ បដិសេធ…
Read More » -
កុមារីម្នាក់ ស្លាប់ដោយសារជំងឺផ្តាសាយបក្សី និងម្នាក់ទៀតកំពុងសម្រាកព្យាបាល
ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក ឲ្យដឹងថា កុមារីពីរនាក់ បានឆ្លងជំងឺផ្តាសាយបក្សី(H5N1) ក្នុង ពេលថ្មីៗនេះ ហើយម្នាក់ក្នុងចំណោមនោះ បានស្លាប់ ដែលធ្វើឲ្យជំងឺនេះ បានកើនដល់២០ករណី សម្រាប់ឆ្នាំ២០១៣នេះ។ កុមារទាំងពីរនោះ មានម្នាក់គឺកុមារី អាយុ៥ឆ្នាំ មកពីខេត្តតាកែវ និងម្នាក់ទៀតជាកុមារីដដែល អាយុ២ឆ្នាំ មកពីខេត្តកំពត។…
Read More » -
ស្រ្តីពោះធំគ្រប់ខែម្នាក់ ត្រូវប្តីចាក់សាំងដុតទាំងរស់
ភ្នំពេញ: ប្តីកំណាចឃោរឃៅម្នាក់ បានខឹងនឹងប្រពន្ធទៅមើលទូរទស្សន៍ នៅផ្ទះម្តាយក្មេក ត្រលប់មកវិញ ក៏មានការឈ្លោះប្រកែកគ្នា ពេលនោះប្តីទុរយសបានយកសាំងប្រហែល ៥ លីតទុកនៅក្រៅផ្ទះ មកស្រោចលើប្រពន្ធហើយបានដុតទាំងរស់តែម្តង។ អំពើព្រៃផ្សៃនេះបានកើតឡើងនៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុច ភូមិជ្រាវ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ហើយពេលនេះកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យលោកសង្ឃ។
Read More » -
បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតទាំង ៥៥រូបប្តេជ្ញាមិនចូលរួមប្រជុំសភាដំបូង
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា បន្ទាប់ពីបានទទួលលិខិតឆ្លើយតបពី ព្រះមហាក្សត្រ កាលពីថ្ងៃទី១៨ ខែកញ្ញា ទាក់ទងទៅនឹងការស្នើសុំពន្យារពេលប្រជុំសភា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ហើយត្រូវបានព្រះមហាក្សត្រ បដិសេធនោះ គណបក្សសង្គ្រោះជាតិ បានធ្វើការកោះប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ និងបេក្ខជនតំណាងរាស្ត្រ ជាប់ឆ្នោតទាំង ៥៥រូប…
Read More » -
ឆៃលី ដាឡែន បង្ហាញវត្តមានតាមកញ្ចក់ទូរទស្សន៍ជាថ្មីលែងហ៊ានស្លៀកស៊ិចស៊ី
ភ្នំពេញ៖ ឆៃលី ដាឡែនដែលបានបាត់មុខពីកញ្ចក់ទូរទស្សន៍ជិត២ឆ្នាំព្រោះតែរឿងបញ្ចេញភាពសិចស៊ីជ្រុលកន្លងទៅនោះបានចេញមុខតាមកញ្ចក់ទូរទស្សន៍ខ្លះៗវិញហើយ កាលពីរាត្រីថ្ងៃសៅរ៍ទី១៤កន្លងទៅក្នុងកម្មវិធីតន្រ្តី«ប៊ូម ប៊ូម» នៅប៉ុស្តី៍លេខ៣ ។អ្វីដែលមិននឹកស្មាននាងគ្រងនូវសម្លៀកបំពាក់សិចស៊ីល្មមៗអត់ហ៊ានលែងខ្លួនឲ្យអស់ដៃដូចមុនទេ។ ការបង្ហាញវត្តមានសារជាថ្មីរបស់តារាយេរៗនិយមតែងខ្លួនឆើតឆាយនាងឆៃលី ដាឡែននៅទូរទស្សន៍ប៉ុស្តី៍លេខ៣មុននេះបានបង្កឲ្យមានការភ្ញាក់ផ្អើលគ្រាន់បើព្រោះគេមិននឹកស្មានថាតារាដែលចោមរោមដោយការរិះគន់មិនសំចៃមាត់ព្រោះតែរឿងបញ្ចេញភាពសិចស៊ីជ្រុលអាចឡើងសម្តែងបានវិញ។
Read More » -
អ.ស.ប ចង់បង្កើតបញ្ជីឈ្មោះស្ថាប័ននិងថ្នាក់ដឹកនាំដែលរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង
នៅថ្ងៃអង្គារនេះ គណៈកម្មការអង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង បានបង្ហាញពីគោលបំណងខ្លួន ក្នុងការបង្កើតបញ្ជីឈ្មោះស្ថាប័ន និងថ្នាក់ដឹកនាំកូរ៉េខាងជើង ដែលធ្លាប់បានរំលោភបំពានសិទ្ធិមនុស្ស។ គណៈកម្មការស៊ើបអង្កេតនេះ ចង់អោយរាល់ជនដែលទទួលខុសត្រូវទាំងនោះ សងនូវអ្វីដែលខ្លួនបានធ្វើ ក្នុងនោះក៏រាប់បញ្ចូលបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិផងដែរ។
Read More »