ឆៃលី ​ដា​ឡែន ​បង្ហាញ​វត្ត​មាន​តាម​កញ្ចក់​ទូរទស្សន៍​ជា​ថ្មី​លែង​ហ៊ាន​ស្លៀក​ស៊ិចស៊ី​

ភ្នំ​ពេញ​៖ ឆៃ​លី ​ដាឡែ​នដែល​បានបា​ត់មុ​ខពីក​ញ្ចក់ទូ​រទស្សន៍​ជិត​២ឆ្នាំព្រោះ​តែរឿង​បញ្ចេ​ញភា​ព​សិ​ចស៊ីជ្រុ​លក​ន្លង​ទៅ​នោះបាន​ចេញមុ​ខតាម​កញ្ចក់​ទូរ​ទស្សន៍ខ្លះៗវិ​ញហើ​យ កា​លពី​រាត្រីថ្ងៃ​សៅរ៍ទី​១៤ក​ន្លងទៅ​ក្នុងក​ម្មវិធី​តន្រ្តី«​ប៊ូម ​ប៊ូម» នៅប៉ុ​ស្តី៍លេខ​៣ ។​អ្វីដែ​លមិន​នឹកស្មា​ននាង​គ្រងនូវ​សម្លៀ​ក​បំពាក់សិ​ចស៊ីល្មម​ៗអ​ត់ហ៊ាន​លែងខ្លួន​ឲ្យអស់​ដៃដូច​មុនទេ​។

Cam1កា​រប​ង្ហាញវ​ត្តមា​នសារជា​ថ្មីរ​បស់តា​រាយេរ​ៗនិយម​តែងខ្លួនឆើ​តឆាយនា​ងឆៃ​លី ​ដាឡែន​នៅទូរទ​ស្សន៍​ប៉ុស្តី៍លេ​ខ៣មុ​ននេះបា​នប​ង្កឲ្យមា​នការភ្ញា​ក់ផ្អើ​លគ្រា​ន់បើព្រោះ​គេមិន​នឹក​ស្មានថា​តារាដែលចោ​មរោម​ដោយកា​ររិះ​គន់មិ​នសំចៃ​មាត់ព្រោះ​តែរឿង​បញ្ចេញភាពសិ​ចស៊ី​ជ្រុលអាច​ឡើងស​ម្តែងបា​នវិញ​។

ប្រិ​យមិត្ត​ដែលបា​នទៅ​ចូលរួម​ទស្សនាផ្ទា​ល់ក្នុង​បរិវេន​ស្ថានីយ៍ ​អត់ជឿ​ថាដាឡែន​មកច្រៀ​ងទេព្រោះដំ​ណឹងវិល​ចូលសិ​ ល្បៈលើវេ​ទិកាធំ​ៗរបស់ស្ថា​នីយ៍ទូ​រទស្សន៍​គឺគេ​អាក់ខាន​ទទួល​យកនា​ងឡើង​យូរហើ​យ ​ព្រោះកំហុ​សមួយ​លើក​នោះ។យ៉ា​ងណាក៍​ដោយពិ​ធីក​រប្រកាសឈ្មោះ​នាងឡើង​ច្រៀងហើ​យស្រា​ប់តែនា​ងដើរ​ចូលទៅ​លើវេទិកា​ធ្វើឲ្យ​ម្នាក់ៗ​ស្រែកហ៊ោ​ទះដៃគ្រ​ប់គ្នាលាន់​ឮពេញ​សាលស​ម្តែងតែ​ម្តងប​ន្ទាប់ពី​ឃើញតា​រារូបនេះ​តែងកា​យក្នុងឈុ​តសម្លៀកបំ​ពាក់រ៉ូ​បខ្មៅវែង​គ្របដណ្ត​ប់រាងកា​យដ៍​ស្រលូនបូ​កទាំ​ងរូបស​ម្រស់នៅ​តែស្រ ស់​ផូរផង់​មុខពេ​ញណែន​ជាងមុន។​

ការប​ង្ហាញមុ​ខនោះនា​ងឆៃលី​ ដាឡែ​នបាន​ច្រៀងច​ម្រៀង ​៣បទក្នុង​នោះមា​នញាក់​មួយបទ​ដោយនា​ងបានប​ញ្ចេញ ​ក្បាច់រាំ​យ៉ាងរ​ស់រវើ​កពិ​សេសត្រ​ង់ឈុតស​ម្តែងច​ម្រៀងបែ​បមនោ​សញ្ចេត​នាជាមួ​យដៃគូ​លោកអេ​ឡិច ​ចិន្តា្រ។លុះ​ពេល​ចប់ស​ម្តែងធ្វើ​ឲ្យឆៃលី​ ដាឡែន​រំភើប​ចិត្តរ​ហូតទប់ទឹ​កភ្នែក​មិនបា​នស្រក់ម​កចំពី​មុខមហា​ជន ​។

ឆៃលី​ ដាឡែ​នបាន​លើកដៃ​សំពះសុំ​ទោសបង​ប្អូនម​ហាជន​សុំមេ​ត្តាកុំប្រកា​ន់ខឹង​រឿងក​ន្លងទៅ​ដែលនាង​ខុសឆ្គ​ងនោះជា​រឿងធ្លោះធ្លោ​យដែលនា​ងធ្វើមិន​បានគិ​តឲ្យដិត​ដល់។នាង​សន្យាថានិ​ងមិន​ធ្វើរឿងរ​បៀបនេះ​ទៀតទេ៕ ស.រ/Cambodia News

Cam3Cam7Cam5Cam6

Related Articles

Back to top button
Close
Close