Cambodia News
-
ក្រុមតាលីបង់នៅតែបន្តសង្គ្រាមដរាបណារដ្ឋាភិបាលប៉ាគីស្ថានមិនទទួលយកលក្ខខណ្ឌក្រុមខ្លួន
នៅថ្ងៃអង្គារនេះ នៅប្រទេសប៉ាគីស្ថាន ក្រុមឧទ្ទាមតាលីបង់បានព្រមានរដ្ឋាភិបាលថា ក្រុមខ្លួននឹងបន្តសង្គ្រាមក្នុងប្រទេសនេះ ដរាបណារដ្ឋាភិបាលមិនព្រមទទួលយកលក្ខខណ្ឌដែលក្រុមខ្លួនបានស្នើ ក្នុងការស្វែងរកដំណោះស្រាយសន្តិភាព។
Read More » -
នៅប្រទេសសាម័រគ្រូដែលធ្វើទណ្ឌកម្មរាងកាយសិស្សនឹងត្រូវពិន័យ ឬជាប់ពន្ធនាគារ
មន្ត្រីជាន់ខ្ពស់មួយរូបនៃវិស័យ អប់រំ របស់ប្រទេសដែនកោះសាម័រនៃតំបន់សមុទ្រប៉ាស៊ីហ្វិកខាងត្បូងបានឲ្យ ដឹងថា ប្រទេសនេះកំពុងមានការខ្វែងគំនិតគ្នាទៅលើច្បាប់ថ្មីមួយដែលចែង មិនឲ្យមានការធ្វើទណ្ឌកម្មទៅលើរាងកាយសិស្សនៅក្នុងសាលារៀន។
Read More » -
គ្រួសារកាន់ទិដ្ឋាការលេខ ៤៥៧ នៅអូស្ត្រាលីនឹងត្រូវបង់ប្រាក់ក្នុងការឲ្យកូនចូលរៀនសាលារដ្ឋ
រដ្ឋាភិបាលអូស្ត្រាលីខាងលិចបាន ពន្យារពេល មួយឆ្នាំនៃផែនការដែលតម្រូវឲ្យគ្រួសារដែលកាន់ទិដ្ឋាការលេខ ៤៥៧ នៅក្នុងប្រទេសអូស្ត្រាលីបង់ប្រាក់ក្នុងការឲ្យកូនរបស់ពួកគេចូល រៀននៅសាលារដ្ឋ។
Read More » -
ថ្ងៃនេះ លោក Tony Abbott បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី២៨របស់ប្រទេសអូស្ត្រាលី
កាលពីព្រឹកមិញនេះ លោក Tony Abbott នាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី និងគណៈរដ្ឋមន្ត្រីរដ្ឋសហពន្ធថ្មីនៃប្រទសអូស្រ្តាលីបានស្បថចូល កាន់តំណែងនៅក្នុងពិធីមួយដែលរៀបចំឡើងនៅឯវិមានរដ្ឋាភិបាល នាទីក្រុងខេនបេរ៉ា។
Read More » -
ព្រះមហាក្សត្រមិនព្រមពន្យារពេលកិច្ចប្រជុំសភាដំបូងតាមសំណើបក្សប្រឆាំង
ភ្នំពេញ៖ ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មិនបានយល់ព្រមតាមសំណើរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលសុំ ពន្យារពេលកិច្ចប្រជុំសភាដំបូងនោះទេ។ ការបដិសេធមិនព្រមពន្យារពេលកិច្ចប្រជុំនេះបានធ្វើឡើងតាមរយៈ ព្រះរាជសារនៅថ្ងៃពុធទី១៨ កញ្ញានេះផ្ញើជូនអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង។ ព្រះអង្គនៅតែរក្សាជំហរគោរពតាមរដ្ឋធម្មនុញ្ញមាត្រា ៨២ ដែលតម្រូវឲ្យព្រះមហាក្សត្រកោះប្រជុំសភាដំបូង៦០ថ្ងៃយ៉ាងយូរក្រោយ ការបោះឆ្នោត។
Read More » -
ក្រសួងធនធានទឹកជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានប្រកាសផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋ នៅតាមបណ្តាលខេត្ត ចំនួន៨ ត្រូវប្រុងប្រយ័ត្នចំពោះប្រព័ន្ធសម្ពាធទាប នៅប្រទេសជិតខាង ដែលជះឥទ្ធិពលមកលើកម្ពុជា បង្កឲ្យ មានភ្លៀងជោគជាំ ហើយអាចបណ្តាលឲ្យ មានជំនន់ទឹកភ្លៀងថែមទៀតផង។ បើតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលចុះហេត្ថលេខា ដោយលោករដ្ឋមន្រ្តី លឹម គានហោ…
Read More » -
សុខ រក្សា ក្លាយជាថៅកែហាងលក់គ្រឿងក្លែម ក្រោមមន្ទិលស្នេហ៍កុលដាវី
ភ្នំពេញ៖ តារាចម្រៀងមុខខ្មែរអង្គរលោកសុខ រក្សាដែលទើបតែហក់មកនៅទ្រនំថ្មីក្នុងផលិតកម្មសាន់ដេរ នៅថ្ងៃទី១៨កញ្ញានេះហាងលក់គ្រឿងក្លែមផឹកស៊ីដ៍ថ្មីសន្លាងរបស់លោកចាប់ផ្តើមដំណើរការ ស្របពេល ដែលលោកនិងនាងកុលដាវីល្បីថាស្រលាញ់គ្នាបេះមិនដាច់រហូតចំណាយលុយរកស៊ីជាមួយគ្នាទៀតផង។ លោកសុខរក្សាតារាចម្រៀងសំឡេងផ្អែម រូបនេះបានចំណាយដើមទុនច្រើនសន្ឋឹកបើកមុខជំនួញថ្មីមួយធ្វើជាថៅកែហាងផ្ទាល់ខ្លួនយ៉ាងក្រឡឺមបន្ទាប់ពីរំកិលខ្លួនចូលសិល្បៈជាយូរមក.តារាចម្រៀងរូបនេះកំពុងតែជាប់ឈ្មោះជាលោកថៅកែហាងពេញមាត់ស្របច្បាប់ហើយដោយបានចំណាយពេលកែកុនបរិស្ថាននានាក្នុងផ្ទៃដីដ៍ធំល្មមមួយយូរថ្ងៃមក។
Read More » -
ព្រះមហាក្សត្រ អំពាវនាវជាថ្មី ដល់គណបក្សសង្គ្រោះជាតិ អោយចូលរួមប្រជុំសភា ថ្ងៃ២៣ ខែកញ្ញា
ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃនេះ បានចេញព្រះរាជសារមួយទៀត ដើម្បីអំពាវនាវអោយបេក្ខជនជាប់ឆ្នោត ខាងគណបក្សសង្គ្រោះជាតិ ចូលរួមកិច្ចប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទីប្រាំ ដើម្បីបង្ហាញការរួបរួមជាតិ។ ព្រះរាជសារ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖
Read More » -
សាលាមត្តេយ្យជប៉ុនមួយ ត្រូវសង១លាន៣សែនអឺរ៉ូដល់គ្រួសារដែលបាត់បង់កូន៤នាក់ក្នុងរលកយក្ខស៊ូណាមី
នៅថ្ងៃ អង្គារនេះ តុលាការជប៉ុនបានសំរេចកាត់ក្តី អោយនាយកសាលានិងសាលាមត្តេយ្យជប៉ុនមួយកន្លែង ចេញសងជំងឺចិត្តជាទឹកប្រាក់១លាន៣សែនអឺរ៉ូ ដល់គ្រួសារមួយដែលបានបាត់បង់កូន៤នាក់ ក្នុងមហន្តរាយនៃរលកយក្ខស៊ូណាមី កាលពីឆ្នាំ២០១១។ នៅថ្ងៃនៃគ្រោះមហន្តរាយនោះ នាយកសាលាបានប្រាប់អោយរថយន្តដឹកសិស្សចេញពីសាលាមត្តេយ្យ បើទោះជាដឹងថាដីកំពុងតែរញ្ជួយខ្លាំងក៏ដោយ។
Read More » -
កងទ័ពហ្វីលីពីនបង្កើនការវាយប្រហារលើក្រុមឧទ្ទាមនៅប៉ែកខាងត្បូងដោយប្រើឧទ្ធម្ភាគចក្រ
នៅទីបំផុត នាថ្ងៃចន្ទ ទី១៦ កញ្ញា កងទ័ពហ្វីលីពីនបានប្រើឧទ្ធម្ភាគចក្រវាយប្រហារលើក្រុមឧទ្ទាមអ៊ីស្លាមអ្នកទាមទារឯករាជ្យនៅប៉ែកខាងត្បូង។ តំាងពីមួយសប្តាហ៍មកហើយដែលក្រុមឧទ្ទាមមួយនេះបានបើកការ វាយប្រហារដណ្តើមយកស្រុកមួយនៅទីនោះ។ មានភូមិមួយដែលទ័ពរដ្ឋាភិបាលបានដណ្តើមយកមកវិញពីក្រុមឧទ្ទាម រណសិរ្យរំដោះម៉ូរ៉ូ។
Read More »