Cambodia News
-
អាជ្ញាធររាជធានី នឹងកាត់ទម្លាក់ខ្សែកាប្លិ៍ដែលមានភាពរញ៉េរញ៉ៃ តាមដងវិថីនានា
សារព័ត៌មាន Cambodia News ភ្នំពេញ (០៤ ធ្នូ ២០១៥ ) ៖ នារសៀលថ្ងៃទី៣ខែធ្នូ ម្សិលមិញ នៅសាលារាជធានីភ្នំពេញមានកិច្ចប្រជុំស្ដីពីការទម្លាក់ខ្សែកាប្លិ៍អាកាស មកកប់ក្នុងដីនៅលើបណ្ដោយវិថីទាំង៥ រួមមានមហាវិថីព្រះនរោត្តម មហាវិថីកម្ពុជាក្រោម មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះសីហនុ និងមហាវិថីម៉ៅសេទុង ជាមួយនឹងតំណាងក្រសួង-អង្គភាព ពាក់ព័ន្ធ…
Read More » -
ខ្ទឹមស អាចមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាព
សារព័ត៌មាន Cambodia News/ សុខភាព (០៤ ធ្នូ ២០១៥) ៖ ដើម្បីចៀសវៀងការប្រើប្រាស់ខ្ទឹមសដែលមានជាតិពុលនេះ សូមលោកអ្នកកត់សម្គាល់ខ្ទឹមសដែលជាតិពុលតាមវិធីខាងក្រោមនេះ៖ ខ្ទឹមដែលមានជាតិពុលគឺមានពណ៌ភ្លឺរលោងជាងខ្ទឹមធម្មតា ខ្ទឹមដែលមានជាតិពុលគឺមិនមានរស់ជាតិឆ្ងាញ់ដូចខ្ទឹមធម្មតាទេ ខ្ទឹមដែលមានជាតិពុលភាគច្រើនគឺត្រូវបានគេសម្អាតឬស និង ទង បានយ៉ាងល្អដើម្បីឲ្យអតិថិជនឃើញហើយចង់ទិញយកទៅប្រើប្រាស់។
Read More » -
អាមេរិកអំពាវនាវឲ្យស៊ើបអង្កេតរបាយការណ៍កងទ័ពមីយ៉ានម៉ាធ្វើអំពើឃោឃៅ
សារព័ត៌មាន Cambodia News/ មីយ៉ានម៉ា (០៤ ធ្នូ ២០១៥) ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃទី០៣ធ្នូ បានអំពាវនាវឲ្យមានការស៊ើបអង្កេតពីភាពជាក់ស្ដែង ជុំវិញរបាយការណ៍ពាក់ព័ន្ធនឹងអំពើឃោឃៅរបស់យោធានៅក្នុងរដ្ឋសាន ដោយនិយាយថាប្រសិនបើជាការពិត នោះអ្នកប្រព្រឹត្ដនឹងត្រូវមានទោស។
Read More » -
ណាត់ថាទៅរួមភេទ ដល់កន្លែស្ងាត់វាយសម្លាប់ប្លន់យកម៉ូតូ
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៤ ធ្នូ ២០១៥) ៖ ជនសង្ស័យប្រុសស្រី២នាក់បានរៀបគម្រោងរួចស្រេច ដោយខាងប្រុសបានឲ្យខាងស្រីទាក់ម៉ូយទៅរួមរក្ស ពេលទៅដល់ចំណុចវាលស្មាច់ និងមានព្រៃត្រែងផង ក៏វាយសម្លាប់ប្លន់យកម៉ូតូតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់នោះយកទៅសាកសួរពាក់ព័ន្ធករណីនេះ។
Read More » -
ជនសង្ស័យពាក់ព័ន្ធអំពើភេរវកម្មនៅប៉ារីសអាចរត់ទៅអាល្លឺម៉ង់
សារព័ត៌មាន Cambodia News/ បារាំង (០៣ ធ្នូ ២០១៥ ) ៖ តាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់កាលពីថ្ងៃទី០២ធ្នូ បានឲ្យដឹងថា បុរសឈ្មោះSalah Abdeslam ជាជនសង្ស័យពាក់ព័ន្ធនឹងការបាញ់ប្រហារនៅក្នុងប្រទេសបារាំង ហើយកំពុងត្រូវបានតាមចាប់ខ្លួនផងនោះ រួមទាំងបក្សពួកផ្សេងទៀត អាចគេចខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ ឬក៏អាចឆ្លងកាត់ប្រទេសអាល្លឺម៉ង់។
Read More » -
ប៉ុន្មានម៉ោងមុននេះ មានការបាញ់រះ នៅរដ្ឋកាលីហ្វ័រញ៉ា បង្កឲ្យមនុស្សយ៉ាងតិច ១៤នាក់ បានស្លាប់ និងរបួសច្រើននាក់
សារព័ត៌មាន Cambodia News/ អាមេរិក (០៣ ធ្នូ ២០១៥) ៖ ហេតុការណ៍ដ៏សែនអាក្រក់ បានកើតឡើងម្តងទៀតហើយ ដោយសារមានការបាញ់រះ ក្នុងទ្រង់ទ្រាយធំមួយ នៅឯរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក ដោយក្នុងនោះ បានធ្វើឲ្យមនុស្សយ៉ាងតិច ១៤នាក់ ស្លាប់ និងជាច្រើននាក់ផ្សេងទៀត រងរបួស។
Read More » -
ក្រសួងអប់រំប្រកាសចាត់វិធានការអ្នកទទួលសំណូកធ្វើលិខិតបញ្ជាក់ការសិក្សា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៣ ធ្នូ ២០១៥ ) ៖ ក្រសួងអប់រំប្រកាសចាត់វិធានការលើអ្នកដែលបានឃុបឃិតគ្នាធ្វើលិខិតបញ្ជាក់ការសិក្សាខុសច្បាប់ឲ្យបេក្ខជនប្រឡងដែលបានបែកធ្លាយនៅខេត្តបាត់ដំបង។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី២ខែធ្នូនេះបានឲ្យដឹងថាក្រសួងនេះបានបង្កើតគណៈកម្មការកោសល្យវិច័យដើម្បីពិនិត្យនិងស្រាវជ្រាវភាពមិនប្រក្រតីដែលបានបែកធ្លាយនៅខេត្តបាត់ដំបង។
Read More » -
ខ្សែភាពយន្តខ្មែរជំនាន់អ្នកនាង អម្ពរ ទេវី ដាក់បញ្ចាំងជាថ្មីតាមទូរទស្សន៍
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៣ ធ្នូ ២០១៥) ៖ ខ្សែភាពយន្តខ្មែរ ល្បីៗអំឡុងទសវត្ស៩០ នឹងបញ្ចាំងជាថ្មីឡើងវិញតាមកញ្ចក់ទូរទស្សន៍ ។ ការប្រមូលខ្សែភាពយន្តខ្មែរអំឡុងពេលនោះចាក់ផ្សាយនៅ ស្ថានីយទូរទស្សន៍ បន្ទាប់ពីឱសានវាទរបស់ក្រសួងព័ត៌មានដែលហាមមិនឲ្យចាក់ផ្សាយ ភាពយន្តបរទេសនៅម៉ោងពិសេសនឹងចាប់ផ្តើមដំណើរការនៅដំណាច់ឆ្នាំ២០១៥ នេះ ។ តាមរយៈការបញ្ចាំងខ្សែភាពយន្តខ្មែរ ចាស់ៗនេះរំពឹងនឹងអាចទាក់ទាញអ្នកទស្សនាបានច្រើន…
Read More » -
កម្ពុជាបើកចំហចំពោះអ្នកស្រឡាញ់ភេទដូចគ្នា
សារព័ត៌មាន Cambodia News/ ភ្នំពេញ (០៣ ធ្នូ ២០១៥) ៖ ថ្លែងនៅក្នុងពិធីសម្ពោធពិព័រណ៍ជីវិតឥន្ទនូ ដែលរៀបចំឡើងដោយស្ថានទូតស៊ុយអែតប្រចាំកម្ពុជា និងអង្គការអនាគតយុវជនកម្ពុជាកាលពីថ្ងៃទី០១ ធ្នូ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថារាជរដ្ឋាភិបាល កម្ពុជា មិនមានគោលនយោបាយ រើសអើសចំពោះអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។
Read More » -
សម្តេច ហ៊ុន សែន ផ្ញើសារ លើកទឹកចិត្តដល់បងប្អូនជនពិការ ក្នុងឱកាសទិវាជនពិការ ៣ធ្នូ
សារព័ត៌មានយុវវ័យថ្មី/ ភ្នំពេញ (០៣ ធ្នូ ២០១៥) ៖ ទិវាជនពិការថ្ងៃទី៣ ខែធ្នូ ២០១៥ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន បានផ្ញើសារ លើកទឹកចិត្តដល់បងប្អូនជនពិការកម្ពុជាថា យើងពិការតែរាងកាយ តែយើងមិនពិការផ្លូវចិត្តទេ។ សម្តេចតេជោ ហ៊ុនសែន ក៏បានអំពាវនាវ កុំឲ្យមានការរើសអើងជនពិការ។…
Read More »