Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • ព័ត៌មាន​ជា​ភាសា​ខ្មែរPhoto of សិស្សថ្នាក់ទី១០ នៃសាលា AUPP Liger ផ្តួចផ្តើមរៀបចំកិច្ចប្រជុំកំពូលសុវត្ថិភាពសាយប័រ Saharka ឆ្នាំ២០២៦ ដើម្បីផ្សារភ្ជាប់គ្រឹះស្ថានសិក្សា និងសហគមន៍ឌីជីថលកម្ពុជា

    សិស្សថ្នាក់ទី១០ នៃសាលា AUPP Liger ផ្តួចផ្តើមរៀបចំកិច្ចប្រជុំកំពូលសុវត្ថិភាពសាយប័រ Saharka ឆ្នាំ២០២៦ ដើម្បីផ្សារភ្ជាប់គ្រឹះស្ថានសិក្សា និងសហគមន៍ឌីជីថលកម្ពុជា

    ​Cambodia News កិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពសាយប័រ Saharka Cyber Safety Summit 2026 ត្រូវបានផ្តួចផ្តើម និងរៀបចំឡើង ផ្ទាល់ដោយ តាមរយៈគំនិតផ្តួចផ្តើម Saharka របស់សិស្សថ្នាក់ទី១០ នៃសាលា AUPP Liger Leadership Academy។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍…

    Read More »
  • National NewsPhoto of AUPP Liger Grade 10 Students Lead Saharka Cyber Safety Summit 2026, Bringing Schools and Cambodia’s Digital Community Together

    AUPP Liger Grade 10 Students Lead Saharka Cyber Safety Summit 2026, Bringing Schools and Cambodia’s Digital Community Together

    Cambodia News The Saharka Cyber Safety Summit 2026 was initiated and organized by AUPP Liger Leadership Academy’s Grade 10 students…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of លោក Xi Jinpingធ្វើរបាយការណ៍អំពីការព្រាង«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»

    លោក Xi Jinpingធ្វើរបាយការណ៍អំពីការព្រាង«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»

    Cambodia News ក្នុងកិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលទើបតែបញ្ចប់នាពេលកន្លងទៅ ​លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើរបាយការណ៍អំពីការព្រាង«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»។ អំពីការគិតពិចារណាពាក់ព័ន្ធនឹងប្រធានបទពិភាក្សានៃកិចប្រជុំពេញអង្គ លោក Xi Jinping​ បានលើកឡើងពីការពិចារណាបីចំណុច៖ ទី១​ វាជាតម្រូវការដ៏ចាំបាច់សម្រាប់ការរក្សាភាពឈានមុខ និងភាពបរិសុទ្ធនៃបក្ស ព្រមនិងពង្រឹងឋានៈកាន់អំណាចក្នុងរយៈពេលវែងរបស់បក្ស​។ ទី២ វាជាតម្រូវការដ៏ចាំបាច់សម្រាប់ការពង្រឹងនិងអភិវឌ្ឍនិម្មាបនកម្មផ្នែកនយោបាយដ៏ល្អប្រសើរ​ដែលបក្ស​ទាំងមូលរួបរួមគ្នាកម្រិងខ្ពស់​ ហើយ​​បក្ស​ កងទ័ពនិងប្រជាជនរួបរួមគ្នកម្រិតខ្ពស់​។ ទី៣ វាជាតម្រូវការដ៏ចាំបាច់សម្រាប់ការសម្រេចបាននូវបេសកកម្ម​ជាប្រវត្តិសាស្ត្ររបស់បក្ស​ និងជំរុញបុព្វហេតុរបស់បក្ស​និងរដ្ឋអភិវឌ្ឍដោយនឹងនរនិងយូរអង្វែង។ អំពីដំណើរការព្រាង«ការសម្រេចចិត្ត» លោក Xi Jinping​ បានលើកឡើងថា ក្នុងដំណើរការព្រាងឯកសារនេះ  បានផ្តោសំខាន់លើចំណុចទាំង៥ដូចខាងក្រោម៖ ទី១ អនុវតជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយនូវ​គំនិតកសាងបក្សក្នុងយុគសម័យថ្មី។ ទី២ បម្រើដល់បេសកកម្មនិងភារកិច្ច។ ទី៣ ប្រកាន់ខ្ជាប់នូវគោលការណ៍ដ៏តឹងរ៉ឹង។ ទី៤ រំលេចពីការផ្តោតលើការដោះស្រាយបញ្ហា។ ទី៥ ពង្រឹងគំនិតជាប្រព័ន្ធ។ ក្នុងអំឡុងពេលព្រាងសេចក្តីព្រាងនៃ«ការសម្រេចចិត្ត» គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបានបើកធ្វើកិច្ចប្រជុំបីលើក ហើយការិយាល័យនយោបាយមជ្ឈិមបានបើកធ្វើកិច្ចប្រជុំពីរលើកដើម្បីធ្វើការពិនិត្យពិភាក្សា និងការ​កែសម្រួល ទីបំផុតបានធ្វើសម្រេចការព្រាងដំបូងនៃ«ការសម្រេចចិត្ត»ដែលប្រគល់ជូនពិនិត្យពិភាក្សាដោយកិច្ចប្រជុំពេញអង្គលើកនេះ៕

    Read More »
  • ព័តមាន​អន្តរជាតិPhoto of ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ

    ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ

    Cambodia News កិច្ច​ប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបូក​សរុប​នូវសមិទ្ធផលដ៏អស្ចារ្យ​និងបទពិសោធ​ដ៏មានតម្លៃក្នុងការគ្រប់គ្រងបក្សដោយ​តឹងរ៉ឹង​គ្រប់ជ្រុងជ្រោយ​នៅក្នុងយុគសម័យថ្មី ព្រមទាំង​ធ្វើ​ការ​វិភាគចំពោះ​ស្ថានការណ៍​ និងភារកិច្ច​របស់​បក្សបច្ចុប្បន្ន​និង​មួយ​រយៈពេល​ខាងមុខ​ក្នុង​ការ​​គ្រប់គ្រង​បក្ស ​និង​ពង្រឹង​បក្ស​ឱ្យ​ខ្លាំង​ក្លា ហើយបានអនុម័តការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ដូចខាងក្រោម៖ 1, សារៈសំខាន់ ភាពបន្ទាន់ និងការ​ទាមទារ​ទូទៅ​សម្រាប់ការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ។ 2, ​ពង្រឹងស្មារតី​បក្សរបស់សមាជិកបក្សកុម្មុយនីស្តចិន​ ។ 3, អនុវត្តរបប​មជ្ឈការ​បែបប្រជាធិបតេយ្យយ៉ាងតឹងរ៉ឹង ។ 4, កសាងក្រុមកម្មាភិបាល​ដែលមានគុណវឌ្ឍ​ខ្ពស់ និងមានសមត្ថភាពរ៉ាប់រង​ភារកិច្ចដ៏​សំខាន់​នៃការស្តារភាពរុងរឿងរបស់​ប្រជាជាតិ​ចិន​ឡើងវិញ ។ 5, កសាងប្រព័ន្ធអង្គការដ៏ម៉ឺងម៉ាត់ដែលមានការតភ្ជាប់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ពីក្រោមដល់លើនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត ។ 6,​​ ​កែតម្រូវ​ឥរិយាបថ…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

    លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

    Cambodia News រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។ លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។ លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។ បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱកាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕

    Read More »
  • ព័តមាន​អន្តរជាតិPhoto of លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

    លោក​Xi Jinpingជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីស

    Cambodia News រសៀលថ្ងៃទី​៣០ ខែតុលា ​លោក​​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​ជួបសន្ទនា​ជា​មួយ​លោក Guy Parmelin​ប្រធានាធិបតី​ស៊្វីសដែល​អញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការងារ​នៅ​វិមានសភាប្រជាជន​នៅក្រុងប៉េកាំង។ លោ​Xi Jinping​បាន​លើកឡើងថា​ ​ភាគីចិនរីករាយ​រួមជា​មួយ​ភាកីស្វ៊ីស​ ដើម្បីជំរុញ​សកលភាវូបនីយកម្មសេដ្ឋកិច្ច​ដែល​ផ្តល់ផលប្រយោជន៍ជាទូទៅ ​និង​បរិយាបន្ន​ ​ដើម្បីចាក់ បញ្ចូល​ជំនឿចិត្ត ​និង​ភាពប្រាកដប្រជា​កាន់តែ​ច្រើន​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ​និងការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។ លោក​Xi Jinping​បាន​បន្តទៀតថា​ ​ស្វ៊ីស​បាន​ដើរតួនាទី​ជា​គំរូ​ក្នុង​រយៈពេល​យូរ​សម្រាប់​ទំនាក់ទំនងសេដ្ឋកិច្ច​និងពាណិជ្ជកម្មរវាងចិន​និងអឺរ៉ុប រំពឹងទុកភាគី​ស្វ៊ីស​អាច​ប្រើ​ឥទ្ធិពល​ពិសេស​​របស់​ខ្លួន​ ដើម្បី​ដើរតួនាទីវិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ​និង​ស្ថិរភាព​។ ជា​ការ​ឆ្លើយតប​ ​លោក​Parmelin​បាន​លើកឡើងថា​ ​ភាគី​ស្វ៊ីស​រំពឹងទុក​បង្កើន​កិច្ចសន្ទនា ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ជា​មួយភាគី​ចិន​ ដើម្បីជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទទួលបាន​ការវិវឌ្ឍ​រីកចម្រើន​កាន់តែ​ច្រើន​។​ភាគីស្វ៊ីស​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​តួនាទី​យ៉ាង​វិជ្ជមាន​របស់​ប្រទេស​ចិន​ក្នុង​កិច្ចការ​អន្តរជាតិ​ ​រីករាយ​ធ្វើ​ការ​សម្របសម្រួល​យ៉ាង​​ជិតស្និទ្ធ​ជា​មួយភាគីចិន​​ ប្រកាន់​ខ្ជាប់​ពហុភាគីនិយម​ ​គាំពារ​ពាណិជ្ជកម្ម​សេរី ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ ​វិបុលភាព​ ​សន្តិភាព​និង​ស្ថិរភាព​របស់​ពិភពលោក​។ បន្ទាប់​ពី​កិច្ចសន្ទនា​ ​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំង​ពីរ​បាន​ធ្វើជាសក្ខីភាព​​ក្នុងពិធីចុះហត្ថលេខា​លើពិធីសារស្តីពី​ការធ្វើប្រសើឡើង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងស្វ៊ីស ​និង​ឯកសារ​សហប្រតិបត្តិការ​ជា​ច្រើន​ក្នុង​វិស័យ​ការស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ ​ពលកម្ម​និង​ឱ កាសការងារ ​ព្រមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយជាដើម៕

    Read More »
  • ព័តមាន​អន្តរជាតិPhoto of លោក Xi Jinping ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាល្លឺម៉ង់

    លោក Xi Jinping ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាល្លឺម៉ង់

    Cambodia News នៅរសៀលថ្ងៃទី ៣០ ខែតុលា នៅ​ក្រុង​ប៉េកាំង​ លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បានជួបពិភាក្សាការងារជាជាមួយលោក​​ Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ថ្លែង​ក្នុង​កិច្ច​ជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងនាមជាអង្គភាព​សេដ្ឋកិច្ចធំទី ២ និងទី ៣ លើពិភពលោក ប្រទេសចិន…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of លោកស្រី Peng Liyuan ភរិយារបស់​លោក​ Xi Jinping ប្រធាន​រដ្ឋ​ចិនជួប​សន្ទនា​និង​ពិសាតែ​ជា​មួយ​លោកស្រី​ Buedenbender ភរិយារបស់ប្រធានាធិបតី​អាល្លឺម៉ង់

    លោកស្រី Peng Liyuan ភរិយារបស់​លោក​ Xi Jinping ប្រធាន​រដ្ឋ​ចិនជួប​សន្ទនា​និង​ពិសាតែ​ជា​មួយ​លោកស្រី​ Buedenbender ភរិយារបស់ប្រធានាធិបតី​អាល្លឺម៉ង់

    Cambodia News នៅរសៀល​ថ្ងៃ​ទី​៣០​ខែ​តុលា​ លោកស្រី Peng Liyuan ភរិយារបស់​លោក​ Xi Jinping​ ប្រធាន​រដ្ឋ​ចិនបានជួប​សន្ទនា​និង​ពិសាតែ​ជាមួយ​លោកស្រី​ Buedenbender ភរិយារបស់លោកSteinmeier​​ ប្រធានាធិបតី​អាល្លឺម៉ង់ដែល​កំពុង​បំពេញ​ទស្សនកិច្ចផ្លូវ​ដ្ឋ​​នៅ​ប្រទេស​ចិន​នៅទីក្រុង​ប៉េកាំង​។ លោកស្រី Peng Liyuan បាន​រំលឹក​ឡើង​វិញ​យ៉ាងសប្បាយ​​រីករាយអំ​ពី​ទិដ្ឋភាពអម​​ដំណើរ​​​ទស្សនកិច្ចរបស់​លោក​  Xi Jinping ប្រធាន​រដ្ឋ​ចិន​នៅ​ប្រទេស​អាល្លឺម៉ង់​ កាលពី​ឆ្នាំ​២០១៧​ ហើយ​បានកោតសរសើរ​លោកស្រី Buedenbender ដែល​បាន​យកចិត្តទុកដាក់រយៈពេល​វែង​ចំពោះ​ការធានា​សិទ្ធិ និងផល​ប្រយោជន៍​របស់​ស្រ្តី​និង​កុមារ​។ ភរិយា​របស់​ប្រមុខ​រដ្ឋ​ប្រទេស​ទាំង​ពីរ​បាន​ទស្សនា និង​​​ចាប់អារម្មណ៍ខ្លាំងណាស់ទៅ​លើ​ខ្សែ​វីដេអូ​ខ្លី​នៃ​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជននៃប្រទេស​ទាំងពីរ​​។ លោកស្រី Peng Liyuan បាន​ថ្លែងថា​ កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការ​អប់​រំ​និង​វប្បធម៌​រវាង​ចិន​និង​អាល្លឺ​ម៉ង់​មាន​ភាព​សម្បូរ​បែប​ ដោយរំពឹង​ទុកថា​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​អាច​រក្សា​ការ​ប្រាស្រ័យ​ទាក់​ទង​ បង្កើន​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​ដូចជា​​ជំរុញ​ការ​ផ្សារ​ភ្ជាប់​ដួង​ចិត្ត​គ្នា​រវាង​ប្រជាជន និងប្រជាជន​។ លោក​ស្រី​ Buedenbender  ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រចំពោះ​ការ​ទទួល​បដិសណ្ឋា​រកិច្ច​ប្រកប​ដោយភាព​កក់​ក្តៅ និង​ការ​រៀប​ចំ​យ៉ាង​ល្អិតល្អន់របស់​លោកស្រី​ Peng Liyuan និងបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការងាររបស់លោកស្រី Peng Liyuan ក្នុងការលើកកម្ពស់ការផ្លាស់ប្តូររវាង​ប្រជាជន​និ​ងប្រជាជន ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាល្លឺម៉ង់ និងប្រទេសចិន​ ។ ​​លោកស្រីបានបង្ហាញ​ពី​​ឆន្ទៈក្នុង​ការ​ចូលរួម…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of ការធ្វើ​ស្វ័យ​បដិវត្តន៍​​  ៖ ​  ​ចម្លើយ​នៃ​តម្រិះប្រាជ្ញា​​បូព៌ា​ប្រទេស​​ដែល​ជួយ​បក្ស​កាន់​អំណាច​ធំៗ​ឱ្យ​​ពុះពារ​បញ្ហា​លំបាក​នៃ​ការធ្វើ​អភិបាលកិច្ច​

    ការធ្វើ​ស្វ័យ​បដិវត្តន៍​​ ៖ ​ ​ចម្លើយ​នៃ​តម្រិះប្រាជ្ញា​​បូព៌ា​ប្រទេស​​ដែល​ជួយ​បក្ស​កាន់​អំណាច​ធំៗ​ឱ្យ​​ពុះពារ​បញ្ហា​លំបាក​នៃ​ការធ្វើ​អភិបាលកិច្ច​

    Cambodia News បើសិនជា​ប្រៀបធៀប​គណបក្ស​នយោបាយ​​ជា​ដើមឈើ​ដ៏ធំ​មួយដើម នោះ​ ​ការធ្វើ​ស្វ័យ​បដិវត្តន៍​​​ គឺ​ប្រឈមមុខ​នឹង​​បញ្ហា​​ផ្ទៃ​ក្នុង​​ដោយ​ត្រង់ៗ​   ​​​ជីក​យក​ដង្កូវ​ចេញ​ដោយ​ម្ចាស់ការ​  ​និង​កាត់​មែក​ងាប់ៗ​ចោល​   ​ ​ដើម្បី​ឱ្យ​​​ដើមឈើ​ធំ​រក្សា​​ជីវិត​បាន​យូរ​​​​។ ​​ការធ្វើ​ស្វ័យ​បដិវត្តន៍​​​​​មិនមែន​ការកែកំហុស​ដោយ​អសក​ម្ម​​ក្រោម​ការបង្ខិត​បង្ខំ​នៃ​កម្លាំង​ខាង​ក្រៅ​នោះទេ​ ផ្ទុយទៅវិញគឺ​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​​ដោយ​សកម្ម​និង​ម្ចាស់ការ ​​។​​ ទាក់ទិននឹង​ការ​ធ្វើ​ស្វ័យ​បដិវត្តន៍​របស់​បក្ស​កាន់​អំណាច  ​​ លោក Xi Jinping ធ្លាប់​ធ្វើ​ការ​ប្រៀបធៀប​ដ៏​រស់រវើក​ថា​៖ « គឺដោយទឹកចិត្តអង់អាច​ដែល​ហ៊ាន​កោស​ឆ្អឹង​ដើម្បី​​ព្យាបាល​ជាតិ​ពុល ​និង​ភាពក្លាហានដែលហ៊ាន​កាត់​ដៃ​ខ្លួនឯង ​ ​កសាង​ឥរិយាបថ​​ស្អាតស្អំក្នុងបក្ស​និង​ប្រឆាំង​​អំពើពុករលួយ​យ៉ាងម៉ឺងមាត់​រហូតដល់ទី​បំផុត​  »​…

    Read More »
  • ព័តមាន​អន្តរជាតិPhoto of ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​-យុទ្ធសាស្ត្ររយៈពេលវែង​សម្រាប់​ការ​ស្ថាបនា​ខ្លួន​របស់បក្សកុម្មុយនីស្តចិន

    ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​-យុទ្ធសាស្ត្ររយៈពេលវែង​សម្រាប់​ការ​ស្ថាបនា​ខ្លួន​របស់បក្សកុម្មុយនីស្តចិន

    ‎​Cambodia News ‎ ‎ មនុស្សគ្រប់គ្នា​សុទ្ធតែ​ដឹង​ពី​ហេតុផល​មួយ​ ​គឺថា​បើចង់​មានសុខភាព​ល្អ​រយៈពេលយូរ​ ​វា​មិន​មែនផ្អែក​លើ​ការព្យាបាលនៅពេលឈឺនោះទេ ​ប៉ុន្តែ​អាស្រ័យ​ទៅលើ​ការហាត់ប្រាណ​ជាប្រចាំ​​និងការថែទាំសុខភាពប្រចាំ​ថ្ងៃ។សម្រាប់​បក្សកុម្មុយនីស្តចិន​ដែល​បាន​កាន់​អំណាចអស់រយៈពេលជាយូរមកហើយ​ ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​គឺប្រៀបបាន​នឹង “ការហាត់ប្រាណ​របស់បក្ស”​ជាប្រចាំ។​នេះមិនមែន​ជាយុទ្ធនាការ​ពិសេស​ដែល​មានកំណត់ពេលវេលានោះទេ ​ប៉ុន្តែ​គឺ​ជាទម្រង់​នៃ​ការ​កែទម្រង់​ខ្លួន​របស់​បក្ស​កុម្មុយនីស្ត​ចិន​។ ‎ ‎ អ្នកអាចនឹងគិតថា “ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ”​គឺជា​គំនិត​នយោបាយ​ដែល​ពិបាកយល់ ​ប៉ុន្តែខ្លឹមសារស្នូល​គឺ​សាមញ្ញណាស់​។ប្រៀបបាន​នឹងការ​ថែ​ទាំ​សុខភាព​ដោយ​គ្រប់ជ្រុងជ្រោយអ៊ីចឹង ​ការគ្រប់គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​គ្រប់​ជ្រុងជ្រោយ​គឺ​ជា​ “ការ​ថែទាំ​សុខភាព​”​ដោយ​គ្រប់ជ្រុងជ្រោយ​សម្រាប់​សមាជិកបក្សទាំងមូល។ ‎ ‎…

    Read More »
Back to top button
Close
Close