Cambodia News
-
ប្រទេសភូមាបោះជំហានថ្មីមួយទៀតទៅកាន់លទ្ធិប្រជាធិបតេយ្យ
លោក Bob Carr រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានមានប្រសាសន៍ថា ការសម្រេច ចិត្តរបស់រដ្ឋាភិបាលភូមាក្នុងការដោះលែងអ្នកទោសនយោបាយ នៅក្នុង ប្រទេសគឺជាជំហានថ្មីមួយទៀតនៃប្រទេសនេះ នៅក្នុងការធ្វើដំណើរផ្លាស់ប្ដូរ ទៅកាន់លទ្ធិប្រជាធិបតេយ្យ។ នៅដើមសប្ដាហ៍នេះ រដ្ឋាភិបាលភូមាបានធ្វើការលើកលែងទោសដល់អ្នកទោស យ៉ាងតិចណាស់ ៥០០នាក់ ដែលក្នុងនោះមានអ្នកទោសនយោបាយចំនួនពី ៦០ ទៅ៩០នាក់ផងដែរ។ លោករដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មានប្រសាសន៍ថា ការវិវត្តនេះគឺបន្ទាប់ពី…
Read More » -
សហរដ្ឋអាម៉េរិកអំពាវនាវឲ្យប្រទេសកាន់សាសនាឥស្លាមជួយការពារអ្នកការទូតអាម៉េរិកនៅក្នុងប្រទេសខ្លួន
ប្រធានាធិបតីសហរដ្ឋអាម៉េរិកមានប្រសាសន៍ថាលោកសង្ឃឹមថារដ្ឋាភិបាលនៃ បណ្ដា ប្រទេសកាន់សាសនាឥស្លាមនៅក្នុង ពិភពលោកនឹងការពារដល់ក្រុម អ្នកការទូតអាម៉េរិក ក្នុងពេលដែលមានការជំរុញឲ្យមានបាតុកម្មប្រឆាំងនឹងខ្សែ ភាពយន្ត ប្រឆាំងនឹងឥស្លាម។ ក្រោយពេលដែលមានការសម្លាប់ជនជាតិអាម៉េរិក៤រូបនៅប្រទេស លីប៊ី ដោយ ក្នុងនោះមានឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកផងដែរ នៅទីក្រុង Benghazi កាល ពីសប្ដាហ៍មុន លោក Obama បានមានប្រសាសន៍ថា សុវត្ថិភាពនៃបេសកកម្មការ…
Read More » -
ទិវាថ្មីនៃបាតុកម្មប្រឆាំងជប៉ុននៅក្នុងប្រទេសចិន
បាតុករចិនរាប់ម៉ឺននាក់បាននាំគ្នា ជាថ្មីម្តងទៀតចុះថ្នល់សម្ដែងការប្រឆាំង ប្រទេសជប៉ុន ក្រោមក្រសែចក្ខុរបស់រដ្ឋអំណាចចិន ដែលទាមទារឲ្យប្រទេស ជប៉ុនសងមកប្រទេសចិនវិញនូវទីប្រជុំកោះ Diaoyu ឬ Senkaku ជាភាសាជប៉ុន។ នេះគឺពិតជាការប្រយុទ្ធតទល់គ្នារវាងអ្នកជាតិនិយមចិននិងអ្នកជាតិនិយម ជប៉ុន ដែលគេពុំអាចដឹងថា តើលទ្ធផលនឹងចេញទៅជាយ៉ាងណា? ការជ្រើសយកថ្ងៃទី១៨កញ្ញាដើម្បីធ្វើបាតុកម្មជាថ្មីប្រឆាំង ប្រទេសជប៉ុន ដែល អនុញ្ញាតដោយអាជ្ញាធរចិនគឺពិតជាគេចង់រំលឹកដល់ថ្ងៃខួបទី១៨ កញ្ញាឆ្នាំ ១៩៣១…
Read More » -
អាមេរិក និងចិនប្រឈមមុខដាក់គ្នានៅអង្គការពាណិជ្ជកម្មពិភពលោកក្នុងសំណុំរឿងរថយន្ត
នៅថ្ងៃច័ន្ទ ទី១៧ កញ្ញាម្សិលមិញ រដ្ឋបាលអាមេរិកំាងបានប្រកាសឲ្យដឹង ពីការដាក់ពាក្យបណ្តឹងថ្មីប្រឆំាងចិននៅអង្គការពាណិជ្ជកម្មពិភពលោក ពាក់ព័ន្ធនឹងការនំាគ្រឿងបន្លាស់រថយន្តពីប្រទេសចិន ចូលសហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោនបានចោទទីក្រុងប៉េកំាងពីបទបានជួយផ្តល់ ឧបត្ថម្ភកធន ឲ្យរោងចក្រសហគ្រាសរបស់ខ្លួន។ជាការឆ្លើយតបវិញ ទីក្រុងប៉េកំាងបាន សន្យានឹងចាត់វិធានការប្រឆំាងនឹង ” dumping ” អាមេរិកំាង។ បញ្ហា«ឧបត្ថម្ភកធន » ជាគឺជម្លោះដ៏ប្រទាញប្រទង់គ្នារវាងសហរដ្ឋ អាមេរិក និងប្រទេសចិន។ប៉ុន្តែក្នុងឆ្នំា២០០១ពោលឆ្នំាដែលចិនបានចូលជាសមាជិក…
Read More » -
ភាពយន្តដែលប្រមាថសាសនាអ៊ីស្លាមនឹងត្រូវហាមផ្សព្វផ្សាយនៅរុស្ស៊ី ក្នុងពេលខាងមុខ
មូលហេតុ មកពីអាជ្ញាធររុស្ស៊ីបារម្ភខ្លាចក្រែង ភាពយន្តអាមេរិកាំងនេះ ក្រោម ចំណងជើងថា“ភាពឆោតល្ងង់នៃពួកមូស្លីម”ញ៉ាំងឲ្យមានរលកប្រឆាំងនៃអ្នក កាន់សាសនាអ៊ីស្លាម ដូចដែលកំពុងបោកបក់ក្នុងពិភពអារ៉ាបអ៊ីចឹង។ ដ្បិតនៅ រុស្ស៊ី មានសាសនិកអ៊ីស្លាមដល់ទៅ ២០លាននាក់។ មហាអយ្យការុស្ស៊ី ថ្ងៃ ១៧កញ្ញា ក្នុងពាក្យបណ្តឹងទៅតុលាការ ទាមទារឲ្យហាមការផ្សព្វផ្សាយ ភាពយន្តនេះក្នុងប្រទេស មកពីវាមានលក្ខណៈជ្រុលនិយម។ តាមដែលកាសែតក្រុងម៉ូស្គូ Kommersant…
Read More » -
ក្បួនដង្ហែរបស់ស្រ្តីបឹងកក់ និងបុរីកីឡារកអន្តរាគមន៍ពីម្ចាស់ជំនួយត្រូវបានសមត្ថកិច្ចរារាំង
Cambodia News ដោយ៖ ហេងនាង នៅថ្ងៃទី១៩ កញ្ញា ២០១២នេះ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានរារាំងក្រុមស្រ្តីសកម្មជនដីធ្លីមិនឲ្យហែក្បួនដាក់ញត្តិទៅកាន់ ស្ថាប័នម្ចាស់ជំនួយធំៗប្រចាំកម្ពុជា ដើម្បីអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យដោះលែងតំណាងពួកគេ២នាក់ គឺអ្នកស្រី យ៉ោម បុប្ផា និង អ្នកស្រី ទឹម សាក់មុនី ដែលជាប់ពន្ធនាគារឲ្យមានសេរីភាព។ ការរារាំងនេះបានកើតឡើងនៅលើកំណាត់ផ្លូវលេខ២៥៤…
Read More » -
ស្ត្រីជាអ្នកដើរតួរយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ
Cambodia News ដោយ៖ ហេង នាង ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ កញ្ញា ២០១២នេះ នៅសណ្ឋាគារ Royal មានរៀបចំពិធីសិក្ខាសាលាពិគ្រោះយោបល់លើកចុងក្រាយ នៃការអភិវឌ្ឍន៍សហស្សវត្សរ៍ប្រទេសកម្ពុជា ដែលមានការចូលរួមដោយ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អង្គការ UNDP…
Read More » -
កុមារី២នាក់បងប្អូនដុតមើមដំឡូងមីហូបពុលស្លាប់ទាំងពីរនាក់ជាបន្តបន្ទាប់គ្នា
Cambodia News ដោយ៖ ហេង នាង កំពង់ស្ពឺ ៖ កុមារី២នាក់បងប្អូនបង្កើតដុតមើមដំឡូងមីហូបបណ្ដាលឲ្យពុលស្លាប់ទាំងពីរនាក់ជាបន្ត បន្ទាប់គ្នា ដោយមិនអាចជួយ សង្គ្រោះបានឡើយ ។ ហេតុការណ៍ ពុលដំឡូងមីស្លាប់ក្មេងស្រី២នាក់ បងប្អូននេះ បានកើតឡើងនៅថ្ងៃទី១៨ កញ្ញា ២០១២ នៅ ក្នុងភូមស្រែវៀន…
Read More » -
ជំងឺគ្រុនឈាមកំពុងបន្តសម្លាប់កុមារកម្ពុជាពី ៦ទៅ៧ នាក់ក្នុងមួយសប្តាហ៍
Cambodia News ដោយ៖ ហេង នាង ភ្នំពេញ៖ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធ និងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្របាណកសាស្ត្របានបង្ហាញ ថា មកដល់សប្តាហ៍ទី៣៦ ឆ្នាំ២០១២នេះ ការផ្ទុះរាតត្បាតគ្រុនឈាមបានធូរស្រាលខ្លះហើយ ប៉ុន្តែជាពេលដែលត្រូវបន្តប្រុង ប្រយ័ត្ន ព្រោះជំងឺនេះ កំពុងបន្តសម្លាប់កុមារ ៦-៧ នាក់ ក្នុង…
Read More » -
មន្ទីរកិច្ចការនារីរាជធានីភ្នំពេញបើកកិច្ចពិភាក្សាស្វែងរកយុទ្ធសាស្ត្រទប់ស្កាត់អំពើហិង្សា
Cambodia News ដោយ៖ ហេង នាង ភ្នំពេញ៖ កាលពីថ្ងៃទី១៨ កញ្ញា ២០១២ នៅសាលាខណ្ឌឬស្សីកែវ មន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានរៀបចំកិច្ចពិភាក្សា ដើម្បី លើកកំពស់សមភាពយ៉េនឌ័រក្នុងបំណងស្វែងរកយុទ្ធសាស្ត្រទប់ស្កាត់អំពើហិង្សា។ កិច្ចពិភាក្សានេះមានការចូលពីសមាជិក ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងមន្ត្រីទទួលបន្ទុកកិច្ចនារីសង្កាត់ មេភូមិ អនុប្រធានភូមិ…
Read More »