Cambodia News
-
គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពេញអង្គពិភាក្សាតាមរបៀបវារៈដែលបានព្រាងទុក
Cambodia News ដោយ៖ ហេង នាង ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៨ កញ្ញា ២០១២ គណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន…
Read More » -
អ្នកស្រាវជ្រាវបង្ហាញនូវកម្មវិធីកុំព្យូទ័រថ្មី
អ្នកស្រាវជ្រាវជនជាតិអូស្ត្រាលីបាន សរសេរនូវកម្មវិធីកុំព្យូទ័រដ៏សាមញ្ញមួយដើម្បី ជួយកុមារដែលមាន បញ្ហាមិនយល់នូវសំឡេង។ បញ្ហាសុខភាពនេះកើតមានឡើងនៅពេលដែលខួរក្បាលមិនអាច ទទួលបាននូវសំឡេង ផ្សេងៗឬមិនដឹងថាសំឡេងនោះចេញមកពីខាងណា។បញ្ហានេះកើតមានឡើង ចំពោះ កុមារដែលមានជំងឺឆ្លងតាមត្រចៀក។ លោក សាស្រ្តាចារ្យ Harvey Dillton ពីមន្ទីរពិសោធន៍សោតទស្សន៍បានមាន ប្រសាសន៍ ថាកុមារដែលមានបញ្ហាខាងលើ ពេលនេះមានកម្មវិធីកុំព្យូទ័រដែលអាច ជួយរក្សាខួរ ក្បាលឲ្យស្គាល់ នូវសំឡេងផ្សេងៗបាន៕…
Read More » -
អូស្ត្រាលីកំពុងធ្វើការជាមួយអាជ្ញាធរលីប៊ីដើម្បីធានាសុវត្ថិភាពជនជាតិអូស្ត្រាលី
រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីលោក Bob Carr បានមានប្រសាសន៍ថា មន្ត្រីរបស់ លោកកំពុងធ្វើការជាមួយអាជ្ញាធរលីប៊ីដើម្បីធានាថា បុគ្គលិកជំនួយជនជាតិ អូស្ត្រាលី មួយ រូបគឺលោកស្រី Alexandra Bean នឹងត្រូវគេអនុញ្ញាតឲ្យចាកចេញ ពីប្រទេសលីប៊ី។ ស្រ្តីដែលមានវ័យ៣១ឆ្នាំរូបនេះបានបម្រើការងារឲ្យអង្គការទេសន្តរប្រវេសន៍អន្តរ ជាតិ (IOM) ក្នុងប្រទេសលីប៊ីចាប់តាំងពីខែឧសភាមកម្ល៉េះ ហើយគេបានបញ្ឈប់ ដំណើររបស់…
Read More » -
នាយករដ្ឋមន្ត្រីថ្លែងពីគុណសម្បត្តិអូស្ត្រាលីក្នុងមហាសន្និបាទអង្គការសហប្រជាជាតិ
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោកស្រី Julia Gillard បានថ្លែងសុន្ទរកថា ជាលើក ដំបូងរបស់លោកស្រីនៅក្នុងមហាសន្និបាទ អង្គការសហប្រជាជាតិនៅបុរីញូ យ៉កដោយ គូសបញ្ជាក់ពីជំនួយអន្តរ ជាតិដែលអូស្ត្រាលីបានផ្តល់ឲ្យ។ លោកស្រីបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជា អន្តរជាតិរបស់អូស្ត្រាលីនៅ ក្នុងប្រទេសជាច្រើនរាប់តាំងពីប្រទេស តូចៗដូចជាទីម័រខាងកើត ប្រជុំកោះ Solomon រហូតដល់ការរួមចំណែករបស់ប្រទេសអូស្ត្រាលីក្នុងប្រទេសអាហ្វហ្គា នីស្ថាន ទោះជាអូស្រ្តាលីមិនស្ថិតនៅក្នុងអង្គការ NATO…
Read More » -
ការចាំបាច់បន្ទាន់ដើម្បីដោះស្រាយបញ្ហាស៊ីរីនិងតំបន់សាហែលនៃប្រទេសម៉ាលី
ទិតៀនទៅលើអសកម្មភាពរបស់អ.ស.ប. លោកប្រធានាធិបតីបារាំងហ្វ្រង់ស្វ័រ ហូឡង់បានថ្លែងគូសបញ្ជាក់នៅថ្ងៃ អង្គារទី២៥កញ្ញាឆ្នាំ២០១២ម្សិលមិញ នៅលើវេទិកានៃមហាសន្និបាតថា “សហគមន៍អន្តរជាតិត្រូវមានសកម្មភាពជា បន្ទាន់ក្នុងការរិះរកដំណោះស្រាយ ឲ្យវិបត្តិនៅប្រទេសស៊ីរីនិងនៅតំបន់ សាហែលនៃប្រទេសម៉ាលី”។លោកហូឡង់បានអំពាវនាវឲ្យអ.ស.ប.“ការពារតំបន់ រំដោះ”នៅក្នុងប្រទេសស៊ីរី ហើយនិងឲ្យគាំទ្រសេចក្តីសម្រេចចិត្តរបស់ក្រុម ប្រឹក្សាសន្តិសុខនៃ អ.ស.ប. “ដើម្បីអនុញ្ញាតឲ្យប្រទេសម៉ាលីរក្សាបាននូវ បូរណភាពដែនដី របស់ខ្លួន”។ លោកប្រធានាធិបតីបារាំងហ្វ្រង់ស្វ័រហូឡង់បានថ្លែងឲ្យដឹងថា ប្រទេសបារាំងនឹង ទទួលស្គាល់ “រដ្ឋាភិបាលបណ្តោះអាសន្ន”…
Read More » -
មេដឹកនាំក្រុមអាវលឿងថៃត្រូវលើកលែងការចោទប្រកាន់ពីបទប្រមាថមហាក្សត្រ
នៅថ្ងៃពុធនេះ តុលាការថៃបានសម្រេចលើកលែងការចោទប្រកាន់ លើរូបលោក សុនធិ លឹមថុងគុល (Sondhi Limthongkul) មេដឹកនាំក្រុមអាវលឿងថៃពីបទប្រមាថ ព្រះមហាក្សត្រ។ ចៅក្រមបានលើកហេតុផលថា លោកលឹមថុងគុល បាននិយាយ ប៉ះពាល់ដល់ព្រះមហាក្សត្រថៃមែន ប៉ុន្តែ មិនមានចេតនាប្រមាថព្រះមហាក្សត្រ នោះទេ។ លោកសុនធិ លឹមថុងគុល ត្រូវបានជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ ក្រោយ…
Read More » -
រដ្ឋមន្រ្តីការបរទេសជប៉ុននិងចិនជួបជជែកគ្នារឿងជម្លោះដណ្តើមកោះ
រដ្ឋមន្រ្តីការបរទេសចិននិងជប៉ុនបានជួបគ្នា កាលពីយប់ថ្ងៃអង្គារម្សិលមិញ នៅក្រៅមហាសន្និបាតអ.ស.ប.នៅទីក្រុងញូវយ៉ក ដើម្បីជជែកគ្នាអំពីជម្លោះ ដណ្តើមប្រជុំកោះ ដែលកំពុងតែបំពុលទំនាក់ទំនងទាំងផ្នែកការទូត និងផ្នែកសេដ្ឋ កិច្ចរវាងប្រទេសទាំងពីរ។ ក៏ប៉ុន្តែ នៅចុងបញ្ចប់នៃជំនួបនេះ ចិន និងជប៉ុន នៅ តែមិនអាចរកដំណោះស្រាយរួមណាមួយ ដើម្បីបន្ធូរបន្ថយជម្លោះនេះទេ។ ជំនួបកាលពីយប់ម្សិលមិញនេះ ត្រូវបានធ្វើឡើង ទៅតាមសំណើរបស់លោកកូអ៊ីឈីរ៉ូ ហ្កេមបា (Koichiro…
Read More » -
ក្រុមបុរសស្រលាញ់បុរសជាក្រុមដែលប្រឈមនឹងការឆ្លងអេដស៍ខ្ពស់ជាងគេ
Cambodia News ដោយ៖ ហេង នាង ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរស ស្រឡាញ់បុរស ដែលរៀបចំធ្វើនៅសណ្ឋាគារកាំបូឌីយ៉ាណា ព្រឹកថ្ងៃទី២៦ កញ្ញា ២០១២នេះ លោកវេជ្ជបណ្ឌិត តែង គន្ធី បានលើកឡើងថា ក្រុមបុរសស្រលាញ់បុរសត្រូវបានចាត់ទុកថា ជាក្រុមដែលកំពុងប្រឈមការឆ្លងអេដស៍ខ្ពស់ជាងគេ ក្នុងចំណោមក្រុមអ្នកបម្រើសេវាកំសាន្ត និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន។…
Read More » -
កម្មការិនីរោងចក្រយីហោវីតិចម្នាក់ដួលសន្លប់ដាច់សរសៃឈាមខួរក្បាលស្លាប់
Cambodia News ដោយ៖ ហេង នាង ភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរយីហោវីតិច មានទីតាំងនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ម្នាក់បានដួលសន្លប់ នៅក្នុងរោងចក្រ ខណៈពេលកំពុងឈរធ្វើការ បណ្តាលឲ្យដាច់សរសៃឈាមខួរក្បាលស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៦ កញ្ញា ២០១២ វេលាម៉ោង១១ និង៣០ នាទីថ្ងៃត្រង់នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ…
Read More » -
នាវាផ្ទុកយន្តហោះចិនជាយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងជម្លោះ
អ្នកវិភាគខាងកងការពារម្នាក់ ឲ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿង ដំបូងបង្អស់ដែលចិនបានទទួលនោះ មានសមត្ថភាពអាចប្រើប្រាស់បានភ្លាម នៅ ពេលដែលការសាកល្បងរបស់កងកម្លាំងយោធាបានបញ្ចប់។ លោកស្រី Poornima Subramaniam ដែលជាអ្នកវិភាគកងកម្លាំងទ័ពឲ្យក្រុមហ៊ុន IHS Janes មានប្រសាសន៍ថា នាវាផ្ទុកយន្តហោះចម្បាំងនេះ គឺជាយុទ្ធសាស្ត្រ សំខាន់មួយរបស់ចិន បើទោះជាវាប្រើប្រាស់ក្នុងដំណាក់កាលដំបូងសម្រាប់ការហ្វឹកហាត់ ក៏ដោយ។ នាវាផ្ទុកយន្តហោះចម្បាំងនេះ…
Read More »