Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • ព្រុយ​​​ត្រី​​ឆ្លាម​​​រាប់​​​ម៉ឺន​​​ដាក់​​​ហាល​​​លើ​​​ដំបូល​​​រោងចក្រ​​​នៅ​​​ហុងកុង​​

    នៅ​​​ហុង​កុង​​ សមាគម​ការ​ពារ​បរិដ្ឋាន​ជា​ច្រើន​ បាន​បរិហារ​ និង​រិះ​គន់​ជា​ថ្មី​ម្តង​ទៀត​នូវ​​ការ​​នេសាទ​ត្រី​ឆ្លាម​​​​ ដោយ​​សារ​គេ​បាន​រក​ឃើញ​​ ព្រុយ​​​ត្រី​​ឆ្លាម​​រាប់​​ម៉ឺន​​​ដាក់​ហាល​​លើ​ដំបូល​រោងចក្រ​​មួយ​​ កន្លែង​ នៅ​ហុង​កុង។ ​​​​ទី​ផ្សារ​ហុង​កុង​​ ជា​ទី​ផ្សារ​មួយ​ នាំ​មុខ​គេ​ក្នុង​ការ​កាត់​​ព្រុយ​ត្រី​ឆ្លាមយក​មក​ធ្វើ​​ជា​ម្ហូប​អាហារ​​​ និង​នាំ​ចេញ​​​ទៅ​​ប្រទេស​ចិន។ ​ត្រី​ឆ្លាម​ ​ជា​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​​នៅ​លើ​ពិ​ភព​លោក។ ជា​រៀង​រាល់​ឆ្នាំ ការ​​នេសាទ​​​ត្រី​ឆ្លាម​ ដើម្បី​​កាត់​យក​ព្រុយ បង្ក​អោយ​​​​​បាត់​បង់​ត្រីឆ្លាម​​​ ៧៣​ លាន​ក្បាល…

    Read More »
  • អ្នកជំងឺ​នៅ​ឥណ្ឌា​ត្រូវ​ពេទ្យ​យក​ទៅ​ធ្វើ​ពិសោធន៍​វេជ្ជសាស្ត្រ​

    នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​​ ​តុលា​ការ​កំពូល​​ឥណ្ឌា បាន​​​​​​ចេញ​យោបល់​​​ថា ការ​ដែល​យក​ អ្នក​ជំងឺ​ ​​​​ទៅ​ធ្វើ​​​​​​ពិសោធន៍​វេជ្ជសាស្ត្រ​​មិន​ត្រឹម​ត្រូវ​​តាម​​​បទ​បញ្ជា​ នឹង​បង្ក​ជា​មហន្តរាយ​ដល់​មនុស្ស​លោក​ ហើយ​ ​​បាន​​​​ដាក់​បញ្ជា​អោយ​ក្រសួង​សុខាភិបាល​ ត្រួត​ពិនិត្យ​ឡើង​វិញ​​ នូវ​រាល់​សំណើ​​ថ្មីៗ​​របស់​​ក្រុម​ហ៊ុន​ផលិត​​ឧសថ​ នៅ​ក្នុង​ប្រទេស ។​​​​​​​តុលាការ​​​​ឥណ្ឌា​បាន​លើក​យោបល់​នេះឡើង​នៅ​ក្នុង​សវនាកា​ ពិនិត្យ​លើ​បណ្តឹង ​​​មួយ​ចោទថា​​មាន​មន្ទី​ព្យាបាល​​​ជា​ច្រើន​យក​អ្នក​ជំងឺ​ទៅ​ពិសោធន៍​ដោយ​គ្មាន ​ការ​យល់​ព្រម​ពី​​សាម៉ី​ខ្លួន​ បណ្តាល​អោយ​មាន​​បញ្ហា និង​មាន​អ្នក​ជំងឺ​ស្លាប់​ច្រើន​នាក់។ យោង​តាម​​សមាគម​ការពារ​សិទ្ធិ​មនុស្ស​​ជា​ច្រើន​ ឥណ្ឌា​ជា​ប្រទេសទាក់…

    Read More »
  • ភូមា​​ស្ថិត​​ក្រោម​សម្ពាធ​​អន្តរជាតិ​​ឲ្យ​បញ្ចប់​ការ​វាយ​ប្រហារ​​តាម​អាកាស​ប្រឆាំង​ពួក​ឧទ្ធាម​

    ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ភូមា​ និង​ក្រុម​ឧទ្ទាម​កាឈីន​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ភូមា​កាន់​តែ​មាន​ទ្រង់​ ទ្រាយ​ធំ​រហូត​ដល់​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​ជំរុញ​ឲ្យ​សហគមន៍​ អន្តរជាតិ​មាន​​ការ​ព្រួយបារម្ភ​​ខ្លាំង​ចំពោះ​​សន្តិសុខ​របស់​សហគមន៍​ជន​ ជាតិ​ភាគ​តិច​នេះ។ ក្នុង​ន័យ​​នេះ​ហើយ បាន​ជា​សហគមន៍​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​មករា​នេះ បាន​ដាក់​សម្ពាធ​រដ្ឋាភិបាល​ភូមា​និង​បង្ខំ​ឲ្យ​ឈប់​​វាយ​ប្រហារ​តាម​ជើង​ អាកាស​ប្រឆាំង​ទៅ​លើ​ពួក​ឧទ្ទាម​កាឈីន​ត​ទៅទៀត​។

    Read More »
  • បើក​ម៉ូតូ​គេច​ពី​រូ​ម៉ក​ បោក​ក្បាល​ផ្ទប់​នឹង​រថ​យន្ត​រង​របួស​ធ្ងន់​ធ្ងរ

    ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១០​និង​០០​នាទី ថ្ងៃទី​០៤ ខែ​មករា បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ ក្នុង​ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ ក្នុង​ល្បឿន​លឿន​ពេក គេច​ពី​រូ​ម៉ក​ថ្ម បណ្ដាល​ឲ្យ​រេ​ចង្កូត ដួល​បោក​ផ្ទប់​ទៅ​នឹង​រថយន្ត​​មួយ​គ្រឿង​ដែល​កំពុង​បើកបរ​ បញ្ច្រាស​ទិស​គ្នា នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ​។

    Read More »
  • ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុ​ក​រថ​យន្ត​បាក់ធ្មេញ​អស់​៣

    ភ្នំពេញ ៖ ​កាល​ពី​វេលា​ម៉ោង៤ និង៣០ នាទីរសៀលថ្ងៃទី៣ មករា ក្មេង​ស្រី​ជំទង់​ម្នាក់​ខ្ចី​ម៉ូតូ​មិត្ត​ភក្តិ​ជិះ​ដើរ​លេង ជ្រុល​ទៅ​បុក​រថយន្ត​ចំហៀង​ខាង​ឆ្វេង បណ្តាល​ឲ្យដួល​បោក​នឹង​ទ្វារ​រថយន្ត​រង​របួស​ ​បាក់​ធ្មេញ​ អស់​​​៣ ហូរ​ឈាម​កក្លាក់ ស្ថិត​នៅគល់ស្ពានភ្លោះកោះពេជ្រថ្មី តាមមហាវិថីព្រះសីហនុកែងវិថីមហា​ឧបាសក ស ប៊ិត ក្នុង​សង្កាត់ទន្លេ​បាសាក់ ខណ្ឌចំការមន ។

    Read More »
  • សម្ថ​កិច្ច​ចុះ​បង្រ្កាប​មុខ​សញ្ញា​ចោរ​ប្លន់​ប្រ​ដាប់​អាវុធ​

    ភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង​១និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៤ មករា ​លោក​ ម៉ក់ ហុង អធិការ​ខណ្ឌ​សែនសុខ បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​បង្រ្កាប​បាន​មុខ​សញ្ញា​ចោរ​ ប្លន់​ប្រដាប់​អាវុធ យ៉ាង​សកម្ម​ ក្នុង​រាជធានី​ភ្នំពេញ ២​នាក់ និង​ជន​ជួញដូរ​ និង​ ប្រើ​​ប្រាស់​គ្រឿង​ញៀន​ខុសច្បាប់​ ៣នាក់ ស្រី​ម្នាក់ ប្រុស​២នាក់ នៅ​ចំណុច​ភូមិ​ត្រពាំង​…

    Read More »
  • ​នគរបាល​ខណ្ឌ​ដូន​ពេញ​ប្រើ​ហិង្សា​លើ​ក្មេង​ស្រី​ ដែលបើ​ក​ម៉ូតូ​អត់​ពាក់​មួក​សុវត្ថិ​ភាព

    ​នៅ​លើ​ប្រព័ន្ធ​សង្គម​ Facebook ​បានបង្ហោះវីដេអូក្លីបមួយ​ដែល​​បង្ងាញពីការប្រើអំពើ​ហឹង្សា​ពីសំណាក់​ ប៉ូលីសចរាចរណ៍ខ័ណ្ជដូន​ពេញ​ ទៅ​លើ​ក្មេង​ស្រី​ម្នាក់​​​​​កាល​ពី​ល្ងាច​ម្សិលមិញ ​ដែល​ទទួល​បាន​ការ​ Share ជាង​៧០០ ។

    Read More »
  • ហាង​លក់​សម្ភារៈ​បោះ​ពុម្ភ និង​ក្រដាស​មួយ​ក​ន្លែង​ត្រូវ​ចោរ​ចូល​ប្លន់​

    ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​7​និង​30​នាទី​យប់ ថ្ងៃទី​៣ ខែ​មករា ម្ចាស់​ហាង​លក់​សម្ភារៈ​បោះ​ពុ​ម្ភ និង​ក្រដាស​មួយ​កន្លែង​មាន​យីហោ​ឈ្មោះ ថា សូ​ពៅ ស្ថិតនៅ​ផ្ទះ​លេខ​38c ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន ត្រូវ​ចោរប្លន់​ប្រដាប់​អាវុធ​ពីរ​នាក់​ចូល​ធ្វើ​សកម្មភាព​ប្លន់​យក​ គ្រឿងអលង្ការ​អស់​មួយ​ចំនួន​ធំ។

    Read More »
  • យុវ​ជន​ពីរ​នាក់​ជិះ​ម៉ូតូ​ទៅ​បុក​រថ​យន្ត​បណ្តាល​ឲ្យ​បាក់​ជើង​ម្នាក់​

    ភ្នំពេញ៖ កាលពី​រាត្រី ថ្ងៃទី០២ ​មករា ​២០១២ វេលា​ម៉ោង ៧:៣០ នាទី យុវជន​ពីរនាក់​​​បាន​បើក​​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​រថយន្ត ១ គ្រឿង​​ពេញទំហឹង បណ្តាល​រងរបួស​ធ្ងន់​​​បាក់ជើង​ ខាងស្តាំ​ម្ខាង និង​ម្នាក់ទៀត​បាន​រងរបួស​ស្រាល ស្ថិត​នៅមុខ​ផ្សារ​ហេង​លី​ផ្លូវ២៧១ សង្កាត់​ទឹកល្អក់ ទី៣ ខណ្ឌទួលគោក។

    Read More »
  • លោក ហ៊ុន សែន៖ បើ​ពុំ​មាន​ថ្ងៃ​៧​មករា​ ទេ​យើង​ក៏​គ្មាន​ថ្ងៃ​នេះ​ដែរ​

    ប៉ៃលិន៖  ថ្លែងនៅក្នុងពិធី​សម្ពោធសមិទ្ធផលនានា ក្នុងខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៣ ​មករា ​២០១៣នេះ ​លោក​ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា បានមាន​ប្រសាសន៍​ថា ប្រសិន​បើពុំមានថ្ងៃ៧ មករាទេក៏ពុំមានកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារី ហើយក៏ពុំមាន​ អ្វីៗ​សព្វគ្រប់រហូតមកដល់សព្វថ្ងៃនេះដែរ។

    Read More »
Back to top button
Close
Close