Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • ភាពតានតឹង​នៅ​Cachemir ឈាន​ដល់​ការ​កោះហៅ​ឯកអគ្គរដ្ឋទូត

    ឥណ្ឌា​បាន​កោះ​ហៅ​ នៅ​ថ្ងៃ​ពុធ​ទី ៩ មករា ឆ្នាំ​២០១៣ នេះ ឯកអគ្គរដ្ឋទូត​ប៉ាគីស្ថាន​​ឱ្យ​ចូល​ជួប​ បន្ទាប់​ពី​មាន​​​ការ​វាយ​ប្រហារ​ សម្លាប់​ទាហាន​ឥណ្ឌា​ពីរ​នាក់ ពី​សំណាក់​កង​ទ័ព​ប៉ាគីស្ថាន​ នៅ​តាម​ព្រំដែន​ក្នុង​តំបន់​Cachemire។ ហេតុ​ការណ៍​បាញ់​សម្លាប់ កាត់​អវៈយវៈ និង​កាត់​ក ដែល​ឥណ្ឌា​បាន​ចោទ​ប្រកាន់​ថា​ជា​ទង្វើ​​អមនុស្ស​ធម៌​របស់​ប៉ាគីស្ថាន កំពុង​ធ្វើ​ឱ្យ​មហា​អំណាច​នុយក្លេអ៊ែរ​ក្នុង​តំបន់​ទាំង​ពីរ​សំឡឹ​ង​មុខ​ គ្នា​លែង​ចំ និងកំពុង​គំរាម​កំហែង​បទ​ឈប់​បាញ់​​ដែល​បង​ប្អូន​គូសត្រូវ​ទាំង​ពីរ​បាន​ចុះ ​ហត្ថលេខា។

    Read More »
  • ទីក្រុង​វ៉ាស៊ីនតោន​បន្ត​ពិភាក្សា​​ជាមួយ​ម៉ូស្គូ​​អំពី​វាសនា​កុមារ​កំព្រា​រុស្ស៊ី

    បន្តពិភាក្សានេះ ទោះបី​ចាប់ពី​ថ្ងៃ​ទី​១មករា​មក បាន​ចូល​ជា​ធរមាន​ទៅ​ហើយ​ក្តី ច្បាប់រុស្ស៊ី ដែល​ហាម​មិន​ឲ្យ​ជាតិ​អាមេរិកាំង សុំ​កុមារ​រុស្ស៊ី​យក​ទៅ​ធ្វើ​ជា​កូន ចិញ្ចឹម​ទៀត​ឡើយ។ មូលហេតុ តាម​ដែល​ក្រសួង​ការបរទេស​អាមេរិក ទើប​ប្រកាស​ឲ្យ​ដឹង មក​ពី​អាមេរិក​តាំង​ចិត្ត​ចម្លង​ឲ្យ​បាន​ដល់​ចុង​ដល់​ត្រើយ របៀប​របប​ខាង​ទទួល​កុមារ​កំព្រា​រុស្ស៊ី ជាង​៥០០​នាក់​ទៀត ដែល​មាន​ធ្វើ​ទៅ​ហើយ ដោយ​គ្រួសារ​អាមេរិ កាំង តាំងពី​មុន​ច្បាប់​រុស្ស៊ី​នោះ ចូល​ជា​ធរមាន​ម៉្លេះ។

    Read More »
  • រថ​យន្ត​ ៣​គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​

    ភ្នំ​ពេញ​៖​ ​​នៅ​​វេលាម៉ោង ១០ព្រឹក ថ្ងៃទី១០នេះ រថយន្ត​ ៣​គ្រឿង​បានបុកបន្តកន្ទុយគ្នា នៅខាងមុខទីស្នាក់ការ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) តាមបណ្តោយ ផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​។

    Read More »
  • រថ​យន្ត​ដឹកគោ​បុក​ បុរស​ម្នាក់​ កំពុង​ជិះ​ម៉ូតូ​បាក់​ភ្លៅ​ទាំង​សង​ខាង

    ភ្នំ​ពេញ​៖ កាលពីវេលាម៉ោង ២០ និង ៤០ នាទីយប់ថ្ងៃទី០៩ ​មករា បុរសម្នាក់បាន រង​របួស​ ធ្ងន់ធ្ងរ ក្នុងខណៈដែលជិះម៉ូតូ មួយគ្រឿងក្នុងល្បឿនលឿន  ហើយត្រូវបាន​រថយន្ត​ដឹក​គោ​ មួយគ្រឿង ដែលបើកបរបញ្រ្ចាសទិស បានបុកពេញទំហឹង នៅតាម បណ្តោយផ្លូវ​ចំការ​ ដូង ភូមិខ្វារ…

    Read More »
  • យុវ​ជន​ម្នាក់​ត្រូវ​សម្ថ​កិច្ច​ឃាត់​ខ្លួន​ក្រោយ​ពេល​ធ្វើ​សកម្ម​ភាព​ឆក់​ទូរ​ស័ព្ទ​

    ភ្នំ​ពេញ​៖ កាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី៩ ខែមករា ​​យុវជនម្នាក់​ ត្រូវ​កម្លាំង​អាវុធហត្ថ​ស្ទាក់ចាប់បាន ក្រោយពេល រូបគេ រួមនឹង មិត្តភ័ក្តិម្នាក់ទៀត នាំគ្នាជិះម៉ូតូ ឆក់​យកទូរស័ព្ទ ពីជនរងគ្រោះ លើផ្លូវព្រះមុនីវង្ស នៅចំណុច ខាងមុខហាង ហុង ស្ព័រ ក្នុង​សង្កាត់ចតុមុខ…

    Read More »
  • អ្នក​រត់​ម៉ូតូ​ឌុប​ត​វ៉ា​នៅ​​មុខ​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​​

    ភ្នំ​ពេញ​៖ កាលពីព្រឹកថ្ងៃទី១០ ​មករា​ ២០១៣ អ្នករត់ម៉ូតូឌុប នៅកម្ពុជាជាង១០០នាក់ បានលើកគ្នាមក តវ៉ានៅមុខ CCHR ដើម្បីទាមទារឲ្យ លោក អ៊ូ វីរៈ កែតម្រូវសំដីរបស់ខ្លួន ដែលបាននិយាយ នៅលើសារព័ត៌មាន នានាចំពោះ ករណីរបស់ យ៉ោម បុប្ផា…

    Read More »
  • ប្រពន្ធ​ប្រច័ណ្ឌ​ប្តី​ នឹង​ស្រី​ក្មេង​ផ្ទុះ​ហឹង្សា​ពេញ​ក្នុង​បន្ទប់​ខារ៉ា​អូ​ខេ

    ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ៣ និង ៣០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី១០ ​ខែមករា​ បុរស​ម្នា​ក់បាន​នាំ​ប្រពន្ធ​ចូល​ច្រៀង​ខារ៉ាអូខេ ហើយ​ឃើញ​ស្រីក្មេង​ស្រល់​ស្អាត​ក៏រ​ពិស​ដៃ​លូកលាន់ បិ​ច​បោច​ជា​ស្រីក្មេង​ជាហេតុ​ធ្វើ​ឲ្យ​ប្រពន្ធ​ប្រច័ណ្ឌ​ផ្ទុះ​ហឹ​ង្សា​ ផ្អើល​ពេញ​ហាង​ខារ៉ាអូខេ​ ​មួយកន្លែង​មាន​យីហោ Happy ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ៣៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

    Read More »
  • សម្លៀក​បំពាក់​មាន​តម្លៃ​ជាង​១០០​លាន​រៀល​ត្រូវ​​​អគ្គិ​ភ័យ​ឆាប​ឆេះ​​

    ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ ថ្ងៃ​ទី​៩​ ខែមករា​ នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ជា​​​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៣៣៩​ ក្រុម​ទី​១៦​ ភូមិ​៤​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌ​ ទួល​គោក​ ​សម្លៀក​បំពាក់​កាត់ដេរ​ ថ្មីៗ​មាន​តម្លៃ​ប្រមាណ​១០០​លាន​រៀល​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ ខណៈ​ ដែល​គេ​បម្រុង​ដឹក​ចេញពី​ភ្នំពេញ​ទៅ​ ប៉ោយ​ប៉ែ​ត​តាម​រយៈ​រថយន្ដ​។​

    Read More »
  • រថ​​យន្ដ​​ស្ទូច​​បុក​​ រថ​​យន្ដ​​បា​​ឡែន​​ខ្ទេច​​មុខ​​

    ភ្នំពេញ ​ ៖​ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៣ រថយន្ដ​​១​គ្រឿងត្រូវ​រថយន្ដ​ស្ទូច​របស់​ក្រុមហ៊ុន​ជីប​ម៉ុង​បុក​កៀរ​ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​និង​របើក​កាង​ខាង​ឆ្វេង​​​ នៅ​ផ្លូវ​លេខ​ ១៩៨៦​កែង​និង​ផ្លូវ​លេខ​៥៩៨​ ស្ថិត​នៅ​ ក្នុងភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​ សែន​សុខ​ ។​

    Read More »
  • យុវ​ជន​ម្នាក់​ជិះ​ម៉ូតូ ​ទៅ​បុក​រថ​យន្ត​រង​របួស​ធ្ងន់​

    ភ្នំពេញ៖ កាលពី​វេលា​ម៉ោង ៩ និង ៥០ នាទី​ព្រឹក ថ្ងៃទី​៩ ខែមករា ​ យុវជន​ម្នាក់ បានទទួល​រងរបួស​ធ្ងន់​បាក់ជើង​ស្តាំ ក្រោយពី​យុវជន​រូបនោះ ជិះ​ម៉ូតូ ទៅបុក​រថយន្ត​បើក​ឆ្លងផ្លូវ នៅ​ចំណុច​ផ្លូវ​២១៧ រឺ​ផ្លូវ​សម្តេច​ប៉ាន់ កែង​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ច្រាំង​ចម្រេះ ខណ្ឌឫស្សីកែវ​​។

    Read More »
Back to top button
Close
Close