រថ​យន្ត​ដឹកគោ​បុក​ បុរស​ម្នាក់​ កំពុង​ជិះ​ម៉ូតូ​បាក់​ភ្លៅ​ទាំង​សង​ខាង

ភ្នំ​ពេញ​៖ កាលពីវេលាម៉ោង ២០ និង ៤០ នាទីយប់ថ្ងៃទី០៩ ​មករា បុរសម្នាក់បាន រង​របួស​ ធ្ងន់ធ្ងរ ក្នុងខណៈដែលជិះម៉ូតូ មួយគ្រឿងក្នុងល្បឿនលឿន  ហើយត្រូវបាន​រថយន្ត​ដឹក​គោ​ មួយគ្រឿង ដែលបើកបរបញ្រ្ចាសទិស បានបុកពេញទំហឹង នៅតាម បណ្តោយផ្លូវ​ចំការ​ ដូង ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។

​មុនពេលកើតហេតុគេសង្កេតឃើញ បុរសម្នាក់ វ័យជាង៣០ ឆ្នាំ បានជិះម៉ូតូមួយ​គ្រឿង​ ម៉ាក​គុបជ្រុង ពណ៌ទឹកប៊ិច គ្មានស្លាកលេខ បានបើកបរតាម បណ្តោយផ្លូវ ចំការដូង ក្នុង​ ទិស​ដៅពី ជើងទៅត្បូង ដោយបានជិះក្នុងល្បឿន យ៉ាងលឿន លុះជិះមកដល់​ចំណុច​មុខ​ ទី​ស្នាក់ ប៉ុស្តិ៍ដង្កោ ស្រាប់តែរថយន្ត កូរ៉េមួយគ្រឿង ពណ៌ខៀវ ដឹកគោពេញរថយន្តតែម្តង ដែលកំពុង បើកបរបញ្ច្រាស ទិសគ្នា ជាមួយម៉ូតូបានរេចង្កូត បុកគ្នាជាមួយម៉ូតូចំពេញ ទំហឹង លាន់លឺសូរដូចរន្ទះ ដែលបណ្តាលឲ្យ ក្បាលរួញគៀបជាប់ និងក្បាលរថយន្ត រង​ ការ​ខូចខាតទាំងស្រុង ។

ចំណែកបុរសជាម្ចាស់ម៉ូតូវិញនោះបានហោះផ្លោងបោកខ្ទប់ ទៅនឹងកញ្ជាក់រថយន្ត​ធ្លាក់​ មក​ក្រោមត្រូវរថយន្តបើក កិនបាក់ ភ្លៅទាំងសងខាង គឺរងរបួសយ៉ាងធ្ងន់ធ្ងរ ​ត្រូវដឹក​បញ្ជូន​ ទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូរវៀត ដោយសមត្ថកិច្ចមិនទាន់ស្គាល់​អត្ត​ សញ្ញាណ​គេ​ឡើយព្រោះគ្មានអត្តសញ្ញាណនៅជាប់ខ្លួនរបស់គេ និងអ្នក​បើក​បររថយន្ត​ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន យកទៅទីស្នាក់ ការប៉ុស្តិ៍ដង្កោ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច មូលដ្ឋាននិងនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះមក​ អន្តរា​គមន៍​វាស់វែងយក រថយន្តបង្ក ហេតុ នឹងម៉ូតូរបស់ជនរងគ្រោះទៅ រក្សាទុកនៅ​អធិ​ ការ​ដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយ នាពេលក្រោយ៕

ដោយ៖ ហេង នាង

CH-0167

CH-0169

Related Articles

Back to top button
Close
Close