ប្រពន្ធ​ប្រច័ណ្ឌ​ប្តី​ នឹង​ស្រី​ក្មេង​ផ្ទុះ​ហឹង្សា​ពេញ​ក្នុង​បន្ទប់​ខារ៉ា​អូ​ខេ

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ៣ និង ៣០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី១០ ​ខែមករា​ បុរស​ម្នា​ក់បាន​នាំ​ប្រពន្ធ​ចូល​ច្រៀង​ខារ៉ាអូខេ ហើយ​ឃើញ​ស្រីក្មេង​ស្រល់​ស្អាត​ក៏រ​ពិស​ដៃ​លូកលាន់ បិ​ច​បោច​ជា​ស្រីក្មេង​ជាហេតុ​ធ្វើ​ឲ្យ​ប្រពន្ធ​ប្រច័ណ្ឌ​ផ្ទុះ​ហឹ​ង្សា​ ផ្អើល​ពេញ​ហាង​ខារ៉ាអូខេ​ ​មួយកន្លែង​មាន​យីហោ Happy ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ៣៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​រួមជាមួយ​ស្ត្រី​ជា​ប្រពន្ធ​និង​មិត្ត​ ភក្តី​ប្រុសៗ​ពីរ​នាក់​ផ្សេងទៀត បាន​ចូល​ច្រៀង​ខារ៉ាអូខេ​​​មួយកន្លែង​មាន​យីហោ Happy ខណៈនោះ​បុរស​ជា​ប្តី​ឃើញ​ស្រីក្មេង​ស្អាតៗ​សាច់​សខ្ចី​ក៏រ​ពិស​ដៃ បិ​ច​បោច​ជាហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ ទាល់​ទែង​គ្នា​ផ្អើល​ពេញ​បន្ទប់​ខារ៉ាអូខេ រហូត​មាន​អំពើហិង្សា​បោក​កែវ​បោក​ចាន ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ហាង​។ ​

ក្នុង​ហេតុការណ៍​ខាងលើនេះ​ក្រុម​សន្តិសុខ​ហាង និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចូលទៅ​ឃាត់​បុរស បង្កហេតុ និង​ស្ត្រី​ជា​ប្រពន្ធ​តែ​ត្រូវ​បុរស​ជា​ប្តី​ប​ញ្ជេ​ញ​កំហឹង​ដាក់​សន្តិសុខ ​និង​ថៅកែ​ហាង​ធ្វើ​ឲ្យ​ការ​ភាព​ជ្រូ​ល​ច្របល់​កាន់តែខ្លាំង​រហូត​ត្រូវ​ សមត្ថកិច្ច​ឃាត់​យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី ដោះស្រាយ​គ្នា​៕

ដោយ៖ ហេង នាង​

1490_DSC09011

1490_DSC08994

Related Articles

Back to top button
Close
Close