Cambodia News

Cambodia News

Cambodia News www.thisiscn.com www.pptoday.com
  • មន្ត្រី​យោធា​ថៃ​ពាក់​ព័ន្ធ​ក្នុង​ការ​រក​ស៊ី​រត់ពន្ធ​មនុស្ស​

    អាជ្ញាធរ​ថៃ បាន​បើក​ការ​អង្កេត​មួយ​ស្តីពី​តួនាទី​របស់​មន្ត្រី​យោធា​ថៃ​ដែល​ពាក់ ព័ន្ធ​​នឹង​ការ​​រត់​ពន្ធ​ជន​ភៀសខ្លួន​​ភាគ​តិច Rohingyas, ដែលរត់ចេញ​ពីភូមា ដើម្បី គេចផុតពី​អំពើហិង្សា​រវាង​សហគមន៍សាសនា។ ជន​​ភាគ​តិច Rohingyas,ដែល​​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី អាច​នឹង​​ធ្លាក់​ខ្លួន​នៅ​ក្រោម​ចំណុះ​នៃ​​ពួក​រត់​ពន្ធ​មនុស្ស​ដែល​គេ​ហៅ​​ ថា »​មេ​ខ្យល់ »​។ ជន​ភៀស​ខ្លួន​ណា​​ដែល​គ្មាន​លុយ​បង់​ឲ្យ​​ពួក​មេ​ខ្យល់​នោះ​ទេ ពួក​គេអាច​នឹង​ត្រូវ​គេ​ចាប់​បង្ខំ​ឲ្យ​​ធ្វើ​ពលកម្ម។ មេ​​ទាហាន​ថៃ ដែល​ជា​​មេ​កង​អង្គភាព​នៅ​ក្នុង​​តំបន់ ក៏​មាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​រត់ពន្ធ​ជនភៀស​ខ្លួន​ Rohingyas នេះ​ដែរ-នេះ​បើ​យោង​តាម​ការ​បញ្ជាក់​​ពី​ប្រភព​មួយ​នៃ​ក្រសួង​ស៊ើបកា​រ​ថៃ​…

    Read More »
  • អង្គការ​សហ​ប្រជាជាតិ​នឹង​ដាក់​ទណ្ឌកម្ម​លើ​ទី​ភ្នាក់ងារ​អវកាស​កូរ៉េ​ខាង​ជើង​

    នៅ​សប្តាហ៍​នេះ ក្រុម​ប្រឹក្សា​សន្តិសុខ​​​​អង្គការ​សហប្រជាជាតិ ​​នឹង​​បោះ​ឆ្នោត​លើ​សេចក្តី​​សំរេច​ចិត្ត​មួយ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​​ទី​ភ្នាក់​ងារ​អវកាស​​កូរ៉េ​ខាង​ជើង និង​អង្គការ​រដ្ឋាភិបាល​​​​កូរ៉េខាង​ជើង​មួយ​ចំនួន​ទៀត​ ចំពោះទង្វើ​នៃ​​​​ការ​បាញ់ បង្ហោះ​ផ្កាយ​រណប​​ កាល​ពី​ថ្ងៃ​ទី​ ១២​ ធ្នូ​កន្លង​មក។ យោង​តាម​​អ្នក​ការ​​ទូត​មួយ​រូប សេច​ក្តី​សំរេច​ចិត្ត​នេះ​​នឹង​ដាក់​​ទោស​​ ​លើ​ការ​​​​​ការ​បាញ់បង្ហោះ​ផ្កាយ​រណប ព្រម​ទាំង​​​ទាមទារ​អោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​ ធ្វើ​ការ​បង្ខំ​​​ប្រទេស​កូរ៉េ​ខាង​ជើង សារ​ជា​ថ្មី​ម្តង​ទៀត​ អោយ​បោះ​បង់​ចោល​កម្ម​វិធី​នុយ​ក្លែអ៊ែរ​យោធា​របស់​ខ្លួន ព្រម​ទាំង​​លែងធ្វើ​ការ​​​បង្ហោះ​​​មីស៊ីល​​តទៅ​ទៀត។ គួរ​​រំលឹក​ថា ការ​សាក​ល្បងបង្ហោះផ្កាយរណប​របស់​​កូរ៉េខាងជើង…

    Read More »
  • ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​ឆក់​កា​បូប​ជន​បរទេស​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​

    ភ្នំ​ពេញ៖ កាលពី​វេលា​ម៉ោង៨និង​១០​នាទី​ព្រឹក​ ថ្ងៃទី ២២ ខែមករា ​ជន​ស​ង្ស័យ​ម្នាក់ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​កង់​បី នៅលើ​​​កំ​ណាត់​ផ្លូវ​ប៉ាស្ទ័រជាប់​របង​វិទ្យា​ជាតិ​អប់រំ ត្រូវ​សមត្ថកិច្ច​​ចាប់ខ្លួន​នៅ​ចំណុច​ក្បែរ​ភ្លើងស្តុបបូក​គោផ្លូវ​លេខ ​៧១ សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌចំការមន។

    Read More »
  • យុវ​ជន​ម្នាក់​ស្រ​វឹង​ស្រា​ជិះ​​ម៉ូតូ​ដួល​

    ភ្នំ​ពេញ​៖ កាលពី​វេលា​ម៉ោង​២២​និង​០៥​នាទី​យប់​ថ្ងៃ​ទី​២១​ ខែមករា យុវជន​ម្នាក់​ ជិះ​ម៉ូតូ​ដួល​នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ដោយសារ​តែ​ស្រវឹង ស្រា​ ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ខណ្ឌ​មានជ័យ​ ។​ បុរស​ដែល​ស្រវឹងស្រា​ជិះ​ ខាងលើ​នេះ​ពុំ​ទាន់​បាន​ស្គាល់​អត្ដសញ្ញាណ​នៅឡើយ​ទេ​។

    Read More »
  • ចៅ​ក្រម​ម្នាក់​នៅ​ឥណ្ឌូណេស៊ី​កំប្លែង​មិន​សម​​កាលៈទេសៈ​អាច​​ប្រឈមមុខ​នឹង​ការ​បាត់​បង់​ការងារ

    ចៅក្រម​ម្នាក់​នៅប្រទេស​ឥណ្ឌូណេស៊ី​ ប្រឈមមុខ​នឹង​ការ​បាត់​បង់​មុខ​តំណែង​ ការ ងារ​ របស់​ខ្លួន​ដោយ​​បាន​បំពាន​ក្រម​សីលធម៌​ក្នុង​វិជ្ជាជីវៈ ពីព្រោះ​លោក​បាន​និយាយ​កំប្លែង​ហើយ​ធ្វើ​ឲ្យ​​​​ប៉ះពាល់​ដល់​គុណ​តម្លៃ​របស់ ​ស្រ្តី។

    Read More »
  • បញ្ហា​អាកប្បកិរិយា​របស់​ទាហាន​អាម៉េរិក​នៅ​ជប៉ុន​បន្ត​កើត​មាន​ឡើង​ទៅលើ​​ប្រជា​ជន

    ប៉ូលិស​នៅ​ប្រទេស​ជប៉ុន​បាន​ ចាប់ខ្លួន​​ទាហាន​ ជើង​ទឹករបស់​​អាម៉េរិក​ម្នាក់ ​ទៀត​ហើយ ពី​បទ​ចូល​ក្នុង​បរិវេណ​ផ្ទះ​របស់​ស្រ្តី​វ័យ​ចំណាស់​ម្នាក់​ខណៈ​ដែល​ខ្លួន​ កំពុង​ស្រវឹង​ស្រា។

    Read More »
  • អ្នក​វិទ្យាសាស្រ្ត​អូស្រ្តាលី​ធ្វើ​ការ​សិក្សា​លើ​បញ្ហា​ប្រឈម​នៃ​ការ​ចោល​សំរាម​ផ្លាស្ទីក​ទៅ​ក្នុង​សមុទ្រ

    ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​ប្រទេស​ អូស្រ្តាលី​ និយាយថា​​សំរាម​ជាតិ​ ផ្លាស្ទីក​ដែល​ហូរ​ចោល​ទៅ​ក្នុង​មហាសមុទ្រ​ ប៉ាស៊ីហ្វិក នឹង​មិន​ងាយ​សាប​សូន្យ​​ឡើយ​ យ៉ាង​តិច​ក៏​៥០០ឆ្នាំ​ដែរ។

    Read More »
  • ជន​បរទេស​ទៅ​លេង​កូរ៉េ​ខាង​ជើង​អាច​រក្សា​ទុក​ទូរស័ព្ទ​ដៃ​ជាប់​នឹង​ខ្លួន​

    ជន​​​បរទេស​​ទំាង​​ឡាយ​​ណា​​ដែល​​ចង់​​ទៅ ​​លេង​​នៅ​​កូរ៉េ​​ខាង​​ជើង​ ចាប់​ពី​អំណើះ​តទៅ​អាច​​រក្សា​​ទុក​​ទូរស័ព្ទ​​ដៃ​​របស់​​គេ​​នៅ​​នឹង​​ ខ្លួន​​បាន​ លុះត្រាណា​​តែ​​ពួក​​គេ​​សុខ​ចិ​ត្ត​​ទុក​​លេខ​​ម៉ាស៊ីន​​ទូរស័ព្ទ​​របស់​​ ពួក​​គេ​​ឲ្យ​​ដល់​​អាជ្ញាធរ​​កូរ៉េ​​ខាង​​ជើង​​នេះ​​ជា​​ការ​​ជូន​​ដំណឹង​​​របស់​​​ទីភ្នាក់ងារ​​​ព័ត៌មាន​​​ផ្លូវការ​​​ចិន​​​ថ្មី​​​កាលពី​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​។

    Read More »
  • មេក្លោង​អាល់កៃដា​ បេលម៉ុកតារ​ ទំលាក់​កំហុស​​សោកនាដកម្ម​នៅ​រោងចក្រ​ប្រេង​ និង​ឧស្ម័ន​ In​ Amenas​ ទៅ​​លើ​ទាហាន​អាល់ហ្សេរី​

    នៅ​ប្រទេស​អាល់​ហ្សេរីមេ​ក្លោង​អាល់កៃ​ដា​ នៅ​​ម៉ាហ្ក្រេប ​មួយ​រូប​ ឈ្មោះ​ បេល​ម៉ុក​តារ បាន​ទំលាក់​កំហុស​​​​​សោកនាដកម្ម​​​ដែល​កើត​ឡើង​ នៅ​រោងចក្រ​ប្រេង​ និង​ឧស្ម័ន In Amenas ទៅ​លើ​ទាហាន​​អាល់​ហ្សេរី។ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​​ ផ្ញើ​ទៅ​ស្ថាប័ន​ព័ត៌មាន​ម៉ូរីតានី Nouakchoott ​កាល​ពី​ថ្ងៃ​​​អាទិត្យ​ម្សិលមិញ ​​​ បេលម៉ុកតារ​បាន​ចោទ​ទាហាន​អាល់​ហ្សេរី ​ថា ឆាប់​​​ប្រលូក​​​ខ្លួន​ ក្នុង​សង្គ្រាម​…

    Read More »
  • សម្ព័ន្ធ​អារ៉ាប់៖ ជំនួប​កំពូល​មួយ​ដើម្បី​ជួយ​គ្នា​នៅ​លើ​វិស័យ​សេដ្ឋកិច្ច

    ជំនួប​កំពូល​នៃសម្ព័ន្ធអារ៉ាប់​​ស្តី​ពី​ វិស័យ​សេដ្ឋកិច្ច​ដែល​ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១​ និង​២២​មករា​នៅ​ ទីក្រុង Ryad​នៃប្រទេស​Arabie Saoudite មាន​គោល​ដៅ​ដើម្បី​ជួយ​លើ​ផ្នែកហិរញ្ញវត្ថុ​ដល់​បណ្តា​ប្រទេស​អារ៉ាប់​​ទំាង ​ឡាយ​ណា​ដែល​ក្រី​ក្រ​ខ្លាំង​ជាង​គេ ពីព្រោះ​បច្ចុប្បន្ន​នេះ បញ្ហា​សង្គម​ បាន​​ចូល​​រួម​​មួយ​​ចំណែក​​យ៉ាង​ធំ​​ នៅ​​ក្នុង​​បញ្ហា​​បាតុភាព​​នៃ​​ចលនា ​​បដិវត្តន៍​​អារ៉ាប់។

    Read More »
Back to top button
Close
Close