ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​ឆក់​កា​បូប​ជន​បរទេស​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​

ភ្នំ​ពេញ៖ កាលពី​វេលា​ម៉ោង៨និង​១០​នាទី​ព្រឹក​ ថ្ងៃទី ២២ ខែមករា ​ជន​ស​ង្ស័យ​ម្នាក់ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​កង់​បី នៅលើ​​​កំ​ណាត់​ផ្លូវ​ប៉ាស្ទ័រជាប់​របង​វិទ្យា​ជាតិ​អប់រំ ត្រូវ​សមត្ថកិច្ច​​ចាប់ខ្លួន​នៅ​ចំណុច​ក្បែរ​ភ្លើងស្តុបបូក​គោផ្លូវ​លេខ ​៧១ សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌចំការមន។

that-0517
ជនសង្ស័យ​ដែល​ត្រូវ​សម្ថកិច្ច​ចាប់​ខ្លួន​ ។

ជនសង្ស័យដែល​សមត្ថកិច្ច​ស្ទាក់​ចាប់បានមានឈ្មោះ សុង វិទូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​កោះដាច់ខណ្ឌ​ប្ញ​ស្សី​កែវ ជិះ​ម៉ូតូ​ម៉ាក​ហុង​​​ដាសេ​១២៥ ស៊េរី​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BF-8520 ត្រូវបាន​សមត្ថ​កិច្ច​នគ​របាលបញ្ជូនមក​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​សាកសួរ​បន្ដ ។​ ​

សមត្ថកិច្ច​បន្តថា នៅក្នុង​កាបូប​របស់​ស្ត្រី​រងគ្រោះមាន​ទូរស័ព្ទដៃ លុយ​និង​សម្ភារ​:​មួយចំនួន ហើយ​បាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ ឃុំខ្លួននៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលាដំបូងរាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​

ដោយ​៖ ហេង នាង

Related Articles

Back to top button
Close
Close