ស្លាប់​ ៣​នាក់​របួស​ ៦​នាក់​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​

ភ្នំពេញ ​៖​ ​នៅ​ថ្ងៃទី​២៥ ​​​ធ្នូ ​​២០១២​ នាយកដ្ឋាន ​សណ្ដាប់​ធ្នាប់ ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៧​លើក​បណ្ដាល​ឲ្យ​ មាន​មនុស្ស​៣​នាក់​បាន​ស្លាប់​ រង​របួស​ធ្ងន់​៥​នាក់ របួសស្រាល​ម្នាក់។

ប្រភព ​ដដែល​បញ្ជាក់​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បង្ក​ឲ្យ​ខូចខាត ​យានយន្ត​សរុប​១០​គ្រឿង​ក្នុង​នោះ​ម៉ូតូ​៥​គ្រឿង ​រថយន្ត​ធុន​ស្រាល​៣​គ្រឿង​ រថយន្ត​ធុន​ធ្ងន់​១​គ្រឿង​ និង​យាន​ផ្សេងៗ​១​គ្រឿង។

មូល ​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ គឺ​មកពី​ល្មើស​ល្បឿន​២​លើក​ កត្តា​យានយន្ត​១​លើក ​បត់​គ្រោះថ្នាក់​១​លើក​ ប្រជែង​គ្រោះថ្នាក់​១​លើក​ ស្រវឹង​១​លើក ​ថ្មើរជើង​២​នាក់ និង​មិន​ពាក់មួក​៣​នាក់៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close