កម្ពុជា-ថៃ បង្កាញលទ្ធផលកិច្ចប្រជុំលើកទី៣ ស្តីពីការអនុវត្តដីកាបង្គាប់តុលាការក្រុងឡាអេ
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ធ្នូ ២០១២ រដ្ឋលេខាធិការក្រសួងកាពារជាតិ លោក នាយ ឧត្តមសេនីយ នាង ផាត បានថ្លែងប្រាក់អ្នកកាសែត នៅឯប្រលានយន្តហោះអន្តរជាតិភ្នំពេញ ថា កិច្ចប្រជុំរវាងប្រទេសកម្ពុជាថៃ ដែលមានរយៈពេលបីថ្ងៃ ស្តីពីការអនុវត្តដីការបង្គាប់របស់កុលាការយុតិធម៌អន្តជាតិទីក្រុងឡាអេ ចុះថ្ងៃទី ១៨ កក្តដា ២០១១ នាពេលកន្លងមកនោះ ភាគីទាំងពីរបានសម្រេចលិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួមរវាងកម្ពុជា-ថៃ ស្តីពីការអនុវត្តដីកា បង្គាប់ របស់តុលាការយុត្តិធម៌អន្តរជាតិ ចុះថ្ងៃទី១៨ កក្កដា ២០១១ កាលពីថ្ងៃទី១៧-១៩ ធ្នូ ២០១២ នៅទីក្រុងបាងកក ប្រទេសថៃឡង់ដ៍ លោក រដ្ខលេខាធិការ បានឲ្យដឹងថា ក្រុមបច្ចេកទេសបានជួបប្រជុំចំនួន៥វគ្គ និងបានសម្រេចលទ្ធផលចំនួន ៧ចំណុច រួមមាន៖
ទី១-យោងលើកិច្ចប្រជុំក្រុមការងាររួម (JWG) លើកទី១ និងលើកទី២ ដែលបានរៀបចំធ្វើឡើង នៅប្រទេសថៃ-កម្ពុជា ភាគីទាំង ពីរ អះអាងយ៉ាងមុតមាំ ចំពោះការអនុវត្តដីកាបង្គាប់ តុលាការយុត្តិធម៌អន្តរជាតិ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១១។
ទី២-ភាគីទាំងពីរគាំទ្រ លទ្ធផលជំនួបកំពូល កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ រវាងសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី ប្រទេសកម្ពុជា និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីប្រទេសថៃ ព្រមទាំងជំនួបរវាងរដ្ឋមន្រ្តី ការពារ ជាតិនៃប្រទេសទាំងពីរ បានសម្រេចទៅដល់ការកែសម្រួលកងទ័ព ជាឯកតោភាគី ជំហានទី១ តាមនីតិវិធីរៀងៗខ្លួន កាលពី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ចេញពីតំបន់ គ្មានកងទ័ពបណ្តោះអាសន្ន (PDZ)។
ទី៣-ភាគីទាំងពីរស្វាគមន៍លទ្ធផល នៃកំណត់ហេតុ ស្តីពី កិច្ចពិភាក្សាផែនការបោសសំអាតមីន រួមគ្នា លើកទី១ រវាងមជ្ឈ មណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលកម្ចាត់មីនថៃ (TMAC)នៅទីក្រុងបាងកក កាលពីថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០១២។
ទី៤-ភាគីកម្ពុជាបានជូនព័ត៌មាន ដល់ភាគីថៃអំពីការរកឃើញ ចំណុច A B C D លើដី ជាក់ស្តែងនៃតំបន់គ្មានកងទ័ព បណ្តោះ អាសន្ន (PDZ) តាមនិយាម ការកំណត់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ភាគីទាំងពីរ សម្តែងនូវសេចក្តីចាំបាច់ ដើម្បីធ្វើការ សម្គាល់ទីតាំងជាក់ស្តែងនៃ A B C D តំបន់គ្មានកងទ័ពបណ្តោះអាសន្ន(PDZ) ដែលកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិ(ICJ) តាមសំណើ របស់ក្រុមការងាររួម(JWG)។
ទី៥-ភាគីទាំងពីរឯកភាព ប្រគល់ភារកិច្ចជូន CMAC និង TMAC រៀបចំផែនការដោះមីនរួម ក្នុងតំបន់ចាំបាច់នៃតំបន់គ្មាន កងទ័ពបណ្តោះអាសន្ន PDZ មិនឲ្យហួសពីខែកុម្ភៈ ឆ្នាំ២០១៣ ដើម្បីគាំទ្រដល់ការកែសម្រួល កងទ័ពពីតំបន់គ្មានកងទ័ព បណ្តោះអាសន្ន ព្រមទាំងធានាឲ្យបាន នូវសុវត្ថិភាពរបស់ អ្នកសង្កេតការណ៍រួម(JOT)។
ទី៦-ភាគីទាំងពីរបានឯកភាព ផ្តល់ព័ត៌មានទៅវិញទៅមក អំពីផែនការកែសម្រួលកងទ័ព ចេញពីតំបន់គ្មានកងទ័ពបណ្តោះ អាសន្ន(PDZ) តាមនីតីវិធីរៀងៗខ្លួន ក្នុងកំឡុងត្រីមាសទី១ ឆ្នាំ២០១៣។
ទី៧-ភាគីទាំងពីរ សម្តែងនូវការរីករាយ ចំពោះលទ្ធផលកិច្ចប្រជុំលើកទី៣ ក្រុមការងាររួម កម្ពុជា-ថៃ និងឯកភាពបន្តពិភាក្សា អំពីការអនុវត្តដីកាបង្គាប់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅកិច្ចប្រជុំលើកក្រោយ នៅប្រទេសកម្ពុជា៕
ដោយ៖ ហេង នាង