សហរដ្ឋអាម៉េរិក និងអូស្ត្រាលីអបអរចំពោះព្រះអង្គម្ចាស់ William និងមហេសីដែលកំពុងមានគភ៌
លោក Barack Obama ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោកស្រី Julia Gillard នាយករដ្ឋមន្ត្រីអូស្ត្រាលីបានផ្ញើសារចូលរួមអបអរសាទរថ្វាយចំពោះ ព្រះអង្គម្ចាស់ William និងមហេសីរបស់ព្រះអង្គដែលកំពុងមានគភ៌។
អ្នកអង្គម្ចាស់ Catherine បានចូលទៅកាន់មន្ទីរពេទ្យក្រុងឡុងដ៍ដើម្បីទទួលការពិនិត្យព្យាបាលនូវព្រះអាការរោគចាញ់គភ៌ដែលនាំឲ្យមានការក្អូតចង្អោរ ហើយ ទ្រង់ទំនងជាត្រូវគង់ប្រថាប់ព្យាបាលជាច្រើនថ្ងៃនៅក្នុង មន្ទីរពេទ្យ។
ព្រះរាជបុត្រដែលនឹងប្រសូត្រនេះទៅអនាគតអាច នឹងឡើងស្នងរាជបន្តក្នុងរាជវង្សអង់គ្លេស បន្ទាប់ពីព្រះអង្គម្ចាស់ Charles និងព្រះអង្គម្ចាស់ William។
លោកស្រី Julia Gillard នាយករដ្ឋមន្ត្រីអូស្ត្រាលីបានផ្ញើសារជូនពរដល់គូស្វាមីនៃរាជវង្សអង់គ្លេសនេះ៕(Radio Australia)