អាជ្ញាធរបញ្ឈប់ឲ្យមានការចតរថយន្តលើចិញ្ចើមផ្លូវព្រះមុនីវង្ស ត្រឹមថ្ងៃទី១៥ ខែធ្នូ
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ សាលារាជធានីភ្នំពេញ និងកំណត់ឲ្យម្ចាស់ អាជីវកម្មទាំងអស់ ដែលមានទីតាំង នៅសងខាងដង មហាវិថីព្រះមុនីវង្ស បញ្ឈប់ការប្រើប្រាស់ ចិញ្ចើមផ្លូវ និងទ្រូងផ្លូវធ្វើជា ទីតាំងអាជីវកម្ម ចំណតរថយន្ត និងយានយន្ត គ្រប់ប្រភេទ ។
លោក ឡុង ឌីម៉ង់ នាយកទីចាត់ការរដ្ឋបាល និងជាអ្នកនាំពាក្យ សាលារាជាធានីភ្នំពេញ បានបញ្ជាក់ថា ការបញ្ឈប់នេះ គឺក្នុងបំណងរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងសម្រួលដល់ការ ធ្វើចរាចររបស់ ប្រជាពលរដ្ឋ រាជធានីភ្នំពេញ ក៏ព្រោះតែកន្លងមកសង្កេត ឃើញថា ការប្រើប្រាស់ចិញ្ចើមផ្លូវ សំរាប់ប្រកបអាជីវកម្ម និងទ្រូងផ្លូវសំរាប់ ចតរថយន្ត យានយន្ត ដោយឥតសណ្តាប់ធ្នាប់ បណ្តាលឲ្យមាន ការកកស្ទះ ព្រមទាំងបង្កឲ្យកើត គ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ។
លោក ឡុង ឌីម៉ង់ ក៏បានបន្តទៀតថា ចាប់ពីថ្ងៃទី១៥ ខែធ្នូ នេះតទៅ ម្ចាស់អាជីវកម្មនៅ តាមដងផ្លូវព្រះមុនីវង្ស ទាំង និងមិនអនុញ្ញាតឲ្យ យកទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ប្រើប្រាស់ ជាប្រយោជន៍ផ្ទាល់ខ្លួន ហើយបង្កការលំបាក ដល់អ្នកដំណើរ តទៅទៀតទេ ប្រសិនបើនៅតែរឹងទទឹង និងមានវិធានការ ទៅតាមផ្លូវច្បាប់ ។
ជាមួយគ្នានោះ លោក ឡុង ឌីម៉ង់ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា រថយន្តអាចនឹងចត នៅលើផ្លូវ ព្រះមុនីវង្សបាន គឺត្រូវចតនៅតាមគំនូស ដែលអាជ្ញាធរសាលា រាធានីភ្នំពេញ បានកំណត់៕
ដោយ៖ ហេង នាង