ពេល​នេះ​​អគ្គស្នងការនគរបាលជាតិបញ្ជាឲ្យបញ្ជូនសំណុំរឿងនគរបាលស័ក្ដិ៣ លួច iPad ទៅតុលាការ

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (៣ មិថុនា ២០១៩) ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន  បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរ បាលពាក់ស័ក្ដិ៣ លួច iPad គេទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីរិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម Facebook។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយី ហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។

មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា ហើយក៏បានក្លាយជាប្រធានបទក្តៅសម្រាប់អ្នកលេងសង្គម Facebook និងគ្រប់មជ្ឈដ្ឋានធ្វើការរិះគន់៕

Related Articles

Back to top button
Close
Close