ឌួង ហ្សូរីដា ត្រូវប៉ាន់ពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី២១
ជាមួយនឹងមោទនភាពនៃភាពជោគជ័យក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែល កម្ពុជាធ្វើ ជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាននោះតារាសម្ដែងនិងជាពិធីការិនីដែលកំពុង មានឈ្មោះ បោះ សម្លេងក្នុង ពិភពសិល្បៈកញ្ញា ឌួង ហ្សូរីដា ក៏បង្ហាញនូវក្ដីសប្បាយ រីករាយនិងរំភើបចិត្តយ៉ាង ខ្លាំងផងដែរ ខណៈពេលដែលមុខរបរកាត់ដេរម៉ូតសម្លៀកបំពាក់ របស់នាងក៏ទទួលបានជោគ ជ័យដែល មិននឹកស្មានដល់ដោយសារតែអតិថិជនបានមក កាត់ដេរសម្លៀកបំពាក់យ៉ាងច្រើននៅ ហាងកាត់ដេររបស់នាង ។
ជួបសម្ភាសន៍ជាមួយកោះសន្ដិភាពកាលពីពេលថ្មីៗនេះ ឌួង ហ្សូរីដា បាននិយាយដោយទឹកមុខ ញញឹមញញែមថា អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងទៅ នេះរូបនាងមិនគ្រាន់តែមមា ញឹកលើការងារសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែមុខរបរហាងកាត់ ដេររបស់នាងក៏ រវល់ខ្លាំងណាស់ដែរ ព្រោះតែអតិថិជនជា ច្រើនបានសម្រុកមកកាត់ ដេរសម្លៀកបំពាក់នៅហាង របស់ នាង ហើយសម្លៀកបំពាក់ស្ទើរទាំងអស់គឺសម្រាប់ អ្នក ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានតែម្ដង ។
ឌួង ហ្សូរីដា បានបញ្ជាក់ថាមូលហេតុដែលហាង កាត់ដេរ សម្លៀកបំពាក់របស់នាងទទូលបាន អតិថិជនច្រើនពេល កិច្ច ប្រជុំកំពូលអាស៊ាននោះក៏ព្រោះតែអំឡុងពេលកិច្ចប្រ ជុំ សេដ្ឋកិច្ច អាស៊ាននៅខេត្ត សៀមរាបក្នុងខែកញ្ញា នាង បានដឹកនាំក្រុមបង្ហាញម៉ូតទៅដើរបង្ហាញម៉ូតសម្លៀក បំពាក់នៅទីនោះ ហើយ ម៉ូតសម្លៀកបំពាក់ទាំងអស់នោះ គឺសុទ្ធសឹងកែច្នៃនិងកាត់ដេរនៅហាងរបស់នាងផ្ទាល់តែ ម្ដង ។ ភាព ជោគជ័យនៃការដើរបង្ហាញម៉ូតនាពេលនោះ បានធ្វើឲ្យអតិថិជនចាប់អារម្មណ៍និងភ្ញាក់ ផ្អើលយ៉ាងខ្លាំង ។ ដូច្នេះហើយទើបអតិថិជនបានមកកាត់ដេរសម្លៀក បំពាក់នៅហាងរបស់នាងជាបន្តបន្ទាប់ រហូតស្ទើរកាត់ មិន ទាន់មុនពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១នៅភ្នំ ពេញ ។
ឌួង ហ្សូរីដា ចាត់ទុកថាអ្វីទាំងអស់នេះគឺជាជោគជ័យមួយ ថ្មីទៀតលើវិស័យកាត់ដេរម៉ូតសម្លៀក បំពាក់ បន្ទាប់ពីនាង ទទួលបានជោគជ័យលើវិស័យសិល្បៈ ។ ផ្ដើមពីភាព ជោគជ័យនោះនាងក៏មាន គម្រោងបង្កើតសាលាបណ្ដុះ បណ្ដាលវិជ្ជាជីវៈកាត់ដេរម៉ូតសម្លៀកបំពាក់ក្នុងពេលឆាប់ៗ ខាងមុខនេះផង ដែរ ។
ទាក់ទងក្ដីក្ដាំនៅតុលាការនោះ ឌួង ហ្សូរីដា បានបញ្ជាក់ថានាងបានចូលទៅបំភ្លឺនៅតុលាការរួច រាល់អស់ហើយ ហើយរង់ចាំតែ តុលាការបើកសវនាការប៉ុណ្ណោះ ។ នាងបន្ថែមថានាងក៏ជាមនុស្សម្នាក់ ដែលយល់អំពើច្បាប់និងគោរពច្បាប់ ដូច្នេះអ្វីៗទាំងអស់ គឺនាងរង់ចាំតែអនុវត្តតាមច្បាប់ ព្រោះគេជាអ្នក ប្ដឹងនាង ហើយនាងក៏មិនអាចធ្វើអ្វីឲ្យខុសនឹងច្បាប់នោះដែរ ៕
ដោយ៖ សារ៉ាយ
