កម្មករ​ជាង​១០០នាក់​ស្លាប់​ក្នុង​អគ្គិភ័យ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​បង់ក្លាដែស

កម្មករយ៉ាងតិច១០៩នាក់បានបាត់បង់ជីវិតដោយសារអគ្គិភ័យនៅក្នុងរោង ចក្រកាត់ដេរមួយកន្លែងស្ថិតនៅជាយក្រុងដាកាប្រទេសបង់ក្លាដែសកាលពីយប់ ថ្ងៃសៅរ៍ម្សិលមិញ។រហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងច្បាស់អំពីដើមហេតុ នៃអគ្គិភ័យនេះនៅឡើយទេ ក៏ប៉ុន្តែ កន្លងទៅនេះ គេសង្កេតឃើញថា ការរៀប ខ្សែភ្លើងមិនត្រឹមត្រូវតាមស្តង់ដាសុវត្ថិភាពគឺជាមូលហេតុបណ្តាលឲ្យមានអគ្គិ ភ័យជារឿយៗ នៅក្នុងរោងចក្រកាត់ដេរនៅបង់ក្លាដែស។

មេបញ្ជាការកងពន្លត់អគ្គិភ័យមួយរូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន បារាំង AFPនៅថ្ងៃអាទិត្យនេះថាអគ្គិភ័យនៅរោងចក្រកាត់ដេរកាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញនេះ បានចាប់ផ្តើមឡើងពីជាន់ផ្ទាល់ដី នៃអគារដែលមានទាំងអស់ ៩ជាន់ ហើយក្នុងចំណោមអ្នកស្លាប់ទាំង ១០៩នាក់ ដែលគេបានរកឃើញសាកសព មាន ខ្លះ គឺស្លាប់ដោយសារតែពួកគេបានលោតពីជាន់លើ ដើម្បីគេចពីអគ្គិភ័យ។

មន្រ្តីពន្លត់អគ្គិភ័យរូបនេះក៏បានបញ្ជាក់ផងដែរថានៅក្នុងអគាររោងចក្រកាត់ ដេរនេះគេមិនឃើញមានច្រកចេញសម្រាប់ករណីអគ្គិភ័យ ត្រឹមត្រូវតាមស្តង់ដាសុវត្ថិ ភាពនោះទេ។ហេតុដូច្នេះហើយបានជាបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបែប នេះ។កម្មករដែលបានរត់រួចពីអគ្គិភ័យនេះបានបញ្ជាក់ថា នៅក្នុងពេលអគ្គិភ័យ កំពុងឆាបឆេះឡើង មានកម្មករ ប្រមាណជាង ១ពាន់នាក់ ត្រូវជាប់ក្នុងអគារ។

រហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងអំពីដើមហេតុពិតប្រាកដនៃអគ្គិភ័យនេះនៅ ឡើយទេ។ ក៏ប៉ុន្តែ កន្លងមក អគ្គិភ័យដែលបណ្តាលមកពីការរៀបបណ្តាញ ខ្សែភ្លើងមិនត្រឹមត្រូវ គឺជារឿងដែលតែងកើតមានជាញឹកញាប់ នៅក្នុងរោងចក្រ កាត់ដេរ ទាំងនៅក្នុងប្រទេសបង់ក្លាដែស ក៏ដូចជានៅតាមបណ្តាប្រទេសមួយ ចំនួន ផ្សេងទៀត នៅអាស៊ី។

កាលពីខែកញ្ញាកន្លងទៅថ្មីៗនេះ អគ្គិភ័យក្នុងរោងចក្រកាត់ដេរមួយនៅ ប៉ាគីស្ថាន បានបណ្តាលឲ្យកម្មករជិត៣០០នាក់បាត់បង់ជីវិតនិងជាង១រយនាក់ ផ្សេងទៀត ត្រូវរងរបួស។ នៅក្នុងប្រទេសបង់ក្លាដែសវិញ បើរាប់ចាប់តាំងពីឆ្នាំ ២០០៦មក មានកម្មករកាត់ដេរយ៉ាងតិច ៥០០នាក់ បានបាត់បង់ជីវិតដោយអគ្គិ ភ័យ ក្នុងរោងចក្រ។

គួរបញ្ជាក់ថា នៅក្នុងពេលថ្មីៗនេះ វិស័យកាត់ដេរបង់ក្លាដែសបានរីកចម្រើន យ៉ាងខ្លាំងរហូតធ្វើឲ្យបង់ក្លាដែសក្លាយទៅជាប្រទេសនាំចេញសម្លៀក បំពាក់ច្រើនជាងគេលំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីចិន។កាលពីឆ្នាំទៅមិញ បង់ក្លាដែសនាំចេញសម្លៀកបំពាក់ទៅក្រៅប្រទេសបើគិតជាទឹកប្រាក់មានរហូត ដល់ទៅ ១៩ពាន់លានដុល្លារ ហើយវិស័យកាត់ដេរនេះក៏បានបង្កើតការងារយ៉ាង ច្រើនផងដែរដល់ប្រជាជន។ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះលក្ខខណ្ឌនិងសុវត្ថិ ភាពការងារនៅតាមរោងចក្រកាត់ដេរបង់ក្លាដែស ក៏កំពុងតែចោទជាបញ្ហា យ៉ាង ខ្លាំងដែរ៕ ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close