ព្រះសង្ឃ​ភូមា​ទាមទារ​ឲ្យ​មាន​វិធានការ​ប្រឆំាង​នឹង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា

នៅថ្ងៃអាទិត្យ ទី៣ កញ្ញាម្សិលមិញ មានព្រះសង្ឃភូមារាប់រយអង្គបាននំា គ្នាដង្ហែរក្បួនបាតុកម្មគំាទ្រ គំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីភូមា ថេន សេន។ លោក ថេន សេនដែលបានលើកឡើងថា សហគមន៍រ៉ូហ៊ីងយ៉ាដែល ជាអ្នកកាន់សាសនាអ៊ីស្លាមត្រូវតែបណ្តេញចេញ ពីប្រទេសភូមា ឬមួយក៏ប្រមូល ផ្តុំឲ្យរស់នៅក្នុងជំរំ ក្រោមការត្រួតត្រារបស់អង្គការសហប្រជាជាតិ។

ក្បួនបាតុកម្មរបស់ព្រះសង្ឃ ចូលរួមដោយប្រជាជនភូមារាប់សិបពាន់នាក់បាន ត្រូវធ្វើឡើងនៅតាម ដងផ្លូវ Mandalay ស្ថិតប៉ែកកណ្តាលប្រទេស។ ក្រៅពី សម្រែក ក្រុមបាតុករខ្លះក៏បានលើកបដាព្រោងព្រាតដោយសរសេរថា ” ការពារ ម្តាយរបស់យើង គឺភូមា ដោយគំាទ្រលោកប្រធានាធិបតី “។ ចំណែកក្រុមបាតុករ ខ្លះទៀតបានចោទលោក Tomas Ojea Quintana អ្នកនំាពាក្យ ពិសេស របស់អង្គការសហប្រជាជាតិថា បានកាន់ជើងពួករ៉ូហ៊ីងយ៉ា។ ព្រះសង្ឃ វីរ៉ាធូ មាន ព្រះជន្ម ៤៥ព្រះវស្សាដែលបាននំាមុខក្បួនបាតុកម្មបានបញ្ជាក់ថា មានបាតុករ ព្រះសង្ឃចូលរួម ៥០០០អង្គ និងបាតុករជាប្រជាជនសាមញ្ញរាប់សិបពាន់នាក់ ផ្សេងទៀត។ ព្រះអង្គបានមានសង្ឃដីកាថា កម្មវត្ថុនៃបាតុកម្ម គឺដើម្បីចង់ បង្ហាញពិភពលោកថា រ៉ូហ៊ីងយ៉ាមិនមែនជាជនជាតិភាគតិចរបស់ប្រទេសភូមា ទេ។

គួររំលឹកជូនឡើងវិញថា ចលនាងើបបះបោរប្រឆំាងនឹងសហគមន៍រ៉ូហ៊ីងយ៉ាពេល នេះបានកើតមានឡើង ក្រោយពីការផ្ទុះអំពើហិង្សារវាងក្រុមរ៉ូហ៊ីងយ៉ាអ្នកកាន់ សាសនាអ៊ីស្លាម និងក្រុមជនជាតិភាគតិចរ៉ាក់ឃីនអ្នកកាន់ព្រះពុទ្ធសាសនាក្នុង រដ្ឋ រ៉ាក់ឃីនកាលពីខែមិថុនាកន្លងមក។ បើតាមតួលេខផ្លូវការ អំពើហិង្សាបាន បណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ៩០នាក់។ តែបើយោងតាម ក្រុមអ្ន កការពារសិទ្ធិមនុស្ស ចំនួនអ្នកស្លាប់មានច្រើនជាងនេះឆ្ងាយណាស់។ តំាង ពីពេលនោះមក អំពើហិង្សារវាងសហគមន៍ទំាងពីរនេះបានបញ្ឆេះឲ្យមានកំហឹង នៅទូទំាង ប្រទេសភូមាដែលប្រជាជនភាគច្រើន ជាអ្នកកាន់ព្រះពុទ្ធសាសនា។

កន្លងមក រដ្ឋាភិបាលទីក្រុងណៃពីដ៏បានបើកការស៊ើបអង្កេតជុំវិញអំពើហិង្សានេះ។ រីឯលោកប្រធានាធិបតីថេន សេនក៏ធ្លាប់បានចោទព្រះសង្ឃ និងថ្នាក់ដឹកនំា នៅ ក្នុងរដ្ឋរ៉ាក់ឃីនថា ជាអ្នកអុជអាលឲ្យមានការប្រឆំាងពួករ៉ូហ៊ីងយ៉ា។ ប៉ុន្តែស្រាប់តែនៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយក្នុងខែកក្កដា កន្លងទៅ លោក ថេន សេនបែរជាអះអាងថា គេមិនអាចទទួលយកពួករ៉ូហ៊ីង យ៉ាបានទេ ពីព្រោះពួកគេមិនមែនជាជនជាតិភាគតិចរបស់ភូមាទេ។ ជាមួយគ្នា នេះ លោកថេន សេនក៏បានលើកឡើងពីលទ្ធភាពក្នុងការចាប់បញ្ជូនពួករ៉ូហ៊ីង យ៉ាទៅកាន់ប្រទេសទី៣ ឬមួយក៏ប្រមូលផ្តុំពួកគេដាក់នៅក្នុងជំរំ ក្រោមការ គ្រប់ គ្រងរបស់អង្គការសហប្រជាជាតិ។

សូមជម្រាបជូនថា មានជនជាតិភាគតិចរ៉ូហ៊ីងយ៉ារស់នៅប្រមាណ ៨០ម៉ឺននាក់ នៅក្នុងរដ្ឋរ៉ាក់ឃីន និងមិនត្រូវរដ្ឋាភិបាលភូមាទទួលស្គាល់ ជាជនជាតិភាគតិច ឬមួយក៏ជាពលរដ្ឋភូមាទេ តែជា « ជនអន្តោប្រវេសន៍ខុសច្បាប់ »៕ដោយ គួច គន្ធារ៉ា(RFI)

Related Articles

Back to top button
Close
Close