ល្បួង​ក្មេង​ស្រី​អាយុ៩​ឆ្នាំ​ថា​ទៅ​ស៊ី​ប្រហិត​ពេល​ឱកាស​ល្អ​ចាប់​​រំលោភ​បាន​សម្រេច​

ភ្នំពេញ ៖ យុវជនម្នាក់ផឹកស្រាស្រវឹងតណ្ហាឡើងដល់.កនាំក្មេងស្រីអាយុ៩ឆ្នាំយកទៅចាប់ រំលោភ បានសម្រេច ហើយឲ្យលុយ៥០០រៀលពេលទៅដល់ផ្ទះក៏ត្រូវចាប់ខ្លួនតែម្ដង។ ហេតុការណ៍នេះបានកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង៧និង៣០នាទីយប់ នៅចំណុចផ្ទះរបស់ជនសង្ស័យភូមិល្វា សង្កាត់កោះដាច់ ខណ្ឌឫស្សីកែវ។

ជនសង្ស័យឈ្មោះ ឆិល ចំណាប់ អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់រស់នៅភូមិឃុំកើត ហេតុខាងលើ រីឯក្មេងស្រីរងគ្រោះឈ្មោះ ក.ស.ន ហៅ ស៊ូយ អាយុ៩ឆ្នាំ។

បើតាមចម្លើយរបស់ជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបាននាំគ្នាចំនួន៦ នាក់ ផឹកស្រាថ្នាំពេលផឹកស្រវឹងក៏មានអារម្មណ៍និងចង់រួមភេទក៏បានល្បួង ក្មេងស្រីរងគ្រោះថាទៅ ស៊ីប្រហិតពេលឱកាសល្អក៏នាំក្មេងស្រីទៅក្រោយ សាលារៀនភូមិល្វា ហើយធ្វើការចាប់ រំលោភដោយសន្យាឲ្យលុយ៥០០រៀល។

ក្រោយធ្វើសកម្មភាពរំលោភរំលោភរហូតបានសម្រេច ក៏នាំក្មេងស្រីនោះមកផ្ទះវិញ ហើយ ជនសង្ស័យក៏ទៅផ្ទះដែរ លុះព្រឹកឡើងប៉ូលិសក៏បានមកធ្វើការចាប់ខ្លួនតែម្ដង៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close