កូរ៉េខាងត្បូង​បើកធ្វើ​មហាសមយុទ្ធ ក្រោម​ក្រសែភ្នែក​មិន​សប្បាយចិត្ត​របស់​កូរ៉េខាងជើង

នៅថ្ងៃព្រហស្បតិ៍ ទី២៥ តុលានេះ កូរ៉េខាងត្បូងបានបើកធ្វើមហាសមយុទ្ធប្រចំា ឆ្នំារបស់ខ្លួន ក្នុងគោលដៅត្រៀមកម្លំាងប្រឈមទប់នឹងការវាយ ប្រហារជាយថាហេតុពី សំណាក់កូរ៉េខាងជើង។ មហាសមយុទ្ធពេលនេះបានធ្វើឡើង ចំពេលភាពតានតឹងកំពុងបន្តមានរវាងបងប្អូនបង្កើតគូសត្រូវទំាងពីរ។ ក្នុងពេល ជាមួយគ្នានេះ លោករដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ឲ្យដឹង នៅថ្ងៃពុធទី២៤ម្សិលមិញថាកូរ៉េខាងជើងប្រហែលជាកំពុងរៀបចំធ្វើការសាកល្បង នុយក្លេអ៊ែរជា លើកទីបី។

នៅក្នុងមហាសមយុទ្ធដែលមានរយៈពេលមួយសប្តាហ៍ឆ្នំានេះ មានការចូល រួមដោយកម្លំាងទ័ពជើងអាកាស ជើងគោក និងជើងទឹកសរុបមានគ្នា ២៤ម៉ឺន នាក់ព្រមទំាងកម្លំាងប៉ូលិសផងដែរ នេះបើតាមការបញ្ជាក់របស់សេនាធិការ ដ្ឋានអន្តរយោធា ។ ក្រៅពីកម្លំាងទ័ពកូរ៉េខាងត្បូងក៏មានការចូលរួមពី កម្លំាង ទ័ពអាមេរិកំាងប្រមាណជា ៥០០នាក់ផងដែរ ក្នុងចំណោមទាហាន អាមេរិកំាងសរុបទំាង ២៨ ៥០០នាក់ដែលកំពុងប្រចំាការក្នុងទឹកដីកូរ៉េខាងត្បូង ស្របតាមកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលតំាងពីក្រោយ សង្រ្គាម កូរ៉េឆ្នំា ១៩៥០ ១៩៥៣។ សេនាធិការដ្ឋានកូរ៉េខាងត្បូងបានបញ្ជាក់ថា គោលដៅនៃមហាសមយុទ្ធពេលនេះគឺដើម្បីប្រឈមទប់នឹងការបង្ករឿងផ្សេងៗ ពីសំណាក់កូរ៉េខាងជើង ឬមួយក៏នៅពេលមានសង្រ្គាមផ្ទុះឡើងជាយថាហេតុ។

សូមជម្រាបជូនថា ស្ថានភាពរវាងបងប្អូនបង្កើតគូសត្រូវទំាងពីរពេលនេះហាក់ ដូចឡើងតានតឹងមួយកម្រិតថែមទៀត នៅពេលដែលការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងកាន់តែ ខិតចូលជិតមកដល់។ កូរ៉េខាងជើងបានឆ្លៀត យក ឱកាសនៃការត្រៀមរៀបចំបោះឆ្នោតប្រធានាធិបតី កូរ៉េខាងត្បូងពេលនេះ ដើម្បីព្យាយាមពុះចែកកូរ៉េខាងត្បូងជាពីររវាងក្រុមអ្នកអភិរក្សនិយម ដែលមាន និន្នាការនយោបាយតឹងតែងជាមួយខ្លួន និងក្រុមមិនតឹងតែងដែលមានការសម្រប សម្រួល។

គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះ កូរ៉េខាងត្បូងបានប្រកាសឲ្យដឹងអំពីកិច្ចព្រម ព្រៀងមួយជាមួយសហរដ្ឋអាមេរិកស្តីពីការបង្កើនចម្ងាយបាញ់កំាជ្រួចមីស្ស៊ីល អន្តរទ្វីប។ យោងតាមកិច្ចព្រមព្រៀង ចម្ងាយនៃការបាញ់កំាជ្រួចមីស្ស៊ីល អន្តរទ្វីបរបស់កូរ៉េខាងត្បូងនឹងត្រូវកើនមួយជាបីមានន័យថា អាចបាញ់ទៅដល់ដែន ដីមួយភាគនៃប្រទេសចិននិងប្រទេសជប៉ុន ពិសេសអាចទៅគ្របដណ្តប់លើដែនដីកូរ៉េ ខាងជើងទំាងមូលតែម្តង។

អ្វីជាការកត់សម្គាល់ សមយុទ្ធប្រចំាឆ្នំារបស់កូរ៉េខាត្បូងពេលនេះបានធ្វើឡើង ចំពេលដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក Leon Panetta ក្នុងទឹកដីកូរ៉េខាងត្បូង។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីការពារជាតិ កូរ៉េខាងត្បូងបានប្រាប់លោករដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកថាកូរ៉េខាងជើងកំពុង រៀបចំធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកទីបី។ បើយោងតាមរូបលោករដ្ឋ មន្រ្តីការពារជាតិកូរ៉េខាងត្បូងដដែល កូរ៉េខាងជើងបានរៀបចំគម្រោង សាកល្បង នុយក្លេអ៊ែរជាលើកទីបីនេះតំាងពីយូរមកហើយ។សូមរម្លឹកជូនថា កូរ៉េខាងជើង ធ្លាប់បានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួនពីរលើករួចមក ហើយ គឺម្តងនៅក្នុង ខែតុលា ឆ្នំា ២០០៦ និងម្តងទៀត នៅក្នុងខែធ្នូ ឆ្នំា ២០០៩៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close