អ្នកវិទ្យាសាស្រ្តអ៊ីតាលី៦នាក់ជាប់ពន្ធនាគារពីការផ្ដល់ព័ត៌មានរញ្ជូយដីមិនត្រឹមត្រូវ
អ្នកវិទ្យាសាស្រ្តអ៊ីតាលីចំនួន៦រូបនិងមន្រ្តីរដ្ឋាភិបាលម្នាក់ផងមានទោសជាប់ ពន្ធនាគារពីបទមនុស្សឃាតច្រើនប្រការ។
ក្រុមជនជាប់ចោទបានរងការចោទប្រកាន់ថា បានផ្ដល់ព័ត៌មានខុសអំពីសញ្ញានិង ទំហំនៃគ្រោះថ្នាក់រញ្ជួយដីមួយ កាលពីឆ្នាំ ២០០៩នៅក្រុង L’Aquila ដែលបាន បណ្ដាលឲ្យមនុស្ស៣០០នាក់ស្លាប់។
រដ្ឋអាជ្ញាបានវែកញែក ថាក្រុមជនជាប់ចោទ បានប្រកាសការធានាអះអាងខុសអំពី ទំហំជាក់ស្ដែងនៃគ្រោះថ្នាក់ ប៉ុន្តែមេធាវីចុងចោទនៅតែនិយាយការពារកូនក្ដី ខ្លួនថា នៅពេលនោះគេមិនមានមធ្យោបាយក្នុងការទស្សន៍ទាយការ រញ្ជួយ ដីដ៏ធំ នោះទេ។
យ៉ាងណាមិញជនទាំង៧រូបត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធធនាគាររយៈពេល ៦ឆ្នាំ ពីបទមនុស្សឃាត។
ជនជាប់ចោទសុទ្ធតែបានបម្រើការឲ្យគណៈកម្មាធិការជាតិដើម្បីព្យាករ និងទប់ ស្កាត់ហានិភ័យធំ របស់ប្រទេសអ៊ីតាលី។ ករណីនេះបានញ៉ាំងឲ្យមានការរិះគន់ ពីអន្តរជាតិដោយនិយាយថាអ្នក វិទ្យាសាស្រ្តដទៃទៀតនឹងអាចមានការរារែក ក្នុងការផ្ដល់ការ ប្រឹក្សាយោបល់ឲ្យរដ្ឋាភិបាលនានា។ មេធាវីរបស់ជនជាប់ ចោទបាននិយាយថា នឹងដាក់ពាក្យឧទ្ធរណ៍តវ៉ានឹងការកាត់ទោសនេះ៕ (Radio Australia)