ឥណ្ឌា​​ត្រៀម​​ខ្លួន​​ការពារ​​ផល​​ប្រយោជន៍​​នៃ​​ការ​​រុករក​​ប្រេង​​របស់​​ខ្លួន​​នៅ​​សមុទ្រ​​ចិន​​ខាង​​ត្បូង​​

ជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង នៅតែបង្កភាពតានតឹងរវាងចិននិង បណ្តាប្រទេសផ្សេងៗនៅអាស៊ី។នៅសប្តាហ៍នេះគឺដល់វេនឥណ្ឌាវិញម្តងដែល ចេញមុខប្រតិកម្មចំពោះ ភាពរីកចំរើននៃកងទ័ពជើងទឹករបស់ចិន។ កាលពីម្សិលមិញ នេះ មេដឹកនាំទាហានជើងទឹកឥណ្ឌា បានសំដែងការព្រួយបារម្ភចំពោះការកើនឡើង នៃកងទ័ពជើងទឹករបស់ប្រទេសចិនហើយបានប្រាប់អ្នកសារព័ត៌មានថាឥណ្ឌាគាំទ្រក្រុម ហ៊ុនថាមពលសាធារណៈ ONGC នៅក្នុងដំណើរការរុករកប្រេង នៅសមុទ្រចិនខាង ត្បូង។

បើទោះជា ក្រុងប៉េកាំងធ្លាប់សំនូមពរ ក្រុងញូដេលី អោយគោរពគោលនយោ បាយសន្តិភាពនិងស្ថិរភាពក្នុងតំបន់ក៏ដោយឥណ្ឌាប្រកាសថាទាហានជើងទឹករបស់ ខ្លួនត្រៀមរួចជាស្រេច ក្នុងការបញ្ជូននាវាទៅសមុទ្រចិនខាងត្បូង អោយបាន ទាន់ពេលវេលា ដើម្បី ការពារផលប្រយោជន៍ក្នុងដំណើរការរុករកប្រេង របស់ខ្លួន។ វិធានការថ្មី របស់ឥណ្ឌា អាចបង្កអោយមានភាពតានតឹង ជាមួយនឹង ក្រុងប៉េកាំង មួយកំរិតទៀត។

កាលពីម្សិលមិញនេះមេដឹកនាំទាហានជើងទឹកឥណ្ឌាលោកJoshiបានសំដែងការព្រួយ បារម្ភចំពោះវឌ្ឈនភាពទាហានជើងទឹករបស់ប្រទេស ចិន ហើយបានប្រាប់អ្នកសារ ព័ត៌មានថា ឥណ្ឌាគាំទ្រក្រុមហ៊ុនថាមពលសាធារណៈ ONGC នៅក្នុងដំណើរការរុក រកប្រេងនៅសមុទ្រចិនខាងត្បូង។លោកJoshiប្រាប់ថា៖“ យើងត្រៀមខ្លួនជានិច្ច ប្រសិនបើមានការចាំបាច់ ឧទាហរណ៍ដូចជាថាក្រុមហ៊ុនពហុជាតិ ប្រេងនិងឧស្ម័នធម្ម ជាតិ  ONGC ដែលជាផលប្រយោជន៍ជាតិមានការជាប់ពាក់ព័ន្ធ”។

ឥណ្ឌាដែលធ្លាប់ធ្វើសង្គ្រាមជាមួយចិនកាលពីឆ្នាំ ១៩៦២ ក៏ព្រួយបារម្ភផងដែរ ចំពោះឥទ្ធិពលរបស់ក្រុងប៉េកាំងនៅមហាសមុទ្រឥណ្ឌា។នៅតំបន់នោះចិនមាន គំរោងធ្វើការវិនិយោគផ្នែកហេដ្ឋារចនាសម្ពន្ឋដូចជាគំរោងស្ពាននៅប្រទេស ស្រីលង្កា បង់ក្លាដែស និង ភូមា ជាដើម។

នៅឆ្នាំ២០១២ចិនជាប់ចំណាត់ថ្នាក់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិកថា ជាប្រទេស ដែលធ្វើការចាយវាយលើសលុបក្នុងវិស័យកងទ័ព។ ថវិការបស់ចិនក្នុងវិស័យនេះ បាន កើនឡើង ១១,២% គឺស្មើនឹងទឹកប្រាក់ ១០៦ពាន់លានដុល្លារ។

ជំលោះទឹកដីនៅសមុទ្រចិនខាងត្បូងនៅតែបង្កភាពតានតឹងរវាង ចិននិងបណ្តា ប្រទេសផ្សេងទៀតនៅអាស៊ី។កាលពីថ្ងៃសុក្រមុននៅឈូងសមុទ្រតុងកាំងក្រុម ហ៊ុនប្រេងវៀតណាម បានចោទកងទ័ពជើងទឹកចិន ថាបានកាត់ផ្តាច់ខ្សែកាបនាវា ខ្លួន ដែលជាខ្សែកាប ប្រើសំរាប់វាស់ការរញ្ជួយដី៕ ដោយ ព្រំ សឿន សូលីណា  (RFI)

Related Articles

Back to top button
Close
Close