សកម្មភាព​យកបទសម្ភាសន៍​ចម្រុះ​រវាង​ប្រព័ន្ធ​សារព័ត៌មាន​ចិននិងអន្តរជាតិ​ឈ្មោះ​“ដើរកម្សាន្ត​នៅ​ប្រទេសចិន៖​​ហៃណាន​ដ៏រស់រវើក” ឆ្នាំ ២០២៦ បានចាប់​ដំណើរការ​

Cambodia News

នៅ​ថ្ងៃទី ១៩ ខែតុលា សកម្មភាព​យកបទសម្ភាសន៍​ចម្រុះ​រវាង​ប្រព័ន្ធ​សារព័ត៌មាន​ចិននិង​អន្តរជាតិ​ឈ្មោះ​“ដើរកម្សាន្ត​នៅប្រទេសចិន៖​​ហៃណាន​ដ៏រស់រវើក” ឆ្នាំ​២០២៦​ដែល​សហការ​រៀបចំ​​ដោយ​មជ្ឈមណ្ឌល​អាស៊ី-អាហ្វ្រិក​និង​ទីស្នាក់ការ​ខេត្តហៃណាន​នៃអគ្គស្ថានីយ​វិទ្យុ​និងទូរទស្សន៍​មជ្ឈិមចិន​​​បានចាប់​ដំណើរការ​នៅទីក្រុង​សានយ៉ា​ខេត្តហៃណាន ។

​សកម្មភាព​លើកនេះ​​ធ្វើ​ក្រោម​ប្រធានបទ​ “ការស្តារ​និង​អភិវឌ្ឍ​ជនបទ​នៅតំបន់​កំពង់ផែ​ពាណិជ្ជកម្មសេរី” ​ដោយបានអញ្ជើញ​អ្នកសារព័ត៌មាន​ពីស្ថាប័នព័ត៌មាន​ចំនួន ១១ ​នៃ​ប្រទេសអាស៊ាន​ចំនួន ៨ គឺ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ទីម័រខាងកើត​និងវៀតណាម​​ដើម្បីទៅ​ស្វែងយល់​​តាមទីក្រុង​និង​ភូមិស្រុក​នានា​របស់​ហៃណាន​ដូចជា​ក្រុង​ Sanya ​ក្រុង ​Wuzhishan ​និង​ស្រុក ​Lingshui ជាដើម ។ ​ការយក​បទសម្ភាសន៍​លើកនេះផ្តោតលើ​ការអនុវត្ត​ជាក់ស្តែង​​នៃការផ្តល់​កម្លាំងចលករ​​ទៅវិញទៅមក​រវាង​ការកសាង​កំពង់ផែពាណិជ្ជកម្ម​សេរី​ខេត្ត​ហៃណាន​និងការស្តារ​ជនបទ ដើម្បី​បង្ហាញគ្រប់​ជ្រុងជ្រោយ​ពី​សមិទ្ធផល​អភិវឌ្ឍន៍ដែល​បើកទូលាយ​​កម្រិតខ្ពស់​នៃ​ខេត្ត​ហៃណាន​​​ចំពោះ​បរទេស និង​ពិពណ៌នាពី​រឿង​អំពី​កិច្ចសហប្រតិបត្តិការ​ដែលផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅ​មកនិង​ឈ្នះ-ឈ្នះ​រវាងចិននិង​អាស៊ាន ។ ​កម្មវិធី​ចម្រុះ​ដែលផលិត​​ក្នុង​សកម្មភាព​នេះ​នឹងត្រូវ​ចាក់ផ្សាយ​នៅលើ​វេទិកា​ប្រព័ន្ធ​​សារព័ត៌មាននៃ​ប្រទេសអាស៊ាននានា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close