លោក Han Zheng អនុប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់ស្តីពីខួបលើកទី ៥ នៃការលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ព្រមទាំងថ្លែងសុន្ទរកថា
Cambodia News
នាថ្ងៃទី ២៥ ខែកញ្ញា តាមពេលវេលាក្នុងតំបន់ លោក Han Zheng អនុប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចសន្ទនាជាន់ខ្ពស់ ស្តីពីខួបលើកទី ៥ នៃការលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលរៀងចំឡើងដោយភាគីចិននៅទីស្នាក់ការកណ្តាលនៃអង្គការ សហប្រជាជាតិនៅក្រុងញូវយ៉ក។ លោកបានអានសារលិខិតអបអរសាទររបស់លោក Xi Jinping ប្រធានរដ្ឋចិននិងថ្លែងសុន្ទរកថា។
លោក Han Zheng បានលើកឡើងថា កាលពីខែកញ្ញាឆ្នាំ ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦។ រយៈពេល ៥ ឆ្នាំកន្លងមកនេះ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សកលបានប្រែក្លាយពីគំនិតផ្តួចផ្តើមរបស់ភាគីចិនទៅជាសកម្មភាពអន្តរជាតិរួមក្រោមការជំរុញដោយផ្ទាល់ពីលោក Xi Jinping ប្រធានរដ្ឋចិន និងកិច្ចខិតខំប្រឹងប្រែងរួមរបស់គ្រប់ភាគីដែលបានរួមចំណែកជាផែនការចិន និងកម្លាំងចិនសម្រាប់ការអនុវត្តរបៀបវារៈអង្គការ សហប្រជាជាតិស្តីពីការអភិវឌ្ឍដោយចរីភាពឆ្នាំ ២០៣០។
លោក Han Zheng បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តដើរតួនាទីជាប្រទេសធំដែល មានទំនួលខុសត្រូវ ហើយពួតដៃជាមួយបណ្តាប្រទេសនានាធ្វើកិច្ចខិតខំប្រឹងប្រែង ចាត់ទុក ខួបលើកទី ៥ នៃការលើកឡើងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលជាទីចាប់ផ្តើមថ្មី បង្កើនកិច្ច សហការក្នុងការអភិវឌ្ឍអន្តរជាតិ និងជំរុញឱ្យពិភពលោកទាំងមូលឱ្យសម្រេចបាននូវការ អភិវឌ្ឍដែលកាន់តែប្រកបដោយភាពខ្លាំងក្លា ភាពបៃតងនិងភាពរឹងមាំ សំដៅរួមចំណែក កាន់តែច្រើនជួយជំរុញឱ្យកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។
គ្រប់ភាគីបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសនានា និងជំរុញឱ្យអនុវត្តជាក់ស្តែងនូវរបៀបវារៈស្តីពីការអភិវឌ្ឍដោយចរីភាពឆ្នាំ ២០៣០ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ហើយមានឆន្ទៈបន្តគាំទ្រគំនិតផ្តួចផ្តើមនេះយ៉ាងមុតមាំ បង្កើនការរួបរួមកិច្ចសម្របសម្រួល និងកិច្ចសហការ ដើម្បីពួតដៃគ្នាបង្កើតអនាគតដែលកាន់តែប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់៕
