កិច្ចប្រជុំ​ជំនាញ​ពិភពលោក​ឆ្នាំ​២០២៦ បើកធ្វើ​ក្រោម​អធិបតីភាព​របស់​លោក Li Qiang នាយករដ្ឋមន្ត្រីចិន

Cambodia News

លោក Li Qiang នាយករដ្ឋមន្ត្រីចិន​បាន​អញ្ជើញ​​ជា​អធិបតី​ក្នុង​​កិច្ចប្រជុំ​ជំនាញ​ពិភពលោក​ឆ្នាំ​២០២៦​ដែល​បើកធ្វើ​នៅ​ក្រុងសៀងហៃ​និង​​ថ្លែងសុន្ទរកថា ​។

លោក Li Qiang ​បាន​លើកឡើងថា ​​ជំនាញ​​ជាកម្លាំងសំខាន់​សម្រាប់​ជំរុញ​វឌ្ឍនភាព​នៃអរិយធម៌មនុស្សជាតិ។ក្នុង​លិខិត​​អបអរសាទរ​ការបើក​ការប្រកួត​ជំនាញ​ពិភពលោក​លើក​ទី​៤៨  ​លោកប្រធានរដ្ឋចិន Xi Jinping  ​បាន​បញ្ជាក់​​ច្បាស់​នូវ​ជំហ​​របស់​ចិន​ដែល​​គាំទ្រ​ការអភិវឌ្ឍ​នៃចលនា​​ជំនាញពិភពលោក​។

លោក Li Qiang បាន​លើកឡើងថា  ​បច្ចុប្បន្ន​​បដិវត្តន៍បច្ចេកវិទ្យា​​ និងកំណែទម្រង់​​​ឧស្សាហកម្មជុំ​ថ្មី​​កំពុង​ជះ​ឥទ្ធិពល​និង​​​កែប្រែ​យ៉ាងស៊ីជម្រៅ​នូវ​​​តម្រូវការ​ចំពោះ​ជំនាញ ​​គ្រប់ភាគី​គួរ​​សហការគ្នា​យ៉ាងជិតស្និទ្ធ​។ ​​ប្រទេសចិន​មានឆន្ទៈ​ធ្វើការជាមួយគ្រប់ភាគី​ដើម្បី​ជំរុញ​ការ​កសាង​មជ្ឈមណ្ឌល​ច្នៃប្រឌិតថ្មី​ខាង​ជំនាញ​ពិភពលោក​ ​​ដើម្បី​អភិវឌ្ឍ​​ជំនាញ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ត្បូង-ត្បូង​និង​ការរួមគ្នាកសាង​«ខ្សែក្រវាត់និងផ្លូវ»។

លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​និង​លោក Francis Hourant​​ប្រធាន​អង្គការ​ជំនាញ​ពិភពលោក​ក៏​បាន​អញ្ជើញចូលរួមពិធីបើក​ផងដែរ ​។ ភាគី​នានា​បាន​បង្ហាញពី​​ឆន្ទៈ​បង្កើន​​ការផ្លាស់ប្តូរ​និង​ការរៀនសូត្រ​ពី​គ្នា​ជាមួយភាគីចិន​ ដើម្បី​ឱ្យជំនាញក្លាយជាតំណភ្ជាប់ដ៏សំខាន់មួយ​សម្រាប់​ការ​សម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។  ​តំណាងប្រមាណ ១៩០០ រូប​មកពីមជ្ឈដ្ឋាន​នានា​នៃ​ពិភពលោកបានចូលរួមពិធីបើក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close