លោក​Xi Jinping​ឆ្លើយតប​សារលិខិតរបស់​យុវនិស្សិត​​ដែល​មកពីសកលវិទ្យាល័យចំនួន១០របស់សហរដ្ឋអាមេរិក

Cambodia News

នាពេលថ្មីៗនេះ លោកXi Jinping​ប្រធានរដ្ឋចិន​បាន​ឆ្លើយតប​សារលិខិតរបស់​យុវនិស្សិត​​មកពីសកលវិទ្យាល័យចំនួន១០របស់សហរដ្ឋអាមេរិក​ដែល​បានចូល​រួម​សកម្មភាព​ផ្លាស់ប្តូរយុវជន​រវាង​ចិន​និង​អាមេរិក​នៅ​ប្រទេស​ចិន​។

លោក​Xi Jinping​បាន​លើកឡើងថា ​ខ្ញុំរីករាយ​ណាស់​ដែល​ដឹងថា ​អ្នកទាំងអស់គ្នា​មាន​ដំណើរកម្សាន្ត​នៅ​ប្រទេសចិនប្រកបដោយភាពរីករាយ​និង​ពិបាក​បំភ្លេច​បាន​។​ខ្ញុំ​មាន​ក្តី​សោមន្សរីករាយយ៉ាងខ្លាំងចំពោះ​ក្តី​ស្រឡាញ់​របស់​អ្នកទាំងអស់គ្នា​​ចំពោះ​អរិយធម៌ចិន​និងការរំពឹងទុក​សម្រាប់​កិច្ចសហប្រតិបត្តិការ​មិត្តភាពរវាងប្រទេសចិន​និងសហរដ្ឋអាមេរិក ​ហើយ​មាន​ឆន្ទៈ​ធ្វើ​ជា​បេសកជន​មិត្តភាព​ឆ្លង​មហាសមុ​ទ្រប៉ាស៊ីហ្វិក។

លោក​Xi Jinpingបាន​សង្កត់ធ្ងន់ថា យុវជនចិន​និង​អាមេរិក​រស់នៅ​លើភពផែនដី​តែមួយ ​និង​មានបេសកកម្ម​រួម​នៅ​ក្នុងយុគសម័យនេះ។​សង្ឃឹមថា ​អ្នក​ទាំង​អស់​គ្នា​នឹង​បន្ត​ធ្វើ​ការ​ជាមួយយុវជននៃប្រទេសទាំងពីរ ​ខិតខំប្រឹងប្រែងក្លាយជាអ្នកបន្តវេន អ្នកថែរក្សា​និង​អ្នកអភិវឌ្ឍ​នៃ​កិច្ចសហប្រតិបត្តិការ​​មិត្តភាព​រវាងចិន​និងអាមេរិក ​ព្រមទាំង​ចាប់ដៃគ្នា​ជំរុញ​ការយល់ដឹង​គ្នា​និង​ភាពស្និទ្ធស្នាល​រវាងប្រជាជននៃប្រទេសទាំងពីរ ​និង​ធ្វើ​ឱ្យ​ទំនាក់ទំនងទ្វេភាគី​មានភាពយូរអង្វែង​និង​ប្រកបដោយ​ស្ថិរភាព​ ​ដើម្បី​រួមចំណែក​ជា​កម្លាំងយុវវ័យ​ក្នុង​ការ​កសាងពិភពលោក​កាន់​តែ​ល្អប្រសើរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close