លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការអភិវឌ្ឍឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿន
Cambodia News
នាពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការអភិវឌ្ឍឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿនដោយលើកឡើងថា ចាប់តាំងពីសមាជលើកទី ១៨ របស់បក្សកុម្មុយនីស្តចិនមក ឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿនរបស់ប្រទេសចិនមានការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងជាបន្តបន្ទាប់ សមត្ថភាពច្នៃប្រឌិតថ្មី កម្លាំងប្រកួតប្រជែងនិងកម្លាំងជាក់ស្តែងចម្រុះបានកើនឡើងគួរឱ្យកត់សម្គាល់ ហើយបានបោះជំហានយ៉ាងរឹងមាំទៅរកកិច្ចកសាងប្រទេសខ្លាំងក្លាខាងផលិតកម្ម ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរថ្មី យើងត្រូវចាត់ទុកគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំដើម្បីអនុវត្តគំនិតអភិវឌ្ឍន៍ថ្មីដោយពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ប្រកាន់ខ្ជាប់ទិសដៅដែលប្រកបដោយភាពវៃឆ្លាត ភាពបៃតងនិងការរួមបញ្ចូលគ្នា ពង្រឹងនិងពង្រីកឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿនជាបន្តបន្ទាប់ លើកកម្ពស់កម្រិតសមត្ថភាពដែលប្រកបដោយភាពម្ចាស់ការនិងអាចគ្រប់គ្រងបាននៃខ្សែសង្វាក់ឧស្សាហកម្មទាំងមូល ក៏ដូចជាពន្លឿនការកសាងប្រព័ន្ធឧស្សាហកម្មទំនើបដែលតម្កល់ទុកឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿនជាឆ្អឹងខ្នងសំដៅផ្តល់ការទ្រទ្រង់យ៉ាងខ្លាំងក្លាដល់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ។
សូមបញ្ជាក់ថា មហាសន្និបាតឧស្សាហកម្មកម្មន្តសាលដ៏ជឿនលឿនទូទាំងប្រទេសបានបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែកញ្ញា ៕


