ការស្ទង់មតិរបស់បណ្តាញ CGTN | ភាពបើកចំហរបស់ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនបង្កើនទំនុកចិត្តរបស់ទីផ្សារសកល

Cambodia News

ក្នុងខណៈពេលបើកធ្វើពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២៦ (CIFTIS) បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិ​ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន 89.6% យល់ឃើញថា CIFTIS បានក្លាយជាវេទិកាសំខាន់មួយសម្រាប់លើកកម្ពស់កម្រិតបើកចំហក្នុងវិស័យពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន។

CIFTIS ឆ្នាំនេះបានបង្កើតពន្លាពិព័រណ៍ “សេវាកម្មចិន” ជាលើកដំបូង ដោយបង្ហាញពីសមិទ្ធផលថ្មីបំផុតក្នុងវិស័យសេវាកម្មឌីជីថល សេវាកម្មវប្បធម៌ និងភស្តុភារកម្មទំនើបជាដើម។ ទាក់ទងនឹងរឿងនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន 93.8% យល់ឃើញថា CIFTIS មិនត្រឹមតែជាវេទិកាសម្រាប់តាំងបង្ហាញសមិទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាពាណិជ្ជកម្មស្នូលសម្រាប់លើកកម្ពស់កម្រិតបើកចំហ​នៃទីផ្សារធំរបស់ប្រទេសចិនផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដែលគួរឱ្យកត់សម្គាល់ដូចជា ការនាំចូលពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនឈរលើលេខរៀងទី ២ នៅទូទាំងពិភពលោកក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ជាមួយនឹងទំហំនាំចូលក្នុងឆ្នាំ ២០២៥ មានចំនួនលើសពី 620 ពាន់លានដុល្លារអាមេរិក អត្រាកំណើននៃការនាំចូលសេវាកម្មដឹកជញ្ជូននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ បាននាំមុខគេលើពិភពលោក ហើយការនាំចេញពាណិជ្ជកម្មសេវាកម្ម​ផ្អែកលើជំនាញមានចំនួនលើសពី 800 ពាន់លានយាន់ប្រាក់ចិន។ ការស្ទង់មតិបានឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន 90.6% បានបង្ហាញថា ប្រការនេះឆ្លុះបញ្ចាំងពីភាពធន់ និងភាពរស់រវើកនៃវិស័យពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន ដែលជួយឱ្យប្រទេសនានាជុំវិញពិភពលោក​ចែករំលែកឱកាសអភិវឌ្ឍន៍នៃទីផ្សារចិន។

សូមបញ្ជាក់ថា ការស្ទង់មតិនេះ​បានធ្វើឡើងតាមវេបសាយភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញ CGTN ហើយក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន 2406 នាក់បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close