ស្តេច​​ថៃ ​ភូមិ​បុល ​អាឌុល​យ៉ា​ដេត ​ត្រូវ​បាន​​វះ​កាត់​​បេះ​ដូង​

សារប័ត៌មាន​​ Cambodia News/

ថៃ (០៨ មិដុនា ២០១៦) ៖ ការិយាល័យ​ព្រះរាជវាំង​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត វ័យ​៨៨ វស្សា ត្រូវបាន​វះកាត់​បេះដូង​។

​ស្តេច​ថៃ ភូមិបុល អាឌុលយ៉ាដេត បាន​សម្រាក​ព្យាបាល​ជំងឺ​ជា​យូរ​និង​ជា​បន្តបន្ទាប់​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បាងកក ហើយ​មិនត្រូវ​បានឃើញ​ជា​សាធារណៈ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​។​

ការិយាល័យ​ព្រះរាជវាំង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ត្រូវបាន​ព្យាបាល​ជំងឺ​ត្បៀត​សរសៃឈាម​បេះដូង ហើយ​ថា ការវះកាត់​នេះ​ទទួល​បាល​លទ្ធ​ល្អ​។​

កាលពី​ខែ​មុន ស្តេច​ថៃ​អង្គ​នេះ​ក៏​ត្រូវបាន​ព្យាបាល​ជំងឺ​ទឹក​ដក់​នៅ​ជុំវិញ​ខួរក្បាល​និង​ជំងឺ​ហើម​សួត​ផងដែរ​៕

1

Related Articles

Back to top button
Close
Close