លោកហ៊ុន សែន អំពាវនាវ​​​ឲ្យប្រជាពលរដ្ឋបង្កើន​​ការប្រុងប្រយ័ត្នចំពោះ​​គ្រោះទឹកជំនន់

 

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ កាលពីថ្ងៃទី៧ តុលា ២០១២ ព្យុះហ្គាអេមី ដែលជាព្យុះទី២០បានបោកបក់មកលើប្រទេសកម្ពុជាក្នុងឆ្នាំនេះ បានបន្ថយឥទ្ធិពលរបស់ខ្លួនហើយ ដែលបណ្តាលឲ្យខេត្តក្រុងមួយចំនួនរងនូវទឹកជំនន់ ដូចជា ក្នុងខេត្តពោធិ៍សាត់ និងនៅស្រែពក ខេត្តរតនគិរី ជំនន់ទឹកភ្លៀងបានហូរកាត់ថ្នល់។

លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា បើទោះបីខ្យល់ព្យុះហ្គាអេមី បានឆ្លងផុតពីប្រទេសកម្ពុជានៅពេលនេះ ក៏ប៉ុន្តែប្រជាពលរដ្ឋ និងអាជ្ញាធរ ត្រូវតែបង្កើនការប្រុងប្រយ័ត្នចំពោះព្យុះភ្លៀង ដែលបង្កជាទឹកជំនន់នៅតំបន់មួយចំនួន ជាពិសេសប្រជាពលរដ្ឋនៅតំបន់ដែលទឹកភ្លៀងជន់លិច និងតាមដងទន្លេ។

សូមបញ្ជាក់ថា តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមថ្មីៗនេះ បានឲ្យដឹងថា ប្រទេសកម្ពុជានឹងជួបព្យុះមួយទៀតគឺព្យុះ ព្រះភារុណ។ ចំណែកតួលេខអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ក្នុងឆ្នាំនេះមាន១៨ នាក់ហើយ៕

 

Related Articles

Back to top button
Close
Close