កិច្ចសន្ទនាតុមូលចេញផ្សាយ«របាយការណ៍ថ្មីស្តីពីការរិះគន់និងច្រានចោលការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង » អ្នកជំនាញ៖អ្វីដែលហៅថា “ការកាត់ក្តី” គឺជាគំរូអាក្រក់ដែលល្មើសនឹងច្បាប់អន្តរជាតិ
Cambodia News
ព្រឹកថ្ងៃទី ១៣ ខែកក្កដា កិច្ចសន្ទនាតុមូលស្តីពីសន្តិសុខសមុទ្រចិនខាងត្បូងបានបើកធ្វើនៅក្រុងហុងកុង ដោយបានចេញផ្សាយ«របាយការណ៍ថ្មីស្តីពីការរិះគន់និងច្រានចោលការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង » ។ អ្នកជំនាញនានាថ្លែងថា អ្វីដែលហៅថា “ការកាត់ក្តី” គឺជាគំរូអាក្រក់ដែលល្មើសនឹងច្បាប់អន្តរជាតិ ។
របាយការណ៍នេះបានលើកឡើងថា ក្នុងរយៈពេល១០ឆ្នាំមក “ការកាត់ក្តី” នេះមានឥទ្ធិពលតិចតួចបំផុតចំពោះការអនុវត្តជាក់ស្តែងនៃសហគមន៍អន្តរជាតិនិងបណ្តាប្រទេសនានា ក្នុងការកាត់ក្តីបន្ទាប់ពីសំណុំរឿងនេះ ស្ថាប័នតុលាការនិងស្ថាប័នមជ្ឈត្តកម្មអន្តរជាតិបានចៀងវាងការលើកឡើងពី “សំណុំរឿងមជ្ឈត្តកម្ម”នេះ ហើយក្នុងមជ្ឈដ្ឋានសិក្សាស្រាវជ្រាវបានប្រកាន់អាកប្បកិរិយារិះគន់ជាទូទៅចំពោះការសន្និដានខាងផ្លូវច្បាប់ក្នុងករណីនេះ ។
ថ្លែងក្នុងសុន្ទរកថាគន្លឹះ លោក Qi Dahai អគ្គនាយកនៃអគ្គនាយកដ្ឋាននីតិកម្មនៃក្រសួងការបរទេសចិនបានលើកឡើងថា តាមពិតទៅ អ្វីដែលហៅថា “ការកាត់ក្តី”នៃ “សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង” ជាឧបាយកលនយោបាយដែលជ្រកក្រោមស្លាកច្បាប់ ។ “តុលាការមជ្ឈត្តកម្ម” រំលោភដែនយុត្តាធិការ និងប្រើច្បាប់អន្តរជាតិដោយខុសឆ្គង ហើយបានធ្វើ “ការកាត់ក្តី” ដោយខុសច្បាប់និងគ្មានប្រសិទ្ធភាព ។ ការដែលប្រទេសចិនមិនទទួលយក មិនចូលរួម “មជ្ឈត្តកម្ម” និងមិនទទួលស្គាល់ “ការកាត់ក្តី ” នេះជាវិធានការដ៏ត្រឹមត្រូវដើម្បីគាំពារបូរណភាពនិងកិត្យានុភាពនៃច្បាប់អន្តរជាតិ និង «អនុសញ្ញា សហប្រជាជាតិស្តីពីច្បាប់សមុទ្រ » ។ ប៉ុន្តែ ប្រទេសមួយចំនួនតូច ដូចជាអាមេរិក និងហ្វីលី
ពីនជាដើមនៅតែឃោសនាបំប៉ោងពី “ការកាត់ក្តី”នេះជាបន្តបន្ទាប់ ទាក់ទិននឹងរឿងនេះ ប្រទេសចិនចាំបាច់ត្រូវរិះគន់និងច្រានចោលជាបន្តបន្ទាប់ ដើម្បីគាំពារសមភាពនិងយុត្តិធម៌ ក៏ដូចជាកែតម្រូវសាធារណមតិអន្តរជាតិ ៕
