លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang
Cambodia News
ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមិថុនា លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័ត Xinjiang ។
លោកបានថ្លែងថា តាំងពីសមាជបក្សលើកទី ១៨ មក ភាគស្វយ័ត Xinjiang បានឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រដែលមានស្ថិរភាព សន្តិភាព ហើយប្រជាជនគ្រប់ជនជាតិរស់នៅនិងប្រកបអាជីពដោយសុខសាន្ត ។ យើងត្រូវបន្តផ្តោតលើការងារជាមូលដ្ឋាននិងការងាររយៈពេលវែងដែលមានទាក់ទងនឹងស្ថិរភាពនិងសន្តិសុខយូរអង្វែងរបស់ភូមិភាគស្វយ័ត Xinjiang ដើម្បីជំរុញការវិវត្តនៃការកសាងសង្គមនិយមទំនើបនៅ Xinjiang ក្នុងអំឡុងពេលផែនការប្រាំឆ្នាំទី ១៥ ។
ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ លោក Wang Huning បានចុះត្រួតពិនិត្យការងារនៅទីក្រុងនិងតំបន់ជនបទនិងសហគ្រាសមួយចំនួននៅ Xinjiang ដើម្បីស្វែងយល់អំពីស្ថានការណ៍ទាក់ទងនឹងការពង្រឹងឯកភាពជនជាតិ ការអភិវឌ្ឍឧស្សាហកម្មដែលមានលក្ខណៈពិសេសនិងស្ថានការណ៍អភិបាលកិច្ចថ្នាក់មូលដ្ឋាន ព្រមទាំងបានជួបសំណេះសំណាលជាមួយកម្មាភិបាលនិងប្រជាជនគ្រប់ជនជាតិ ៕