ភាពយន្តឯកសារចិនដូចជារឿង «អ្នកអភិរក្សបេតិកភណ្ឌ»ជាដើមចាក់ផ្សាយនៅប្រទេសឡាវ
Cambodia News
ថ្ងៃទី ២ ខែមិថុនា តាមម៉ោងក្នុងតំបន់ ពិធីសម្ពោធការចាក់ផ្សាយភាពយន្តឯកសារចិនដូចជារឿង «អ្នកអភិរក្សបេតិកភណ្ឌ»ជាដើមនៅប្រទេសឡាវ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រសួងឃោសនាការនៃគណៈកមា្មធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានបើកធ្វើនៅក្រុងវៀងចន្ទន៍ ។ លោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បានផ្ញើសារលិខិតអបអរសាទរចំពោះការចាក់ផ្សាយភាពយន្តឯកសារលើកនេះ ។
ថ្លែងក្នុងសារលិខិត លោក Thongloun Sisoulith បានលើកឡើងថា ភាពយន្តឯកសារចិនដូចជារឿង «អ្នកអភិរក្សបេតិកភណ្ឌ»ជាដើម បានបង្កប់នូវទស្សនវិជ្ជានិងពុទ្ធិចិន ដែលបានបង្ហាញឱ្យឃើញនូវឬសគល់ជនជាតិនិងកម្លាំងចលករមិនចេះរីងស្ងួតនៃអរិយធម៌ចិន ។ ការចាក់ផ្សាយភាពយន្តឯកសារទាំងនេះ គឺជាឱកាសល្អសម្រាប់ប្រទេសឡាវរៀនសូត្រពីបទពិសោធទាំងនេះ ដើម្បីអភិរក្សនិងផ្សព្វផ្សាយវប្បធម៌ជនជាតិដ៏ពិសេសរបស់ឡាវ ក៏ដូចជាជំរុញការកសាងបុព្វហេតុសង្គមនិយមរបស់ប្រទេសឡាវ ។
ថ្លែងក្នុងសន្ទរកថាតាមប្រព័ន្ធវីដេអូ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានលើកឡើងថា ឆ្នាំនេះជាខួបទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងឡាវ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសម្រិតសម្រាំងភាពយន្តឯកសារបីរឿង ដូចជារឿង«អ្នកអភិរក្សបេតិកភណ្ឌ»ជាដើម ដើម្បីបើកបង្អួចមួយសម្រាប់ឱ្យប្រជាជនឡាវយល់ដឹងពីគំនិតអភិបាលកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិន ក៏ដូចជាស្វែងយល់ឱ្យបានកាន់តែច្រើនពីភាពទាក់ទាញដ៏ពិសេសរបស់ចិនក្នុងយុគសម័យថ្មី ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈរៀនសូត្របទពិសោធទៅវិញទៅមកជាមួយមិត្តភក្តិគ្រប់មជ្ឈដ្ឋានរបស់ឡាវ ក្នុងន័យពួតដៃគ្នា ដើម្បីរួមចំណែកក្នុងការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងឡាវដែលប្រកបដោយស្តង់ដារខ្ពស់ គុណភាពខ្ពស់និងកម្រិតខ្ពស់ ៕



