សម្តេចតេជោ ហ៊ុន សែន ផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំទាំង៣រូប និងសូមអរគុណឯកឧត្តមលី សៀវឡុង ដែលបានចែករំលែករូបថតនេះដល់ពួកយើង
Cambodia News
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា : ខ្ញុំទទួលបានរូបថតមួយសន្លឹកដែល ឯកឧត្តមលី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក(17.2.2016.17.2.2026) ដែលអតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាធ្វើជាម្ចាស់ផ្ទះ។
និយាយតាមត្រង់ពេលនោះមេដឹកនាំអាស៊ានពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់។
ក្នុងចំណោមនាយករដ្ឋមន្ត្រីទាំង៤នាក់នេះខ្ញុំមានអាយុតិចជាងគេនិងឯកឧត្តមថោង លន់(ឡាវ)អាយុច្រើនជាងគេ។
សូមផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំទាំង៣រូបនិងសូមអរគុណឯកឧត្តមលី សៀវឡុងដែលបានចែករំលែករូបថតនេះដល់ពួកយើង”៕


