វេទិកាសារព័ត៌មាន «ការជំរុញ ការផលិត និងការគាំទ្រផលិតផលខ្មែរ»
Cambodia News
នាព្រឹកថ្ងៃនេះ វេទិកាសារព័ត៌មានលើប្រធានបទ «ការជំរុញ ការផលិត និងការគាំទ្រផលិតផលខ្មែរ» ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ FASMEC បានលើកទ្បើងពីការជំរុញ ការផលិតផលិតផលក្នុងស្រុកទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រាស់អំទ្បុងពេលពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ។
តាមក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ឱ្យដឹងថា ដោយមានការគាំទ្រពីសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) ក.អ.ក បានរៀបចំវេទិកាសារព័ត៌មានដូចប្រធានបទខាងលើ ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ FASMEC បានលើកទ្បើងពីការជំរុញ ការផលិតផលិតផលក្នុងស្រុកទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រាស់អំទ្បុងពេលពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ។ ឱកាស និងបញ្ហាប្រឈម រួមទាំងដំណោះស្រាយ និងសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកក៏នឹងត្រូវបានលើកទ្បើងក្នុងវេទិកាសារព័ត៌មាននេះផងដែរ៕

