សម្ថ​កិច្ច​ឃាត់​ខ្លួន​​មុខ​សញ្ញា​ចែក​ចាយ​​គ្រឿង​ញៀន​ ២​នាក់​

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១២ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ សហការ​ជាមួយកម្លាំង អាវុធហត្ថខណ្ឌ ដូនពេញ បានឃាត់ខ្លួនមុខ សញ្ញាចែកចាយ និងប្រើ​ប្រាស់​ គ្រឿងញៀន ចំនួន​២នាក់។

មន្ដ្រីអាវុធហត្ថបានបន្ដថា ជនសង្ស័យ ទី១ មានឈ្មោះភ័ណ្ឌ មេសា ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្សនៅវិទ្យាល័យហ៊ុនសែនប៊ុន រ៉ានីវត្ដភ្នំ ស្នាក់នៅផ្ទះលេខ៤៥ ផ្លូវលេខ៧០ ក្រុមទី២៤ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ ។ ជនសង្ស័យទី២ ឈ្មោះហួយ ធីង ភេទស្រី អាយុ១៧ឆ្នាំ មុខរបរជាបុគ្គលិក នៅសណ្ឋាគារប៉ារីស ស្នាក់នៅផ្ទះលេខ៥៨ ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ ដូនពេញ ។

បើយោងតាមមន្ដ្រីអាវុធហត្ថ ក្រោយ ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ សមត្ថកិច្ចបានរឹបអូសម្ស៉ៅស ចំនួន៨កញ្ចប់ ប្រាក់ដុល្លារ ចំនួន២៤៧ ដុល្លារ ប្រាក់រៀល ចំនួន៣៩ម៉ឺនរៀល ម៉ូតូម៉ាកស្កុបពី ពណ៌ស លាយប្រផេះ ពាក់ស្លាកលេខភ្នំពេញ 1BI-7065 និងសម្ភារៈប្រើប្រាស់ ព្រមទាំងវត្ថុ តាងមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង​២នាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅទីបញ្ជាការដ្ឋាន អាវុធហត្ថខណ្ឌដូនពេញ  ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ៕

ដោយ៖ ហេង នាង​

Hong-0397

Hong-0396

Related Articles

Back to top button
Close
Close