ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន រយៈពេល៤ខែ កើនដល់៥.៦ពាន់លានដុល្លារ

Cambodia News/

ក្នុង​រយៈពេល៤ខែ ​នៃឆ្នាំ​២០​២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិន បានកើនឡើងដល់ជាង ៥.៦ ពាន់លានដុល្លារអាមេរិក ដោយបង្ហាញពីការកើនឡើងចំនួន២៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ និងគិតជា​ទឹកប្រាក់មានចំនួន​ ៤.៤៨ពាន់លានដុល្លារ។ នេះយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ.)

ប្រភពដដែលបានកត់សម្គាល់ថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនបានធ្លាក់ចុះបន្តិច ក្នុងចំនួន ១.៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលមានទំហំសរុប ៤៧៨.៦៣ លានដុល្លារ។ ផ្ទុយទៅវិញ ការនាំចូលពីប្រទេសចិន​បានកើនឡើងដល់ចំនួន ៣០.៥ភាគរយ គិតជាទឹកប្រាក់ចំនួន ៥.២១ពាន់លានដុល្លារ។

របាយការណ៍ដដែលបានបញ្ជាក់ថាទិន្នន័យនេះបានគូសបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ ដោយប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជា ជាប្រភពសំខាន់នៃទំនិញប្រើប្រាស់ វត្ថុធាតុ​ដើម និងឧបករណ៍ឧស្សាហកម្ម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close