គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាំយកថវិកាចំនួន៤០៧០០០០០រៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

Cambodia News/

ភ្នំពេញ: នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននាំយកថវិកាចំនួន ៤០ ៧០០ ០០០ រៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានមកពីការរៀបចំកម្មវិធី “រត់ពាក់កណ្តាល ម៉ាវ៉ាតុងដើម្បីសប្បុរធម៌” នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ការចូលរួមរបស់ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជនដទៃទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការគោរពនិងកោតសរសើរចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់ លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផានិងជាបិតាសង្គ្រោះកុមារកម្ពុជា ក៏ ដូចជាលោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ គឺ សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលតែងតែខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ក្នុងការមើលថែទាំកុមារ ដែលមកទទួលការពិនិត្យព្យាបាល និងសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផានេះ ពីគ្រប់មជ្ឈដ្ឋាន ដោយគ្មានការ រើសអើង។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនក្នុងកម្មវិធីរត់ ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ ឯកឧត្តម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និង សមាគមអភិវឌ្ឍន៍សង្គមខ្មែរ ដែលបានចូលរួមជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការរួមចំណែក ជួយការទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាឱ្យបន្តរបេសកកម្មជួយសង្គ្រោះកុមារកម្ពុជា។

សូមរម្លឹកផងដែរថា នេះគឺជាលើកទី៤ ដែលឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានកៀរគរថវិកាពីសប្បុរសជន ដើម្បីចូលរួមចំណែកជួយមន្ទីរពេទ្យគន្ធបុប្ផាក្នុងការបំពេញ របេសសកម្មជួយកុមារកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់សិទ្ធិទទួលបានការថែទាំសុខភាពរបស់កុមារ។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការបន្តចូលរួមរបស់គណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា ជាមួយនឹងមន្ទីរពេទ្យគន្ធបុប្ផាក្នុងការជួយសង្គ្រោះកុមារកម្ពុជាជាបន្តបន្ទាប់ទៀតនាពេលខាងមុខនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close